Posts by "សេក មនោរកុមារ"

បង​ប្អូន​ស្រី​៣​នាក់ ជាប់​ឃុំ​ដោយ​​ម្ដាយ​​ខ្លួន​បង្កើត អស់១០ឆ្នាំ

បង​ប្អូន​ស្រី​៣​នាក់ ជាប់​ឃុំ​ដោយ​​ម្ដាយ​​ខ្លួន​បង្កើត អស់១០ឆ្នាំ

ជាសំនុំរឿង ដ៏រន្ធត់ចិត្តមួយ ដែលបានធ្វើឲ្យ ប្រទេសស៊ុយអែតទាំងមូលរញ្ជួល កាលពីសប្ដាហ៍មុន។ ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅក្នុងប្រទេស បានធ្វើរបាយការណ៍ ពីករណីនេះ យ៉ាងសន្ធឹកសន្ធាប់៖ ស្ត្រីជាម្ដាយ បានបង្ខាំងកូនស្រីបីនាក់របស់ខ្លួន តាំងពីច្រើនឆ្នាំមកហើយ នៅក្នុងផ្ទះរបស់ខ្លួន ស្ថិតក្នុងក្រុងប្រូម៉ូឡា (Bromölla) ភាគខាងត្បូងនៃប្រទេស។

បន្ទាប់ពីកូនស្រីម្នាក់បានគេចខ្លួនរួច  នាងបានរត់ទៅប្រាប់អ្នកជិតខាង មុននឹងផ្ដល់ដំណឹងនេះ ឲ្យដល់​នគរបាល ដើម្បីធ្វើអន្តរាគមន៍ ជួយបងប្អូនរបស់ខ្លួនពីរនាក់ទៀត។ ក្នុងពេលធ្វើអន្តរាគមន៍នោះ កម្លាំង​នគរបាល​ស៊ុយអែត ក៏បានចាប់ឃាត់ខ្លួន ស្ត្រីជាម្ដាយ អាយុ៥៩ឆ្នាំ យកមកសួរចម្លើយដែរ។

នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយរបស់ខ្លួន អ្នកនាំពាក្យរបស់នគរបាល លោក អេវ៉ាហ្គន វ៉េសហ្វត (Ewa-Gun Westford) បានបញ្ជាក់ថា អ្នកម្ដាយរូបនោះ បានបិទសិទ្ធិកូនស្រីរបស់ខ្លួន នៅក្នុងរយៈពេលមួយដ៏វែង។

[...]
យន្ដហោះ​បាត់​ខ្លួន MH370  ត្រូវ​បាន​ពង្រត់​ទៅ​កាន់​ទ្វីប​ទឹក​កក អង់តាទីក?

យន្ដហោះ​បាត់​ខ្លួន MH370 ត្រូវ​បាន​ពង្រត់​ទៅ​កាន់​ទ្វីប​ទឹក​កក អង់តាទីក?

មកដល់ពេលនេះ ការបាត់ខ្លួនរបស់យន្ដហោះ ប៊ូអីង (Boeing 777) មានរយៈពេលជិត១ឆ្នាំហើយ ប៉ុន្តែនៅតែគ្មាន​ពន្លឺណា​មួយ បង្ហាញថាយន្ដហោះ នៅទីណា ធ្លាក់ ឬផ្ទុះនៅលើអាកាសនោះដែរ។ សំនួរសួរថា តើយន្ដហោះដែលភ្ជាប់​ជើង​ហោះ​ហើរ MH370 ពីរដ្ឋធានី គូឡាឡំពួរ ប្រទេសម៉ាឡេស៊ី ឆ្ពោះទៅកាន់រដ្ឋធានីប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី៨ ខែមិនា ឆ្នាំ​២០១៤ ជាមួយនឹងមនុស្ស២៣៩នាក់នោះ បានក្លាយជាអ្វីទៅហើយ?

បើតាមអ្នកជំនាញច្រើននាក់ ដែលបានធ្វើការវិភាគ ទៅលើទិន្និន័យផ្កាយរណប ថតពីដំណើរហោះហើរចុងក្រោយ របស់​យន្ដហោះ MH370 ចំណុចជាច្រើន បានដាក់ការសង្ស័យកាន់តែខ្លាំងឡើងៗ ថាយន្ដហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញមួយនេះ ប្រាកដជាត្រូវបាននរណាម្នាក់ នៅក្នុងបន្ទប់បើកយន្ដហោះ ចាប់ពង្រត់ទៅកាន់ទ្វីបទឹកកក អង់តាទីក។ ចំណុចសង្ស័យទាំងនេះ ត្រូវបានស្ថានីយទូរទស្សន៍ National Geographic របស់អាមេរិក យកមក​លំអិត នៅ​ក្នុង​ឯកសារមួយរបស់ខ្លួន [...]

អង្គការ​អន្តរជាតិ​ចំនួន​ពីរ ប្រតិកម្ម​នឹង​ការ​បណ្ដេញ អាឡិច ចេញ​ពី​កម្ពុជា

អង្គការ​អន្តរជាតិ​ចំនួន​ពីរ ប្រតិកម្ម​នឹង​ការ​បណ្ដេញ អាឡិច ចេញ​ពី​កម្ពុជា

នៅមួយថ្ងៃក្រោយការចាប់ខ្លួន សកម្មជនបរិស្ថាន លោក អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន (Alejandro Gonzalez Davidson) និងបញ្ជូនខ្លួនតាមយន្ដហោះ ចេញពីប្រទេសកម្ពុជាដោយបង្ខំ ដោយអាជ្ញាធររដ្ឋាភិបាលរួចនោះ អង្គការអន្តរជាតិចំនួនពីរ គឺអង្គការពិភពលោកប្រឆាំង នឹងការធ្វើទារុណកម្ម (OMCT) និងសហព័ន្ធសិទ្ធិមនុស្សអន្តរជាតិ (FIDH) ដែលមានកម្មវិធីរួមគ្នា មានចំណងជើងថា «កម្មវិធីឃ្លាំមើល ដើម្បីគាំពារសកម្មជនសិទ្ធិមនុស្ស (The Observatory for the Protection of Human Rights Defenders)» បានចេញរបាយការណ៍មួយ ប្រតិកម្ម​នឹង​ការ​សម្រេចចិត្ត របស់អាជ្ញាធរខ្មែរនេះ។

ក្នុងរបាយការណ៍ ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានទទួលក្នុងយប់ថ្ងៃទី២៤ ខែកុម្ភៈនេះ មានសរសេរ​ពន្យល់​ពី​ហេតុការណ៍ នៃការចាប់ខ្លួនលោក អាឡិច ជាអាថ៌ថា បន្ទាប់ពីត្រូវបាន​អាជ្ញាធរ​កម្ពុជាបដិសេធ ទិដ្ឋាការ មិនឲ្យបន្ត​រស់​នៅ​ក្នុងប្រទេសតទៅទៀត [...]

អាគារ​កប់​ពពក​នៅ ឌុយបៃ រង​គ្រោះ​នឹង​អគ្គិភ័យ (vdo)

អគ្គិភ័យបានឆេះឡើយយ៉ាងសន្ធោសន្ធៅ ក្នុងយប់ថ្ងៃសុក្រទី២០ ចូលមកថ្ងៃសៅរ៍ទី២១ ខែកុម្ភៈនេះ នៅជាន់ទី៥០ នៃ​អាគារ​កប់ពពកមួយ ដែលមានកំពស់៣៣៦ម៉ែត្រ នៅក្រុង ឌុយបៃ នៃប្រទេស អេមៀរាត់ អារ៉ាប់។ អាគារដែល​មាន​៧៩ជាន់នេះ ជាអាគារស្នាក់នៅដ៏ខ្ពស់មួយ ដែលមានឈ្មោះថា «The Torch»។ អគ្គិភ័យនេះ មិនបានធ្វើឲ្យមាន​មនុស្ស​ស្លាប់ ឬរបួសធ្ងន់ធ្ងរទេ គ្រាន់តែមានមនុស្ស៧នាក់ ត្រូវបានក្រុមអ្នកជួយសង្គ្រោះ ពិនិត្យព្យាបាល​នៅនឹង​កន្លែង​ប៉ុណ្ណោះ។

ក្រុមពន្លត់អគ្គិភ័យ បានពន្លត់រួចស្រេចបាច់ នៅពីម៉ោងក្រោយមក។ ប៉ុន្តែមនុស្សរាប់រយនាក់ ត្រូវបាន​ជម្លៀសខ្លួន​ចេញ​ពីអាគារដែលឆេះ និងពីអាគារដែលនៅជាប់នោះ។ អគ្គិភ័យបានឆេះនៅជាប់ទី៥០ ប៉ុន្តែបានដុតរោល និងខ្លោចទៅ​កាន់​ជាន់ជាង២០ទៀត នៅខាងលើជាន់ដែលឆេះ។

រូបភាពវីដេអូ ដែលត្រូវបានបង្ហោះផ្សាយ ដោយមនុស្សនៅក្នុងហេតុការណ៍ បានបង្ហាញនូវទិដ្ឋភាពដ៏ព្រឺព្រួច នៃ​អគ្គិភ័យ​ដ៏កម្រនេះ។ វីដេអូប​ន្ថែមទៀត [...]

ប្រវត្តិ​​អង្គរ ជា​រូប​មាន​ចលនា ដោយ​គេហទំព័រ​ប៊ែលហ្សិក​មួយ

ប្រវត្តិ​​អង្គរ ជា​រូប​មាន​ចលនា ដោយ​គេហទំព័រ​ប៊ែលហ្សិក​មួយ

ការវិវត្តន៍ឡើង នៃវិស័យទេសចរណ៍ពិភពលោក បានធ្វើឲ្យមនុស្សកាន់តែច្រើនឡើងៗ ចង់ធ្វើដំណើរទៅកំសាន្ត និង​ចង់ទៅរកឃើញអ្វីដែលប្លែកៗ ឬអ្វីៗ ដែលមានជាប់មកជាមួយ នូវប្រវត្តិសាស្ត្រដ៏រំជួលចិត្ត។ ហើយដើម្បីជាជំនួយ ដល់​ការស្វែងចង់ដឹងចង់ឃើញ ពីសំណាក់អ្នកទេសចរណ៍នោះផង គេហទំព័រមួយដែលបង្កើតឡើង ដោយជនជាតិ​ប៊ែលហ្សិក​ពីរនាក់ បានបង្កើតនូវគំនិតមួយ គួរឲ្យចាប់អារម្មណ៍៖ នោះគឺប្រមូលនូវប្រវត្តិត្រួសៗ នៃរាជធានីបូរាណអង្គរ មកដាក់បង្ហាញជារូបភាពមានចលនា សម្រាប់ពន្យល់ឲ្យដឹងជាគោលៗ ពីការវិវត្តន៍នៃអតីតរាជធានីដ៏ធំមួយនេះ រវាង​ពីឆ្នាំ១១៤០ មកទល់នឹងឆ្នាំ១៤៣២។ ពោលគឺចាប់ពីពេល ដែល អង្គរ បានក្លាយជារាជធានីនៃចក្រភពខ្មែរ រហូតមក​ដល់​ពេល ដែលអង្គរបានដួលធ្លាក់ ដោយការឈ្លានពានពីបរទេស។

គេហទំព័រ របស់អ្នកស្រី វ៉េរ៉ូ (Vero) និងលោក អេឌី (Eddy) ដែលមានអាស័យដ្ឋាន veroeddy.be បានបញ្ចេញ​រូបភាព​មានចលនានេះ នៅលើទំព័ររបស់ខ្លួន កាលពីថ្ងៃទី១៧ [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...