
ISIS ព្រមានជាថ្មី៖ «សុបិន្ដអាក្រក់ទើបតែចាប់ផ្ដើមប៉ុណ្ណោះ»
គេហទំព័រ របស់សារព័ត៌មាន ចេញផ្សាយប្រចាំថ្ងៃឈ្មោះ «Le Soir» នៅរាជាណាចក្រប៊ែលហ្សិក បានរាយការណ៍ថា អង្គការភេរវនិយមរដ្ឋអ៊ីស្លាម (ពាក្យអារ៉ាប់ហៅ Daech ពាក្យកាត់បារាំងហៅ EI ពាក្យកាត់អង់គ្លេសហៅ ISIS) បានចេញមុខសារជាថ្មី កាលពីយប់ថ្ងៃសុក្រនេះ មកទទួលខុសត្រូវ លើការវាយប្រហារភេរវកម្មទាំងពីរកន្លែង ក្នុងរាជធានីប្រ៊ុយសែល។ ប៉ុន្តែការចេញមុខ មកទទួលខុសត្រូវលើកនេះ ធ្វើឡើងតាមរយៈវីដេអូចំនួនពីរ។ វីដេអូនោះ ក៏ត្រូវបានអ្នកជំនាញ ខាងការស្រាវជ្រាវ ពីបណ្ដាញភេរវនិយម លោក «Pieter Vanostaeyen» យកមកផ្សាយ នៅលើគេហទំព័រផ្ទាល់ខ្លួន របស់លោកដែរ។
នៅក្នុងវីដេអូទាំងនេះ ក្រុមសកម្មប្រយុទ្ធ របស់អង្គការភេរវនិយម បានលើកសរសើរមិនដាច់សូរ ពីការវាយប្រហារ នៅរាជធានី ប្រ៊ុយសែល ដែលធ្វើឲ្យមនុស្សស្លាប់ ៣១នាក់ និងរបួសជិត៣០០នាក់។ សកម្មជនប្រយុទ្ធពីរនាក់ ដែលនិយាយជាភាសាបារាំង បានទាមទារឲ្យកងកម្លាំងរបស់បស្ចឹមលោក [...]