Posts by "សេក មនោរកុមារ"

ធ្លាក់​យន្ដហោះ MH17៖ គ្រួសារ​ជន​រងគ្រោះ​ប្ដឹង​ទារ​សំណង​រាប់​លាន​ពី​រ៉ូស្ស៊ី

ធ្លាក់​យន្ដហោះ MH17៖ គ្រួសារ​ជន​រងគ្រោះ​ប្ដឹង​ទារ​សំណង​រាប់​លាន​ពី​រ៉ូស្ស៊ី

មនុស្សចំនួន៣៣នាក់ មកពីប្រទេសអូស្ត្រាលី ម៉ាឡេស៊ី និងប្រទេសញ៉ូហ្សេឡេន បានដាក់ពាក្យ​បណ្ដឹង​ តាម​រយៈ​ការិយាល័យមេធាវីមួយ នៃប្រទេសអូស្ត្រាលី ទៅកាន់តុលាការអ៊ឺរ៉ុប ទទួលបន្ទុកខាងសិទ្ធិ​មនុស្ស ស្ថិត​ក្នុងក្រុង ស្ត្រាស្បួរ (Strasbourg ប្រទេសបារាំង) ដើម្បីទាមទារសំណងជំងឺចិត្ត ច្រើនរយលាន​ដុល្លារ ពី​ប្រទេស​រ៉ូស្ស៊ី និងពីប្រធានាធិបតី វ្លាឌីមៀរ ពូទីន (Vladimir Poutine) ទាក់ទងនឹងការធ្លាក់យន្ដហោះប៊ូអីង ដែល​មាន​ជើង​ហោះហើរ​លេខ «MH17» របស់ក្រុមហ៊ុនម៉ាឡេស៊ីអ៊ែរឡាញ កាលពីខែកក្កដា ឆ្នាំ២០១៤។ នេះបើ​តាម​ការ​ផ្សាយ​ឲ្យ​ដឹង របស់គេហទំព័រមួយ របស់ស្ថានីយទូរទស្សន៍ «NOS» នៃប្រទេសហូឡង់ ក្នុងចុង​សប្ដាហ៍​នេះ។

ជនទាំង៣៣នាក់នោះ សុទ្ធសឹងជាគ្រួសារញាតិសាច់​​របស់ជនរងគ្រោះ ដែលស្ថិតនៅក្នុងយន្ដហោះ ដែល​​ត្រូវ​បាន​របាយការណ៍ស៊ើបអង្កេតរបស់ប្រទេសហូឡង់ អះអាងថា បានរងការបាញ់ទម្លាក់ ដោយ​កាំជ្រួច​បាញ់​ចេញ​ពី​ដី។ ពួកគេម្នាក់ៗ [...]

ISIS គម្រាម​«ចាត់ការ»​ប្រទេស​ឥណ្ឌា

ISIS គម្រាម​«ចាត់ការ»​ប្រទេស​ឥណ្ឌា

នៅក្នុងវីដេអូមួយ ដែលត្រូវបានត្រួតពិនិត្យ ពីប្រភពពិតរបស់វា ដោយសហគ្រាសអាមេរិកាំង ឈ្មោះ​ «SITE» បាន​ឲ្យ​ដឹង​ថា ក្រុមសមាជិកនៃអង្គការភេរវនិយម រដ្ឋអ៊ីស្លាម (ពាក្យអារ៉ាប់ហៅ Daech ពាក្យ​កាត់​​បារាំង​​ហៅ EI ពាក្យ​​កាត់​​​អង់គ្លេស​​​ហៅ ISIS) បានអំពាវនាវ​ទៅកាន់​បណ្ដាជន​មូស្លីម ដែលរស់នៅក្នុង​ប្រទេស​ឥណ្ឌា ដែល​សម្បូរ​ដោយ​អ្នក​កាន់​សាសនា​ហិណ្ឌូ ឲ្យមកចូលរួមជាមួយនឹងពួកខ្លួន ដើម្បីធ្វើសកម្មភាព​សងសឹក ប្រឆាំង​នឹង​ប្រទេស​ឥណ្ឌា​វិញ។

យុទ្ធជនសកម្មប្រយុទ្ធ ដើម្បីព្រះជាម្ចាស់ម្នាក់ (Djihad) ម្នាក់​ ដែលដាក់ឈ្មោះខ្លួន «Abou Salman al Hindi» បាន​ថ្លែង​នៅ​ក្នុង​វីដេអូនោះថា៖ «នៅលើទឹកដីនេះ ទើបសាសនារបស់អ្នកឯង មានសុវត្ថិភាព។ នៅ​លើ​ទឹកដី​នេះ គឺ​មាន​តែ​ច្បាប់​របស់​ព្រះអាឡាហ៍​ទេ ដែល​ធំ​ជាង​អ្វី​ទាំង​អស់។ នៅលើទឹកដីនេះ មិនមាន​អ្វី​ដែល​ហាមឃាត់​អ្នក​ឯង មិន​ឲ្យ​ធ្វើ​ទង្វើ​ល្អៗ [...]

យន្ដហោះ​«EgyptAir» ហោះ​ពី​ប៉ារីស​ទៅ​គែរ ធ្លាក់​ក្នុង​សមុទ្រ​មេឌីទែរ៉ាណេ

យន្ដហោះ​«EgyptAir» ហោះ​ពី​ប៉ារីស​ទៅ​គែរ ធ្លាក់​ក្នុង​សមុទ្រ​មេឌីទែរ៉ាណេ

យន្ដហោះធុន អ៊ែរប៊ូស (AirBus) របស់ក្រុមហ៊ុនអាកាសចរណ៍ «Egyptair» បានហោះចេញពី​ព្រលាន​យន្ដហោះ «Roissy-Charles de Gaulle» នៃរដ្ឋធានីប៉ារីស ប្រទេសបារាំង នៅវេលាម៉ោង២៣ និង០៩នាទី ជា​មួយ​នឹង​អ្នក​ដំណើរ​៥៦នាក់ និងបុគ្គលិកបម្រីការ១០នាកទៀត។ នៅក្នុងចំណោមនោះ មាន១៥នាក់ ជាជនជាតិបារាំង។

បើតាមក្រុមហ៊ុនអាកាសចរណ៍ខ្លួនឯង បានបញ្ជាក់ថា យន្ដហោះដែលមានលេខហោះហើរ «MS804» ត្រូវ​បាន​ប្រព័ន្ធត្រួតពិនិត្យផ្លូវអាកាស ចាប់ដានបាន នៅចុងក្រោយគេបង្អស់ គឺភ្លាមៗ​នៅបន្ទាប់ពីយន្ដហោះ បានហោះ​ចូល​ក្នុង​ដែនអាកាស របស់ប្រទេសអេហ្សីព។

ប្រភពផ្លូវការ របស់ប្រទេសអេហ្សីព បានបញ្ជាក់ថា យន្ដហោះប្រាកដជាបានធ្លាក់ចូលសមុទ្រ ហើយ​ការ​រុករក បានចាប់ផ្ដើមហើយ ជាមួយការចូលរួម ពីកងកម្លាំងឆ្មាំសមុទ្រ របស់ប្រទេសក្រិច៕

ម៉ម សូណង់ដូ គ្រោង​ធ្វើ​បាតុកម្ម ទាមទារ​ឲ្យ​ដោះ​លែង​មន្ដ្រីសង្គម​ស៊ីវីល

ម៉ម សូណង់ដូ គ្រោង​ធ្វើ​បាតុកម្ម ទាមទារ​ឲ្យ​ដោះ​លែង​មន្ដ្រីសង្គម​ស៊ីវីល

​លិខិត​ស្នើ​សុំ​ធ្វើ​បាតុកម្ម របស់លោក​ម៉ម សូណង់ដូ ដែលទើបមកដល់ដៃអ្នកសារព័ត៌មានមុននេះ​បន្តិច ត្រូវ​បាន​​ដាក់​​ទៅ​​សាលា​​រាជធានី​​ភ្នំពេញ កាលពី​ថ្ងៃទី​១៨ ខែ​ឧសភា ម្សិលម៉ិញ ដើម្បីស្នើសុំ​ធ្វើ​​បាតុកម្ម ​នៅ​​ថ្ងៃ​ទី​៩ ខែ​កក្កដា ឆ្នាំ​២០១៦ នៅ​ទីលាន​ប្រជាធិបតេយ្យ ដោយ​មាន​អ្នកចូលរួម​ចំនួន​២០០​នាក់​។​

​លិខិត​ដដែល ដែលដាក់​ជូន​លោក​ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បានឲ្យដឹងថា បាតុកម្ម នឹង​ចាប់​ផ្ដើម​ពី​​ម៉ោង​​៧​ព្រឹក រហូតដល់​ម៉ោង​១២​ថ្ងៃត្រង់​ដើម្បី​​សំណូមពរ​ ដល់​អង្គភាព​ប្រឆាំង​អ​ពើ​ពុករលួយ ដក​​ពាក្យ​បណ្តឹង និង​​ការចោទប្រកាន់​ ទៅលើ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ទាំង​៤​រូប មានអ្នកស្រី លឹម មុន្នី លោក​ ​ណៃ វ៉ង់​ដា - លោក ​យី សុខសាន្ត - លោក ​នី សុខា និង​អគ្គលេខាធិការរង គ​.​ជ​.​ប លោក​នី ចរិយា​ ដែល​​កំពុង​ជាប់​ឃុំ​ជា​​បណ្តោះ​អាសន្ន​ ក្នុង​​ពន្ធនាគារ​ព្រៃស និងប៉េហ្សី​។​

​លោក​ ម៉ម [...]

«ស្រះទឹក​ដែល​យួន​ជីក​ចូល​ក្នុង​ដី​ខ្មែរ នៅ​តែ​ដដែល!»

«ស្រះទឹក​ដែល​យួន​ជីក​ចូល​ក្នុង​ដី​ខ្មែរ នៅ​តែ​ដដែល!»

ប្រទេសកម្ពុជា តាមរយៈក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់ខ្លួន បានផ្ញើរកំណត់ទូត«តវ៉ា» ដល់ទៅពីរដង ទាក់ទងនឹងករណីស្រះទឹក ដែលវៀតណាមបានជីកចូលមកក្នុងដីកម្ពុជា កាលពីអំឡុងខែឧសភា ឆ្នាំ២០១៥កន្លងមកនោះ។ ស្រះ​ទឹក​ទាំងនោះ មានទីតាំងស្ថិត​​នៅក្នុង​ភូមិ​ឡំ ឃុំ​ប៉ក់ញ៉ៃ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី ជាប់​នឹង​ប្រទេស​វៀតណាម ​ស្ថិត​ក្នុង​ភូមិ​សេសៅ ឃុំ​យ៉ាណាង ស្រុក​ដាក់កឺ ខេត្ត​យ៉ាឡាយ​។

ប៉ុន្តែជាលទ្ធផល គឺស្រះទឹកទាំងនេះ នៅតែមានវត្តមាននៅឡើយ ហើយការរំលោភចូលដីកម្ពុជា ពីសំណាក់ប្រទេសវៀតណាម នៅត្រង់ចំណុចនោះ ក៏នៅតែជាបញ្ហាដដែលដែរ។ នេះបើតាមលោក សុខ ទូច ប្រធានក្រុមស្រាវជ្រាវ កិច្ចការព្រំដែន នៃរាជបណ្ឌិត្យសភាកម្ពុជា ដែលទើបនឹងបញ្ចប់ការងារពិនិត្យ និងវាស់វែងបង្គោលព្រំដែន រវាងប្រទេសទាំងពីរ នៅក្នុងខេត្តរតនគិរី កាលពីថ្ងៃទី១៥ ខែឧសភាកន្លងមក។

លោក សុខ ទូច បានអះអាងពីភាពប្រក្រតី នៃការបោះបង្គោលព្រំដែន [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...