
ភេរវកម្មបំផ្ទុះរថយន្ដមួយទៀត នៅទួរគី សម្លាប់មនុស្ស២នាក់
យ៉ាងហោចណាស់ មនុស្សពីរនាក់ បានស្លាប់ និងជាង១០នាក់ផ្សេងទៀត បានរងរបួស នៅក្នុងការបំផ្ទុះរថយន្ដចតចោលមួយ នៅក្បែរអាគារតុលាការក្រុង «Izmir,» ដែលស្ថិតនៅខាងលិច នៃប្រទេសទួរគី។ បន្ទាប់ពីហេតុការណ៍ផ្ទុះរថយន្ដនេះ មនុស្សពីរនាក់ ដែលអាជ្ញាធរបានអះអាងថា ជាភេរវជន ត្រូវបានបាញ់សម្លាប់។
សារព័ត៌មានក្នុងស្រុកជាច្រើន បានអះអាងថា រថយន្ដនោះត្រូវបានយកមកចតចោល នៅក្បែរច្រកចូល របស់មន្ត្រីជាន់ខ្ពស់ នៅក្នុងតុលាការ ដូចជាចៅក្រម និងរដ្ឋអាជ្ញាជាដើម។
អភិបាលខណ្ឌ «Bayrakli» នៃក្រុង «Izmir» បានថ្លែងឲ្យដឹង តាមកញ្ចក់ទូរទស្សន៍ «NTV» ថា យ៉ាងហោចមនុស្ស១០នាក់ បានរងរបួស ក្នុងនោះម្នាក់បានរងរបួសធ្ងន់ធ្ងរ។ មន្ត្រីនគរបាលម្នាក់ និងមន្ត្រីតុលាការម្នាក់ទៀត បានស្លាប់ នៅក្នុងហេតុការណ៍នោះ។
ទីភ្នាក់ងារព័ត៌មាន «Anadolu» ស្និតនឹងរដ្ឋាភិបាលទួរគី បានរាយការណ៍ឲ្យដឹងថា ភេរវជនពីរនាក់ ត្រូវបានបាញ់សម្លាប់ [...]