Posts by "សេក មនោរកុមារ"

«ទាសករ​ទំនើប»​​នៅ​ឡុងដ៍ ជាប់​ទាក់​ទង​នឹង​សាសនា​និយម​«ម៉ៅ»

«ទាសករ​ទំនើប»​​នៅ​ឡុងដ៍ ជាប់​ទាក់​ទង​នឹង​សាសនា​និយម​«ម៉ៅ»

ការស៊ើបអង្កេតមួយ បន្ទាប់ពីការរំដោះស្ត្រីបីរូប មានម្នាក់ជាជនជាតិម៉ាឡេស៊ីផង ជាប់ឃុំឃាំងតាំងជិត៣០ឆ្នាំ នៅ​ក្នុងគេហដ្ឋានរបស់ប្ដីប្រពន្ធមួយគូរនោះ បានរកឃើញនូវពិភពដ៏គួរឲ្យភ័យខ្លាចមួយ ដែលមានជាប់ទាក់ទងនឹង​សាសនានិយមម៉ៅ តាំងពីទស្សវត្តន៍ឆ្នាំ៧០។


ស៊ីទី អៃសាហ៍ អាដុល វ៉ាហាប ជនជាតិម៉ាឡេស៊ី អាយុ៦៩ឆ្នាំ បានបង្ហាញរូបថតគាត់ នៅពេលគាត់នៅក្មេង។ (រូបថត AFP)

បទល្មើសពិសេស - បើទោះជាស្ត្រីទាំងបីរូប មានជនជាតិម៉ាឡេស៊ីម្នាក់ អៀឡង់ម្នាក់ និងម្នាក់ទៀត​ជាជនជាតិ​អង់គ្លេស ត្រូវបានរំដោះចេញ តាំងពីជិត១ខែមកហើយនោះក៏ដោយ តែរហូតមកដល់ថ្ងៃនេះ មន្ត្រីជំនាញ​សុខភាព​ផ្នែកស្មារតី មិនទាន់អនុញ្ញាតឲ្យក្រុមអ្នកស៊ើបអង្កេត បានចូលទៅសួរស្ត្រីអ្នកបីនោះ ពីហេតុការណ៍ទាំងអស់​នោះ​នៅឡើយ។ [...]

ក្រឡាប់​រថយន្ដ​ក្នុង​ល្បឿន​ជាង ៣០០​គ.ម​/ម៉ោង តែ​មិន​ស្លាប់ (VDO)

ក្រឡាប់​រថយន្ដ​ក្នុង​ល្បឿន​ជាង ៣០០​គ.ម​/ម៉ោង តែ​មិន​ស្លាប់ (VDO)

ហេតុការណ៍បានកើតឡើង នៅក្នុងការប្រណាំងរថយន្ត ក្នុងរដ្ឋកាលីហ្វ័រនី សហរដ្ឋអាមេរិក កាលពីថ្ងៃទី១០ខែវិច្ឆិកា​កន្លង​ទៅ។ អ្នកបើកបរបានបាត់ការត្រួតពិនិត្យ ទៅលើរថយន្ដរបស់ខ្លួន ដែលបានក្រឡាប់បង្វិលខ្លួនជាច្រើនត្រឡប់ មុននឹងត្រូវ​រួញខ្លួននៅលើវាលខ្សាច់។ តែផ្ទុយពីគ្រោះថ្នាក់ដ៏ខ្លាំងនេះ អ្នកបើកបរយានយន្ដបានរងរបួសតែបន្តិចបន្តួចប៉ុណ្ណោះ ដោយ​ត្រូវបានការពារ ដោយប្រព័ន្ធប្រឆាំងការប៉ះទង្គិច ទៅនឹងកម្លាំងខ្លាំងបែបនេះ។


រូបភាពផ្ដិចចេញពីវីដេអូក្រឡាប់រថយន្ដនោះ។

ទស្សនីយភាពរន្ធត់ - លោក ប្រាយអេន ជីលេស្ប៉ាយ (Brian Gillespie) គួរតែត្រូវបានចាត់ទុកថា ជាបុរសដែល​មាន​សំណាងជាងគេ ក្នុងពិភពលោក និងនៅក្នុងពិភពប្រណាំងយានយន្ដ។ លោកមានអាយុ៥៥ឆ្នាំ [...]

ទារក​ស្លាប់​ហើយ តែ​រស់​មក​វិញ​មុន​គេ​បូជា​នៅ​ឈាបនដ្ឋាន

ទារក​ស្លាប់​ហើយ តែ​រស់​មក​វិញ​មុន​គេ​បូជា​នៅ​ឈាបនដ្ឋាន

ត្រូវបូជាតែមិនស្លាប់ - នេះដែលខ្មែរតែងមានជំនឿថា«ភ្លឹក»។ អ្នកជឿជំនឿនេះ បានគិតថារូបនៅមិនទាន់ស្លាប់នៅឡើយ ដោយសារតែ​ព្រលឹង​កំពុងស្វែងរករាងកាយ ដើម្បីចូលមកសណ្ឋិតវិញ។ ករណីខ្លះ ញាតិមិត្តរបស់«រូប» ថែមទាំងស្វែង​រក​គ្រូអាចារ្យ មកសូត្រធម៌ហៅ​ព្រលឹងឲ្យត្រឡប់មកវិញទៀតផង។ តែករណីរបស់ទារកដែលទើបនឹងកើតនេះ មាន​លក្ខណៈ​ខុសពីជំនឿ ដែល​កើតមាន​នៅប្រទេសកម្ពុជាយើង ដោយសារតែក្រុមគ្រូពេទ្យដែលបង្កើតទារកចេញពីផ្ទៃម្ដាយ បាន​ប្រកាសថា ទារកបានស្លាប់បាត់​ទៅវិញបន្ទាប់ពីវាបានប្រសូតហើយ ដែលទំនងជាមកពីមូលហេតុ​ចាប់ទម្រង់ខុសនៅ​ក្នុង​ផ្ទៃ។

តែដឹងអីទារក ដែលរៀបនឹងត្រូវបានបូជា នៅឈាបនដ្ឋានទៅហើយ បែរជាមានជីវិតរស់នៅត្រឡប់មកវិញ។ នេះ​បើ​តាម​ការផ្សាយឲ្យដឹងរបស់ ទីភ្នាក់ងារសារព័ត៌មានផ្លូវការចិនថ្មី របស់ប្រទេសចិន។ បុគ្គលិកដែលធ្វើការនៅឈាបនដ្ឋាន បាន​លឺសម្លេងទារកស្រែកយំ  ហើយបានបញ្ជូនទារកដែលចង់រស់នេះ [...]

អង់ទីប៊ីយ៉ូទីក ប្រើ​លើ​ទារក​អាយុ​ក្រោម​៦​ខែ នឹង​បង្ក​អោយ​មាន​រោគ​ចុក​ខ្លាញ់

អង់ទីប៊ីយ៉ូទីក ប្រើ​លើ​ទារក​អាយុ​ក្រោម​៦​ខែ នឹង​បង្ក​អោយ​មាន​រោគ​ចុក​ខ្លាញ់

ការសិក្សាស្រាវជ្រាវមួយ បានសំយោគសេចក្ដី កាលពីថ្ងៃអង្គាទី ២២សីហានេះថា ការអោយថ្នាំដែលមានលក្ខណៈ ប្រឆាំងនឹងជីវះ (អង់ទីប៊ីយ៉ូទីក antibiotiques) ទៅអោយទារកមានអាយុ តិចជាង៦ខែប្រើប្រាស់នៅថ្ងៃនេះ នឹងបង្កអោយ ទារកនេះ មានរោគធាត់ចុក ខ្លាញ់ នៅពេលធំឡើង។


កុមារដែលធាត់ចុកខ្លាញ់ម្នាក់នេះ កំពុងលេងបាល់របស់ខ្លួន

អ្នកសហស្រាវជ្រាវម្នាក់ គឺលោក ឡេអូណាដូ ត្រាសានដេ (Leonardo Trasande) មកពីសកលវិទ្យាល័យ ញ៉ូយក នៃ សហរដ្ឋអាមេរិក បានគូសបញ្ជាក់ថា «យើងធ្លាប់តែបានគិតថា រោគធាត់ចុកខ្លាញ់ មានកើតតែនៅលើមនុស្សធំ នៅពេល ដែលមនុស្សនោះទទួលទានអាហារច្រើនជ្រុល និងមិនធ្វើកីឡាអោយបានគ្រប់គ្រាន់។ តែការសិក្សាស្រាវជ្រាវ កាន់តែ ច្រើនឡើងៗ បានពន្យល់ថា វាមានភាពស្មុគ្រស្មាញ [...]

អ.ស.ប ស្នើ​ឲ្យ​អាជ្ញាធរ​ស៊ើប​អង្កេត​ករណី​ហិង្សា នៅ​ស្ទឹង​មាន​ជ័យ

អ.ស.ប ស្នើ​ឲ្យ​អាជ្ញាធរ​ស៊ើប​អង្កេត​ករណី​ហិង្សា នៅ​ស្ទឹង​មាន​ជ័យ

ស្នងការជាន់ខ្ពស់នៃអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បានថ្លែងកាលពីថ្ងៃសុក្រទី១៥ខែវិច្ឆិកាកន្លងមកនេះ ពីកង្វល់របស់ខ្លួននៅចំពោះអំពើហិង្សា ដែលបានកើតឡើងកាលពីពេលថ្មីៗ នៅកម្ពុជា ជាពិសេសការបង្ក្រាបរបស់​កង​កម្លាំងនគរបាល ទៅលើបាតុកម្មដោយសន្តិវិធី ដោយមានទាំងការបាញ់គ្រាប់កាំភ្លើងពិត និងគ្រាប់កាំភ្លើងកៅស៊ូ ប្រឆាំង​ក្រុមបាតុករដៃទទេនោះផង។ នៅក្នុងសន្និសិទការសែតមួយ អ្នកនាំពាក្យរបស់ស្ថាប័នមួយនេះ បានស្នើសុំឲ្យមាន​ការ​ស៊ើប​អង្កេតយ៉ាងឆាប់រហ័ស និងស៊ីជម្រៅមួយ ទៅលើករណីខាងលើ។


លោក រូពែរ៍ ខូលវីល អ្នកនាំពាក្យនៃស្នងការជាន់ខ្ពស់របស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស។ (រូបថត HCDH)

សិទ្ធិមនុស្ស - នៅក្នុងសន្និសិទសារព័ត៌មាន [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ contact@monoroom.info
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...