យន្ដហោះបាត់ខ្លួន៖ ផ្កាយរណបជប៉ុន ថតឃើញវត្ថុថ្មី ១០ ទៀត
បន្ទាប់ពីផ្កាយរណបរបស់ប្រទេសថៃ ព្រឹកថ្ងៃទី២៨ ខែមីនានេះ ដល់វេនផ្កាយរណបរបស់ប្រទេសជប៉ុនម្ដង ដែលបានប្រកាសថា បានថតឆ្លុះឃើញ វត្ថុថ្មីផ្សេងទៀត ចំនួន១០ អណ្ដែតនៅចម្ងាយជា២៥០០០គីឡូមែត្រ ពីឆ្នេរខាងលិចនៃកោះអូស្ត្រាលី។ នេះបើតាមការប្រកាសឲ្យដឹង របស់រដ្ឋាភិបាលជប៉ុន។
ប្រភេទយន្ដហោះប៊ូអ៊ីង ៧៧៧ របស់ក្រុមហ៊ុនអាការចរណ៍ ម៉ាឡេស៊ីអែរឡាញ។ (រូបថតក្រុមហ៊ុន)
បាត់យន្ដហោះ - យោងតាមការិយាល័យស្រាវជ្រាវ និងព័ត៌មានរបស់រដ្ឋាភិបាលជប៉ុន ដែលត្រូវបានដកស្រង់ប្រភព ដោយទីភ្នាក់ងារសារព័ត៌មានជប៉ុន ជីជី (Jiji) និងឃីយ៉ូតូ (Kyodo) បានអះអាងថា វត្ថុដែលផ្កាយរណបរបស់ខ្លួនថតឆ្លុះឃើញនោះ វត្ថុដែលធំជាងគេមានប្រវែង៨ម៉ែត្រ និងទទឹង៤ម៉ែត្រ។ [...]