Posts by "ដារី"

កឹម សម្មាធីតា ហៅ​អ្នក​គាំទ្រ ឲ្យ​មក​កាន់​បក្ស​សង្គ្រោះ​ជាតិ?

កឹម សម្មាធីតា ហៅ​អ្នក​គាំទ្រ ឲ្យ​មក​កាន់​បក្ស​សង្គ្រោះ​ជាតិ?

យ៉ាងហោច សារចំនួនពីរ ត្រូវបានកញ្ញា កឹម សម្មាធីតា កូនស្រីលោក កឹម សុខា អនុប្រធាន (សព្វថ្ងៃ​ជា​ប្រធាន​ស្ដីទី) របស់​គណបក្ស​សង្គ្រោះជាតិ បង្ហោះនៅលើគណនីហ្វេសប៊ុករបស់ខ្លួន នៅបន្ទាប់ពីហេតុការណ៍ ឃាត់​រថយន្ដ​លោក កឹម សុខា និងការឡោមព័ទ្ធទីស្នាក់ការគណបក្សសង្គ្រោះជាតិ ពីសំណាក់កងកម្លាំង​ប្រដាប់​អាវុធ​ នៅ​ព្រឹក​ថ្ងៃ​ទី២៦ ខែឧសភានេះ។

សារទីមួយ មានលក្ខណៈជាការបង្ហោះរូបភាព សរសេរថា៖ «ខណៈនេះ ក្រុមប្រដាប់អាវុធ​បាន​ឡោមព័ទ្ធ រថយន្ដ​និង​ស្នាក់ការ​គណបក្ស​សង្គ្រោះជាតិ។ សូមបងប្អូនអញ្ជើញ(មក)ជួបជុំគ្នា នៅស្នាក់ការកណ្ដាល​គណបក្ស​​សង្គ្រោះ​ជាតិ។» ខណៈសារទីពីរ ដែលត្រូវបានបង្ហោះ នៅប៉ុន្មាននាទីក្រោយ មានសេចក្ដីថា៖ «សូម​បង​ប្អូនអញ្ជើញ មក​ស្នាក់ការ​សង្គ្រោះ​ជាតិ ដើម្បីគាំទ្រនិងលើកទឹកចិត្តដល់គណបក្ស»។

ការឃាត់រថយន្ដរបស់លោក កឹម សុខា បានធ្វើឡើង នៅត្រង់​ចំណុច​ ក្បែរ​សាលា​ពញាហុក លើផ្លូវ​នរោត្តម [...]

រថយន្ត​​កុងតឺន័រ​ជល់​​រថយន្ត​​ដឹក​សាំង បះ​ជើង​ផ្ទុះ​ឆេះ​នៅ​​ផ្លូវ​បំបែក​​ស្រែ​អំបិល

រថយន្ត​​កុងតឺន័រ​ជល់​​រថយន្ត​​ដឹក​សាំង បះ​ជើង​ផ្ទុះ​ឆេះ​នៅ​​ផ្លូវ​បំបែក​​ស្រែ​អំបិល

ហេតុការណ៍បានកើតឡើង នៅ​​វេលា​ម៉ោង​ប្រមាណ ​ជិត​១១​ព្រឹក ​ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦​នេះ នៅ​លើ​​កំណាត់​​ផ្លូវ​ជាតិ​លេខ​៤ ត្រង់​ចំណុច​ជិត​ផ្លូវបំបែក​ស្រែ​អំបិ​ល។ ​រថយន្ត​ដឹក​ប្រេងមួយគ្រឿង បានបុក​​ជា​មួយ​រថយន្ត​​កុងតឺន័រមួយគ្រឿងទៀត បណ្ដាឲ្យរថយន្ដដឹកប្រេងបះជើងឡើង និងផ្ទុះឆេះជាអគ្គិភ័យ​យ៉ាង​សន្ធោ​សន្ធៅ។

ប្រភពពីកន្លែងកើតហេតុ បានរាយការណ៍ជាបឋមថា ​រថយន្ដដឹកប្រេង របស់ក្រុមហ៊ុន តេលា បានបើកបរ​ក្នុង​ទិសដៅ ពី​​ខេត្ត​​ព្រះសីហនុ​ ទៅរាជធានី​ភ្នំពេញ ហើយបានបើកជែងរថយន្ដមួយទៀត ដែលបើក​នៅ​ក្នុង​ទិសស្រប​គ្នា នៅត្រង់ចំណុចកើតហេតុនោះ។ តែការជែងនេះ ទំនងជាមិនបានផុតល្អ ក៏ទៅប៉ះ​ជាមួយ​នឹង​រថយន្ដ​កុងតឺន័រ រហូត​បណ្ដាល​ឲ្យ​ខ្លួនឯងបះ​ជើង ធ្លាយប្រេងមុននឹងផ្ទុះជាអគ្គិភ័យឡើង។

ប្រភពបាននិយាយទៀតថា អ្នកបើកបររបស់រថយន្ដទាំងពីរ បានលោតចុះទាន់ ចេញពីរថយន្ដ។ ការ​ផ្ទុះ​ឆេះ​ដ៏​សន្ធោសន្ធៅ​នេះ [...]

ទំព័រ​ហ្វេសប៊ុក​«I Love Cambodia Hot News»​ទាំង​ពីរ បានបាត់ខ្លួន!

ទំព័រ​ហ្វេសប៊ុក​«I Love Cambodia Hot News»​ទាំង​ពីរ បានបាត់ខ្លួន!

តាមការសង្កេត របស់អ្នកតាមដានទំព័រធំៗទាំងពីរ ដែលគាំទ្រគណបក្សប្រឆាំង បានឲ្យដឹងថា ទំព័រ​ហ្វេសប៊ុក «I Love Cambodia Hot News II» បានបាត់ខ្លួន លែងឃើញចេញផ្សាយ តាំងពីថ្ងៃ​ព្រហស្បត្តិ៍​ម្សិលម៉ិញ ខណៈ​​ទំព័រ​«I Love Cambodia Hot News» បានបាត់ខ្លួនថ្ងៃនេះ។

រហូតមកដល់ពេលនេះ គេមិនដឹងថា តើការបាត់ខ្លួនរបស់ទំព័រទាំងពីរ បណ្ដាលមកពីអ្វីទេ។ អ្នកគ្រប់គ្រង​ទំព័រ «I Love Cambodia Hot News II» ដែលសុទ្ធសឹងជាយុវជន​ស្និតនឹង​គណបក្សសង្គ្រោះជាតិ មិនបានឆ្លើយ​នឹង​សំនួរ​របស់​ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ជុំវិញការបាត់ខ្លួននេះទេ។

ប៉ុន្តែ​ប្រមាណជាមួយម៉ោងមុននេះ លោក អេង ពន្លក ដែលអ្នកគ្រប់គ្រងទំព័រ «I Love Cambodia Hot News» ​ទើប​នឹង​បង្ហោះរូបភាពមួយ បង្ហាញថា ក្រុមហ៊ុនហ្វេសប៊ុក បានផ្អាកផ្សាយទំព័ររបស់លោក មិនឲ្យ​ចេញជា​សាធារណៈ ដោយហេតុមកពីហ្វេសប៊ុក រកឃើញថា មានការបង្ហោះមួយចំនួន នៅលើទំព័រនេះ [...]

បង​ប្រុស​ជន​រង​គ្រោះ​ឆេះ​ដុំ​ដាក់​ «ខេម» ដែល​ប្រកាស​ថា​ខ្លួន​ត្រូវ

បង​ប្រុស​ជន​រង​គ្រោះ​ឆេះ​ដុំ​ដាក់​ «ខេម» ដែល​ប្រកាស​ថា​ខ្លួន​ត្រូវ

នៅចំពោះការឆ្លើយដ៏ខ្លី តែមានន័យវែង របស់តារាចម្រៀង ទៅនឹងសារព័ត៌មានក្នុងស្រុករួចមក នៅ​ពេល​នេះ​បងប្រុស របស់ជនរងគ្រោះ លោក លី ម៉ាត់លី បានជ្រើសរើស ការឆ្លើយតបទៅវិញ យ៉ាងជូរចត់។ ចម្លើយ​របស់​លោក  ប៊ុ​ន សុ​ណា​រិ​ន ហៅ ខេម បានធ្វើឡើងតាមទូរស័ព្ទ យ៉ាងដូច្នេះថា រថយន្ត​របស់ភាគីជនរងគ្រោះ បាន​​មក​​បុក​រថយន្ត​របស់​លោក ពេល​លោក​រក​កន្លែង​​ហូប​​បបរ មុន​នឹង​តារា​ចម្រៀង​សម្លេង​ស្អករូបនេះ បាន​ទម្លាក់​ទូរស័ព្ទ​ទៅវិញ។

ប៉ុន្តែចម្លើយនេះ បានដុតបញ្ឆេះលោក លី ម៉ាត់លី បងប្រុសរបស់ជនរងគ្រោះ លោក លី ការិន ដែលបាន​ស្លាប់​កៀបខ្លួន នៅក្នុងគ្រោះច្នាក់ចរាចរណ៍ កាលពីយប់ម៉ោងប្រមាណជា០០ និង៤០នាទី យប់រំលងអាធ្រាត ថ្ងៃ​ទី១៧ ចូលមកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦កន្លងមកនេះ នៅត្រង់ចំណុច​មុខឃ្លាំងស្ថានីយ៍ប្រេងសូគីម៉ិច តាម​បណ្តោយ​ផ្លូវជាតិលេខ៥ ស្ថិតក្នុងសង្កាត់​ឬស្សីកែវ ខណ្ឌ​ឬស្សីកែវ រាជធានី​ភ្នំពេញ។

សម្រាប់លោក លី ម៉ាត់លី [...]

ប្រតិកម្ម​ដំបូង​របស់ ខេ​ម ថា​រថយន្ត​គេ​​មក​បុក​រថយន្ដ​លោក

ប្រតិកម្ម​ដំបូង​របស់ ខេ​ម ថា​រថយន្ត​គេ​​មក​បុក​រថយន្ដ​លោក

គ្រប់សារព័ត៌មាន រួមទាំងអ្នកគ្រប់គ្រងនៅផលិតកម្មថោនផង សុទ្ធតែទាក់ទងលោក ខេម មិនបាន​សោះ​ឡើយ រាប់ចាប់តាំងពីគ្រោះថ្នាក់ចរាចរណ៍ ត្រូវបានសារព័ត៌មានសឹងតែគ្រប់ស្ថាប័ន យកទៅចុះផ្សាយ។ ទាំង​អ្នក​គាំទ្រ និង​អ្នកលង់ស្នេហ៍តារាចម្រៀង ក៏បានលើកជាចម្ងល់ដែរថា តើលោក ខេម ពិតជានៅ​ក្នុង​ហេតុការណ៍​នោះ​ឬយ៉ាងណា ព្រោះបើសូម្បី​កង​កម្លាំង​នគរបាល​ក្រសួងមហាផ្ទៃ ក៏មិនច្បាស់ពីករណីនេះដែរ បន្ទាប់​ពី​បាន​រក​ឃើញ​ថា រថយន្ដ​«RANGE ROVER»នេះ ​ជារបស់មនុស្សម្នាក់ផ្សេងពីលោក ខេម។

ប៉ុន្តែប្រតិកម្មយ៉ាងខ្លី កាលពីយប់ថ្ងៃទី១៨ ខែឧសភាកន្លងមក របស់លោក ប៊ុ​ន សុ​ណា​រិ​ន ហៅ ខេម ប្រាប់​ទៅកាន់សារព័ត៌មានក្នុងស្រុកមួយនោះ គ្រប់គ្រាន់ក្នុងការអះអាងថា លោកពិតជានៅក្នុងហេតុការណ៍​នេះ។ ប្រតិកម្ម​នោះ ធ្វើតាមទូរស័ព្ទយ៉ាងដូច្នេះថា រថយន្ត​គេ​មក​បុក​រថយន្ត​របស់​លោក ពេល​លោក​រក​កន្លែង​​ហូប​​បបរ មុន​នឹង​តារា​ចម្រៀង​សម្លេង​ស្អករូបនេះ [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...