Posts by "ដារី"

«មនុស្ស​បាក់​ក ដើរ​យ៉ាង​សង្ហា​នៅ​ផ្ទះ​សំណាក់»

«មនុស្ស​បាក់​ក ដើរ​យ៉ាង​សង្ហា​នៅ​ផ្ទះ​សំណាក់»

នៅពេលដែលជនរងគ្រោះ ដល់ថ្នាក់បោកក្បាលនឹងថ្នល់ បាក់ក  គ្រាំជើង និងចង្កេះ រហូតដល់ថ្នាក់សន្លប់ ត្រូវចេញទៅព្យាបាល ដល់ប្រទេសថៃ បែរជាត្រូវបានឃើញ ដើរយ៉ាងសង្ហា និងស្វាហាប់ ជាមួយស្ត្រី​កំណាន់ នៅក្នុងផ្ទះសំណាក់មួយទៅវិញ...

ប្រសិនជាគេជឿជាក់ ទៅលើវីដេអូចំនួនបី ដែលត្រូវបានថតចេញ ពីវីដេអូសុវត្ថិភាព របស់ផ្ទះ​សំណាក់​មួយ នៅក្នុងប្រទេសថៃ ហើយត្រូវបាន​យក​មកបង្ហោះ នៅលើបណ្ដាញសង្គម កាលពីម្សិលម៉ិញនេះ គេនឹង​យល់​ច្បាស់​ថា ជនរងគ្រោះម្នាក់នេះ មិនមានគ្រោះថ្នាក់ ឬឈឺថ្កាត់អ្វីទេ។ ជនម្នាក់ នៅក្នុងវីដេអូទាំងនោះ ត្រូវ​បាន​ក្រុមអ្នកប្រើប្រាស់​បណ្ដាញសង្គម ស្គាល់ថា គឺជាលោក ឈាន ពិសិដ្ឋ មន្ត្រីនគរបាល​ច្រកប៉ោយប៉ែត ដែល​អាជ្ញាធរ និងតុលាការកម្ពុជា និយាយថាបានដួលបោកក្បាល«ធ្ងន់ធ្ងរ ក្នុងការប៉ះទង្គិចមួយ ជាមួយរថយន្ដ​របស់​លោក ឌិន ពុទ្ធី ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

វីដេអូទាំងបី ដែលមានការចែករំលែក ជាច្រើនពាន់ដង [...]

ឌុយតែតេ រង​ការ​រិះគន់​ថា​«ឈ្លើយ» ក្នុង​ជំនួប​ជាមួយ​ព្រះ​រាជា

ឌុយតែតេ រង​ការ​រិះគន់​ថា​«ឈ្លើយ» ក្នុង​ជំនួប​ជាមួយ​ព្រះ​រាជា

សម្លៀកបំពាក់សមញ្ញ របស់ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីចូ ឌុយតែតេ (Rodrigo Duterte) នៅក្នុង​ការ​ចូល​ធ្វើ​ព្រះរាជសវនាការ ជាមួយព្រះមហាក្សត្រកម្ពុជា មិនទទួលបានការនិយម ឬការយល់ព្រម ពី​សំណាក់​បណ្ដា​ជន​កម្ពុជាទាំងស្រុង​នោះឡើយ។ ក្នុងព្រះរាជសវនាការនោះ លោក ឌុយតែតេ មិនបានពាក់អាវធំ ចង​ក្រវ៉ាត់ក ឲ្យ​បាន​សមសួន ទៅនឹង​សម្លៀកបំពាក់​«ការទូត» ដូចដែលអ្នកផងធ្លាប់ឃើញនោះទេ។ តែលោក​ប្រធានាធិបតី​ហ្វីលីពីន បាន​ត្រឹម​តែ​ពាក់អាវស៊ឺម៊ី ពណ៌សដៃវែង និងថែមទាំងមូរចុងដៃនោះផង។

សម្លៀកបំពាក់នេះ ត្រូវបានសាធារណមតិខ្មែរមួយចំនួន រិះគន់ថា មានលក្ខណៈសមញ្ញ«ជ្រុល» និងខ្លះទៀត បាន​និយាយចូលជ្រៅ ថាលោក ឌុយតែតេ មានកាយវិការ​«ឈ្លើយ» នៅចំពោះព្រះភ័ក្រ របស់​ព្រះ​មហាក្សត្រ​កម្ពុជា។ ក្រុមអ្នករិះគន់ខ្មែរ ចំពោះសម្លៀកបំពាក់របស់លោក ឌុយតែតេ ភាគច្រើនមាននិន្នាការ មកពី​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ និងមកពីគណបក្សសង្គ្រោះជាតិ។

» [...]

ធី សុវណ្ណថា ព្រមាន សីសុវត្ថិ ធម្មិកោ «កុំ​មាន​គំនិត​ខូច»

ធី សុវណ្ណថា ព្រមាន សីសុវត្ថិ ធម្មិកោ «កុំ​មាន​គំនិត​ខូច»

ដើម្បីយល់រឿងវ៉ាវ ដែលជាការសប្បាយ សម្រាប់បណ្ដា​ជនមួយចំនួន តែបែរជាបង្កការក្ដៅក្រហាយ ដល់​បណ្ដា​ជនផ្សេងទៀតនោះ គេត្រូវវិលត្រឡប់​ទៅ ប៉ុន្មានថ្ងៃមុននេះវិញ ជាពិសេសនៅក្រោយព្រឹត្តិការណ៍ នៃ​ការ​ប្រោស​ព្រះ​រាជ​ទាន​​លើកលែងទោស ពីសំណាក់ព្រះមហាក្សត្រកម្ពុជា ចំពោះលោក កឹម សុខា អនុប្រធាន (សព្វថ្ងៃ​ជា​ប្រធាន​ស្ដីទី) គណបក្សសង្គ្រោះជាតិ ទាក់ទងនឹងបទ«បដិសេធការចូលខ្លួន» ទៅកាន់តុលាការ។

ប៉ុន្តែការលើកលែងទោស ពីសំណាក់ព្រះមហាក្សត្រ ចំពោះអនុប្រធាន​​គណបក្ស​សង្គ្រោះ​ជាតិ ចុះព្រះ​ហត្ថលេខា​​នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦ នោះ ទំនង​ជាមិន​បាន​​ធ្វើឲ្យ​មនុស្ស​មួយ​ចំនួន រីកចិត្តរីកថ្លើមនោះឡើយ រាប់​ទាំង​ម្ចាស់​បណ្ដឹង កញ្ញា ធី សុវណ្ណថា ដែលប្ដឹងលោក កឹម សុខា ពីបទ​បរិហាកេរ្ដិ៍​រហូតបង្ក​ឲ្យ​មាន​​ការ​កោះ​​ហៅ​លោក កឹម សុខា ឲ្យ​ចូលខ្លួនទៅបំភ្លឺនោះផង។ អតីតតារាហ្វេសប៊ុក ដែលក្លាយខ្លួន មកជាប្រធាន​អង្គការ​រូប​នេះ បាន​ទាមទារ​ឲ្យ​លោក [...]

សព​ទារក​ម្នាក់ ខ្ចប់​ក្រដាស​ទុក​ចោល​នៅ​ក្នុង​បង្គន់​យន្ដហោះ

សព​ទារក​ម្នាក់ ខ្ចប់​ក្រដាស​ទុក​ចោល​នៅ​ក្នុង​បង្គន់​យន្ដហោះ

សាកសពរបស់ទារកដ៏តូចម្នាក់ ត្រូវបានរកឃើញ ខ្ចប់នៅក្នុងកញ្ចប់ក្រដាស់អនាម័យ នៅក្នុង​បន្ទប់​បង្គន់​របស់​យន្ដហោះ នៃក្រុមហ៊ុនអាកាសចរណ៍ «Qatar Airways» ដែលបានមកចុះចត នៅព្រលាន​យន្ដហោះ​អន្តរជាតិ «Soekarno-Hatta» ក្បែររដ្ឋធានីចាការតា ប្រទេសឥណ្ឌូនេស៊ី កាលពីយប់ថ្ងៃអាទិត្យ។ ការរកឃើញ​ដ៏​អាណោច​អាធមនេះ បានផ្ទុះឡើង បន្ទាប់ពីបុគ្គលិក ខាងបោសសំអាតយន្ដហោះ បានចូលទៅលាង​ជូត​បង្គន់ របស់​យន្ដហោះ​ខាង​លើ ដែលបានហោះចេញ ពីរាជធានី ដូហា (Doha) នៃប្រទេសកាតា (ក្នុង​តំបន់​ឈូង​សមុទ្រ​ពែរ្យ៍)។

អ្នកនាំពាក្យរបស់ព្រលានយន្ដហោះ លោក «Endang Sutrisna» បានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង «AFP» ថា ទារករូបនោះ មានអាយុប្រមាណជា ៥ទៅ៧ខែ ហើយត្រូវបានខ្ចប់ ដោយក្រដាសអនាម័យ និង​ទុក​ចោល នៅក្នុងបន្ទប់បង្គន់។

ធី សុវណ្ណថា ប្រកាស​ផ្ដល់​អាហារូប​ករណ៍ ១០០០កន្លែង

ធី សុវណ្ណថា ប្រកាស​ផ្ដល់​អាហារូប​ករណ៍ ១០០០កន្លែង

សិស្ស«ក្រីក្រ»​ចំនួន១០០០នាក់ ទោះប្រឡងជាប់ ឬធ្លាក់បាក់ឌុបក្ដី នឹងមានសំណាង អាចបន្តការសិក្សា នៅ​សាកល​វិទ្យាល័យ«ធំៗ» នៅកម្ពុជាទៀតបាន។ ធ្វើដូចម្ដេច ទើប​ទទួល​បានភ័ព​សំណាង​នេះ? សូមទូរស័ព្ទ ទៅ​កញ្ញា ធី សុវណ្ណថា ជាបន្ទាន់។

ដំណឹងខាងលើនេះ ជាអ្វីដែលគេអាចអានបាន នៅលើទំព័រ​ហ្វេសប៊ុក ​របស់​អតីត​តារាហ្វេសប៊ុករូបនេះ ដែល​រូបនាងផ្ទាល់ ធ្លាប់បរាជ័យជាច្រើនដង ក្នុងការប្រឡងបាក់ឌុប។ កញ្ញា ធី សុវណ្ណថា អតីតអ្នកប្រឆាំង​រដ្ឋាភិបាល​ចេញមុខ បានសរសេរ នៅមុននេះបន្តិចថា៖ «នាងខ្ញុំ ផ្តល់អាហារូបករណ៍១០០០កន្លែង ជូនដល់​សិស្ស​ក្រីក្រ ដែល​ចង់​រៀន​បន្ត (ក្នុង)សាកលវិទ្យាល័យធំៗ នៅរាជធានីភ្នំពេញ»។

អតីតតារាហ្វេសប៊ុក ដែលបានផ្លាស់ប្ដូរជំហរ មកគាំទ្ររដ្ឋាភិបាលលោក ហ៊ុន សែន វិញ បានបញ្ជាក់ទៀតថា អាហា​រូបករណ៍​នេះ មានការបែងចែក៖

- ៤៩០កន្លែង សម្រាប់សិស្សធ្លាក់បាក់ឌុប ដើម្បីអាចទៅរៀនបន្ត យកបរិញ្ញាបត្ររង [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...