Posts by "ដារី"

មេធាវី ជូង ជូងី ថា​មាន​​តែ​ CNRP តែ​មួយ​គត់

មេធាវី ជូង ជូងី ថា​មាន​​តែ​ CNRP តែ​មួយ​គត់

វាមិនចម្លែកប៉ុន្មានទេ នៅពេលដែលនិយាយថា លោក ជូង ជូងី ជាមេធាវីមួយរូប ដែលស្និតនឹង​គណបក្ស​សង្គ្រោះ​ជាតិ ជាពិសេស​នៅ​ពេល ដែលលោកមានកូនក្ដី​របស់លោក​ជាច្រើននាក់ សុទ្ធសឹងជាមន្ត្រី ជាសកម្មជន និង​ជា​អ្នក​គាំទ្រ របស់​គណបក្ស​ប្រឆាំងនោះ។ ប៉ុន្តែ​​នៅ​​វេលានេះ បានសរសេរ​ប្រកាស​គាំទ្រ​​គណបក្ស​​សង្គ្រោះ​​ជាតិ​ជា​ចំហរ នៅ​លើ​គណនេយ្យ​ហ្វេសប៊ុក​​របស់​លោក ដោយ​ពន្យល់​ថា «មានតែគណបក្សសង្គ្រោះជាតិ តែមួយ​គត់ ដែល​អាច​សង្គ្រោះ​ជាតិ​ខ្មែរ​បាន»។

លោកមេធាវី បានសរសេរ​ច្បាស់ៗ​ថា៖ «ខ្ញុំ ជូង ជូងី រស់នៅទីក្រុងភ្នំពេញ។ ខ្ញុំគាំទ្រ​គណបក្ស​សង្គ្រោះជាតិ ខ្ញុំយល់​យ៉ាងច្បាស់​ថា មាន​តែ​គណបក្ស​​សង្គ្រោះ​​ជាតិ​​តែ​មួយ​គត់ ដែល​អាចសង្គ្រោះជាតិខ្មែរបាន ហើយជនជាតិខ្មែរ ភាគ​ច្រើន​លើស​លប់ នៅទីក្រុងភ្នំពេញ ក៏​យល់​ដូច​ខ្ញុំ​ដែរ។»។

លោក ជូង ជូងី បានពន្យល់បន្តថា៖ «ទីក្រុងភ្នំពេញ ជាបណ្តុំនយោបាយ បណ្តុំសេដ្ឋកិច្ច [...]

អតីត​​​ប្រធាន​តុលាការ​​​រាជធានី ត្រូវ​បាន​ព្រះ​រាជា​បន្ធូរ​ទោស

អតីត​​​ប្រធាន​តុលាការ​​​រាជធានី ត្រូវ​បាន​ព្រះ​រាជា​បន្ធូរ​ទោស

ពីចំណោមទណ្ឌិត ទាង៤៥នាក់ ដែលមានឈ្មោះ ក្នុង​ព្រះរាជក្រឹត្យបន្ធូរបន្ថយទោស​ របស់​ព្រះមហាក្សត្រ មាន​ឈ្មោះលោក អាំង មាលតី អតីតប្រធាន​សាលា​ដំបូង រាជធានីភ្នំពេញ មួយរូបដែរ។ លោក មាលតី អាយុ​៥៩ឆ្នាំ ត្រូវបានឃាត់ខ្លួន កាលពីពាក់កណ្ដាល ខែសីហា ឆ្នាំ២០១៥ ដោយអង្គភាព​ប្រឆាំង​អំពើពុករលួយ និង​ត្រូវ​បាន​តុលាការ​​​ផ្តន្ទាទោស ​ដាក់ពន្ធនាគា​រ ៣ឆ្នាំ ពាក់​ព័ន្ធ​នឹង​ការ​ទទួល​យក​​សំណូក ​ជា​រថយន្ត​ទំនើប ជា​ថ្នូរ​នឹង​​​ការ​ដោះ​លែង​ ជន​ជាប់​ចោទ​​ម្នាក់​ ក្នុង​សំណុំ​រឿង​​គ្រឿង​ញៀន។ ប៉ុន្តែអតីតប្រធានតុលាការរាជធានី ត្រូវ​បាន​​តុលាការ​​កំហិត ឲ្យ​អនុវត្តន៍​ទោសជាប់ពន្ធនាគារ ៣ឆ្នាំ មកត្រឹម​តែ​២ឆ្នាំ ខណៈ​មួយឆ្នាំទៀត នឹង​ត្រូវ​ព្យួរ។

ព្រះបាទ​ នរោត្ដម សីហមុនី បានចុះព្រះហត្ថលេខា លើព្រះរាជក្រិត្យនេះ តាំងពីថ្ងៃ ១៧ ខែវិច្ឆិកា ឆ្នាំ​២០១៦​កន្លង​​ទៅ ក្នុងឱកាស​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក បណ្ដែត​ប្រទីប និង​សំពះ​ព្រះ​ខែ [...]

ថៃ នរៈពិទូ មាន​ជំនាញ​ខាង​ដាក់​«ថ្នាំ​សម្រើប»?

ថៃ នរៈពិទូ មាន​ជំនាញ​ខាង​ដាក់​«ថ្នាំ​សម្រើប»?

ក្រោយការចាប់ខ្លួន លោក ថៃ នរៈពិទូ ជុំវិញការជាប់ពាក់ព័ន្ធ នឹងការជួញដូរគ្រឿងញៀន កង​កម្លាំង​នគរបាល​ខេត្តបាត់ដំបង នៅ​បាន​រក​ឃើញ ជំនាញដ៏ពិសេសៗ បន្ថែមទៀត​របស់​ អតីត​«Freshy Boy ឆ្នាំ២០០៦»។ បុរស​រូប​សង្ហា តារាសម្ដែង អាយុ៣២​ឆ្នាំ​រូប​នេះ បាន​បង្ហាញ​ពី​ទេពកោសល្យ​មួយទៀតរបស់លោក ខាងឆ្នៃ​គ្រឿង​ញៀន ដាក់ក្នុង​ស្រាបៀរ ដើម្បី​​ឲ្យ​​ស្រីៗ​ទទួល​ទាន​រួច នឹងអាលអាចធ្វើឲ្យពួកនាង មានអារម្មណ៍​វង្វេង​រង្វាន់ រហូត​«ចង់​រួម​ភេទ»។

វីដេអូមួយ ដែលត្រូវបានគេយកមកបង្ហោះ នៅលើបណ្ដាញសង្គម នៅរសៀលថ្ងៃទី១១ ខែមករានេះ បាន​បញ្ជាក់ ពីជំនាញពិសេសមួយនេះ របស់អតីត «Freshy Boy ឆ្នាំ២០០៦» នៅចំពោះមន្ត្រីនគរបាល ដែល​ភាសា​ម្យ៉ាង​ទៀត គេចាត់ទុក ការឆ្នៃប្រឌិតនេះ គឺជា«ថ្នាំសម្រើប»។ ប៉ុន្តែ ការអះអាងនេះ នៅ​មិនទាន់​មាន​ប្រភព​ណា​ផ្សេង មក​បញ្ជាក់​បន្ថែម​ទៀត ថាយ៉ាងណានោះនៅឡើយ។

» វីដេអូ បង្ហាញពីជំនាញពិសេស របស់តារាសម្ដែង៖

តារា​សម្ដែង នរៈពិទូ កូន​​ប្រុស ថៃ នរៈសត្យា ត្រូវ​បាន​ចាប់​ខ្លួន​ជា​មួយ​​​នឹង​​ភរិយា ពាក់​ព័ន្ធ​គ្រឿង​ញៀន

តារា​សម្ដែង នរៈពិទូ កូន​​ប្រុស ថៃ នរៈសត្យា ត្រូវ​បាន​ចាប់​ខ្លួន​ជា​មួយ​​​នឹង​​ភរិយា ពាក់​ព័ន្ធ​គ្រឿង​ញៀន

ឪពុកជាមន្ត្រីជាន់ខ្ពស់ នៅក្នុងជួររដ្ឋាភិបាល តែកូនប្រុស បែរជាត្រូវបានចាប់ខ្លួន ទាក់ទង​នឹង​គ្រឿង​ញៀន។ តែ​គេ​នឹង​​កាន់​តែសោក​ស្ដាយ ក្នុងចិត្តថែមទៀត នៅពេលដែលដឹងថា ឪពុកជាវរជនម្នាក់ ជំនាញ​ផ្នែកវប្បធម៌ ដែល​តែង​កោះ​ហៅ​​អ្នកផង​ទាំង​ឡាយ មកធ្វើការ​ក្រើន​​រំលឹក ស្ដីប្រៀនប្រដៅ ទាក់ទង​នឹង​បញ្ហា​វប្បធម៌នោះ តែកូន​ប្រុស​​ដែល​​ជា​តារា​សម្ដែង​មួយរូបដែរ បែរជានៅ​ជាប់​វិលវល់ តែជា​មួយ​គ្រឿងញៀន រហូត​ត្រូវ​បាន​ចាប់​ខ្លួន​ដូច្នេះ។

ដំណឹងនេះ ត្រូវបានស្នងការនគរបាលជាតិ ផ្សព្វផ្សាយឲ្យដឹង កាលពីថ្ងៃទី១០ ខែមករានេះ នៅលើគេហទំព័រ​ផ្លូវ​ការ​​របស់ខ្លួន។ គេហទំព័រ​បាន​សរសេរថា ការឃាត់ខ្លួនជនទាំង៦នាក់ បានធ្វើឡើង នៅយប់ថ្ងៃទី៩ ខែមករា វេលា​ម៉ោង​២៣និង២០នាទី នៅ​ចំណុច​ខារ៉ាអូខេ ដឹសោន ហ្វាមីលី (The sound family KTV) ស្ថិត​ក្នុង​ភូមិ​កម្មករ សង្កាត់​ស្ចាយប៉ោ ក្រុងបាត់ដំបង ដោយការិយាល័យ​ប្រឆាំង​គ្រឿង​ញៀន [...]

ផ្ទុះឆេះរថយន្ដទេសចរណ៍មួយគ្រឿង នៅអូរជ្រៅ

ផ្ទុះឆេះរថយន្ដទេសចរណ៍មួយគ្រឿង នៅអូរជ្រៅ

នៅល្ងាចថ្ងៃទី១០ ខែមករានេះ នៅលើផ្លូវជាតិលេខ៥ ត្រង់ចំណុចសាលាក្រហម ស្ថិតនៅក្នុងស្រុកអូរជ្រៅ ខេត្ត​បន្ទាយមានជ័យ (ភាគខាងជើង ប្រទេសកម្ពុជា) គ្រោះថ្នាក់ឆេះរថយន្ដ ប្រភេទទេសចរណ៍មួយគ្រឿង បាន​កើត​ឡើង។ ជាសំណាងល្អ ពុំមានរបាយការណ៍ណាមួយ និយាយថា មានជនរងគ្រោះ នៅក្នុងគ្រោះផ្ទុះ​ឆេះ​រថយន្ដ​នេះ​ឡើយ។

ស្នងការរងនគរបាលខេត្ត បន្ទាយមានជ័យ លោក អ៊ុ សុផល បានឲ្យដឹងថា រថយន្តដឹកអ្នកដំណើរ​មួយ​គ្រឿង​នេះ មានមនុស្សជិះពេញ និងបានបើកបរ ក្នុងទិសដៅ ពីក្រុងប៉ោយប៉ែត ឆ្ពោះទៅខេត្តសៀមរាប។ ក្នុង​ពេល​ភ្លាមៗ រថយន្ដដឹកមនុស្ស បានផ្ទុះឆេះឡើង យ៉ាងសន្ធោសន្ធៅ មុននឹងរថយន្ដ​ពន្លត់​អគ្គិភ័យ​ទៅដល់។ បន្ទាប់​មក កងកម្លាំងអាជ្ញាធរ រួមនឹងប្រជាពលរដ្ឋ នៅក្បែរៗនោះ បានពួតដៃគ្នាជួយពន្លត់ រហូតបានជាស្ថាពរ [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...