Posts by "ក. សោភណ្ឌ"

សាំង​មួយ​លីត្រ អាច​លក់​ត្រឹម​តែ​៣៣០០​រៀល​ប៉ុណ្ណោះ?

សាំង​មួយ​លីត្រ អាច​លក់​ត្រឹម​តែ​៣៣០០​រៀល​ប៉ុណ្ណោះ?

កន្លែង​ចាក់​សាំង​មួយ បាន​លក់​ប្រេង​សាំង​របស់​ខ្លួន ត្រឹម​តែ​តម្លៃ​៣៣០០​រៀល​ប៉ុណ្ណោះ។ ចម្ងល់​បាន​កើត​ឡើង​ជា​ទូទៅ ថា​មាន​ចំណុច​ពិសេស​ណា ដែល​អាច​ធ្វើ​ឲ្យ​អាជីវក​នៅ​ទី​នោះ អាច​បំបាក់​តម្លៃ​សាំង​មក​យ៉ាង​ខ្លាំង​បែប​នេះ? ចម្ងល់​ទាំង​នេះ​បាន​កើត​មាន​រហូត​ដល់​មាន​មនុស្ស​មួយ​ចំនួន និយាយ​ថា អាច​ជា​ប្រេង​សាំង​លាយ​ប្រេង​កាត និង​អាច​ជា​ប្រេង​រត់​ពន្ធ។

លោក ហ៊ាន តារា ជា​ម្ចាស់​អាជីវកម្ម នៅ​ចំណុច​បណ្តោយ​ផ្លូវ (ផ្លូវ​មាត់​ទន្លេ) នៅ​ទល់​មុខ​រដ្ឋករ​ទឹក​រាជធានី​ភ្នំពេញ បាន​ថ្លែង​ប្រាប់​ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ​ថា លោក​អាច​លក់​សាំង​ក្នុង​តម្លៃ​នេះ ព្រោះ​លោក​យក​ចំណេញ​តិច។ បុរស​ដែល​រស់​នៅ ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ​រូប​នេះ បាន​ថ្លែង​ថា លោក​លក់​ប្រេង​បាន​ថោក​ជាង​នៅ​តាម​បណ្តា​ស្ថានីយ៍​ផ្សេងៗ មិន​មែន​មក​ពី​ការ​លាយ​ប្រេង ឬ​ប្រេង​គ្មាន​គុណភាព​នោះ​ទេ ប៉ុន្តែ​មក​ពី​លោក [...]

លួច​គោ​១យប់​៣​ក្បាល វះ​យក​តែ​ភ្លៅ​និង​សាច់

លួច​គោ​១យប់​៣​ក្បាល វះ​យក​តែ​ភ្លៅ​និង​សាច់

តើ​ចោរ​ទាំង​នេះ មាន​ជំនាញ​ខាង​កាប់​គោ​យក​សាច់​ឬ? ព្រោះ​គោ​ហូត​ដល់​ទៅ​៣​ក្បាល ត្រូវ​បាន​ក្រុម​ចោរ​យក​ទៅ​កាប់​តែ​មួយ​យប់ រួច​វះ​យក​តែ​សាច់​ទៅ​អស់។

ករណី​លួច​គោ​មួយ​យប់​អស់​បី​ក្បាល​នេះ បាន​កើត​ឡើង​នៅ​ម៉ោង​ប្រមាណ​ជា​០១ រំលង​អធ្រាត ឈាន​ចូល​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០១៥​នេះ ក្នុង​ភូមិ​ត្រពាំង​ទួល ឃុំ​សំរោង​លើ ស្រុក​អង្គ​ស្នួល ខេត្ត​កណ្តាល។ ជន​រង​គ្រោះ​ដែល​ជា​ម្ចាស់​គោ លោក ជឿន សុធា បាន​ថ្លែង​ថា គោ​របស់​លោក​ដែល​បាន​បាត់​ទាំង​បី​ក្បាល​នេះ មាន​ញី​១​ក្បាល និង​ឈ្មោល​២​ក្បាល។

ម្ចាស់គោជាកសិករ អាយុ៣៦ឆ្នាំ ដដែល បាននិយាយថា នៅមុនពេលកើតហេតុ ប្រហែលជាម៉ោង១១យប់ លោកបានបានចុះទៅដាក់ចំបើងឲ្យគោស៊ី មុន​នឹង​ត្រឡប់​មកដេកនៅផ្ទះវិញ។ ប៉ុន្តែនៅពេលលោកភ្ញាក់ឡើង នៅវេលាម៉ោងប្រហែល០៤ទាបភ្លឺ ស្រាប់​តែ​បាត់​គោ​អស់​ពី​ក្រោល​រលីង។ លោកបានស្រែកឆោរឡោឡើង រហូត​ដឹងដល់អ្នកជិតខាង រួចបាន​នាំ​គ្នា​ដើរ​រក [...]

បើក​ម៉ូតូ​លឿន​មិន​ប្រយ័ត មក​បុក​គ្នា​ក្នុង​ស្ថានីយ៍​ប្រេង​តេលា

បើក​ម៉ូតូ​លឿន​មិន​ប្រយ័ត មក​បុក​គ្នា​ក្នុង​ស្ថានីយ៍​ប្រេង​តេលា

មិនមែន​ឲ្យ​តែ​បើក​បរ​នៅ​លើ​ផ្លូវ​ថ្នល់ ទើប​បណ្តាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​នោះ​ទេ តែ​នៅ​ទី​ណា​ក៏​ដោយ ឲ្យ​តែ​មិន​បាន​ប្រុង​ប្រយ័ត​គ្រប់​ជ្រុង​ជ្រោយ សុទ្ធ​តែ​អាច​កើត​ជា​គ្រោះ​ថ្នាក់​ទាំង​អស់។ មាន​ករណី​គ្រោះ​ថ្នាក់​មួយ​បាន​កើត​ឡើង​នៅ​តាម​បណ្តោយ​ផ្លូវ មុន្នីរ៉េត នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ​មាន​ជ័យ រាជធានី​ភ្នំពេញ​ត្រង់​ចំណុច ក្នុង​ស្ថានីយ៍​ចាក់​ប្រេង​តេលា។ ហេតុការណ៍​នេះ​កើត​ឡើង នៅ​រសៀល​ម៉ោង​​២​និង​៣០​នាទី ថ្ងៃ​ទី​៩ ខែ​មករា ឆ្នាំ​២០១៥ នេះ បណ្តាល​ឲ្យ​ភាគី​ម្ខាង​រង​របួស​បែក​ចិញ្ចើម​ហូរ​ឈាម និង​ភាគី​ម្ខាង​ទៀត​រង​របួស​ស្រាល ហើយ​ម៉ូតូ​រង​ការ​ខូច​ខាត​មួយ​ចំនួន។

ជនរងគ្រោះ​លោក ប៉ី សុខខេង បើក​បរ​ម៉ូតូ​ដែល​មាន​ផ្លាក​លេខ ភ្នំពេញ 1CE-4733 រស់​នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ​បាន​និយាយ​ថា លោក​បើក​ម៉ូតូ​ចេញ​ពី​ផ្ទះ​ក្នុង​ល្បឿន​យឺត ស្រាប់​តែ​ម៉ូតូ​នោះបាន​បើក​យ៉ាង​លឿន ជ្រុល​មក​បុក​ម៉ូតូ​របស់​លោក [...]

ថ្ងៃ៧មករា៖ តើ​ត្រូវ​លុប ឬ​ទុក ជា​ថ្ងៃ​ឈប់​សំរាក​របស់​ជាតិ?

ថ្ងៃ៧មករា៖ តើ​ត្រូវ​លុប ឬ​ទុក ជា​ថ្ងៃ​ឈប់​សំរាក​របស់​ជាតិ?

តើថ្ងៃ​៧​មករា គួរ​នៅ​ជា​ថ្ងៃ​ឈប់​សម្រាក​បុណ្យ ឬ​គួរ​ត្រូវ​ចាត់​ទុក​គ្រាន់​ជា​ទំព័រ​ប្រវត្តិ​សាស្ត្រ​មួយ? តើ​ថ្ងៃ​៧​មករា មាន​អត្ថន័យ​បែប​ណា ដើម្បី​ឲ្យ​ក្លាយ​​ជា​ថ្ងៃ​បុណ្យ​​ពិត​​ប្រាកដ​​របស់​ជាតិ​នោះ? សូម​តាម​ដាន​ពី​មតិ​​មួយ​ចំនួន ដែល​​លើក​ឡើង​ ពី​ថ្ងៃ​៧​មករា​នេះ ថា​តើ​ពួក​គេ​ឲ្យ​តម្លៃ​វា​ប៉ុណ្ណា និង​យ៉ាង​ដូច​ម្ដេច។

លោកគ្រូ ហង្ស រិទ្ធិរ៉ាវុធ នៅ​សាកល​វិទ្យាល័យ​តូរ​តន្រ្តី​មួយ ​ក្នុងរាជធានី​ភ្នំពេញ បាន​លើក​ឡើង​ប្រាប់​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូថា លោក​មិន​ចង់​ឲ្យ​មាន​ការ​លុប​ចោល ពី​ប្រតិទិន​របស់​រដ្ឋ​នោះ​ទេ មិន​ថា​ពេល​បច្ចុប្បន្ន ឬ​ក៏​នៅ​ពេល​គណៈបក្ស​ណា​មួយ​ ជាប់​ឆ្នោត​ក៏​ដោយ។ លោក​គ្រូ​បញ្ជាក់​ថា ថ្ងៃ​នេះ​ បាន​ដក់​ជាប់​ក្នុង​ចិត្ត​ប្រជាជន​ខ្មែរ​មួយ​ចំនួន ដែល​ធ្លាប់​រង​ទុក្ខ នៅ​សម័យ​៣​ឆ្នាំ​៨​ខែ​២០​ថ្ងៃ ក៏​ជា​ថ្ងៃ​ដែលពួក​គាត់ ​បាន​មាន​សេរីភាព​ឡើង​វិញ។ លោកថា [...]

គន្លឹះ​៥​យ៉ាង ដែល​ជួយ​ឲ្យ​អ្នក​ចង​ចាំ​មេរៀន​បាន​ល្អ

គន្លឹះ​៥​យ៉ាង ដែល​ជួយ​ឲ្យ​អ្នក​ចង​ចាំ​មេរៀន​បាន​ល្អ

គន្លឹះសំខាន់ ក្នុង​ការ​ធ្វើ​ឲ្យ​ខ្លួន​ឯង​ឆាប់​ចាំ និង​យល់​មេរៀន​បាន​រហ័ស​នោះ ការ​ទន្ទេញ​គឺ​ជា​វិធី​សាស្ត្រ​ដែល មាន​ប្រសិទ្ធភាព និង​ចាំ​បាច់​បំផុត ដែល​មនុស្ស​ភាគ​ច្រើន​បាន​អនុវត្តន៍។ ជា​មួយ​គ្នា​នោះ មនុស្ស​ម្នាក់ៗ មាន​វិធី​សាស្ត្រ​ផ្សេងៗ​គ្នា ក្នុង​ការ​ទន្ទេញ​ដើម្បី​ឲ្យ​ឆាប់​ចាំ និង​យល់ តែ​អ្នក​ខ្លះ​ទៀត មិន​សូវ​ទទួល​បាន​ប្រសិទ្ធភាព​នោះ​ទេ។ ខាង​ក្រោម​នេះ ជា​វិធីសាស្ត្រ​មួយ​ចំនួន ដែល​អ្នក​អាច​អនុវត្តន៍​បាន​គ្រប់​ពេល៖

១. ជ្រើសរើសទីកន្លែង
ប្រសិទ្ធភាព​នៃ​ការ​ទន្ទេញ គឺ​មាន​លក្ខណៈ​ខុសៗ​គ្នា។ មនុស្ស​ម្នាក់ៗ មាន​ចំណង់​ចំណូល​ចិត្ត ឬ​លក្ខណៈ​ពិសេស​ផ្សេងៗ​គ្នា ដោយ​ផ្អែក​លើ​បរិស្ថាន​ជុំ​វិញ​ខ្លួន ពោល​គឺ​អ្នក​ខ្លះ​អាច​មើល​សៀវភៅ នៅ​ទី​សាធារណៈ​ក៏​បាន តែ​អ្នក​ខ្លះ​ទៀត​ត្រូវ​ការ​នៅ​កន្លែង​ស្ងប់​ស្ងាត់​ ដោយមិន​មាន​ការ​រំខាន​ពី​អ្នក​ដទៃ។ ដូច្នេះ​ហើយ ដើម្បី​ប្រាកដ​ថា [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...