ម៉ូតូបុកគ្នា នៅចំណុចស្តុប ទារសំណង១០០ដុល្លារ
ហេតុការណ៍នេះ បានបង្ករឲ្យភាគីទាំងសងខាង រងរបួសដូចគ្នា ចំណែកម៉ូតូ មិនមានរងការខូចខាត ធ្ងន់ធ្ងរទេ។ អ្វីដែលជាបញ្ហា គឺយុវជន ដែលជាអ្នកបើក ទៅប៉ះភាគីម្ខាងទៀតនោះ បានព្យាយាមរត់គេច តែត្រូវបានគេឃាត់បាន មុននឹងបញ្ជូន ឲ្យត្រឡប់មកដោះសា្រយ ជាមួយអ្នករងគ្រោះ នៅកន្លែងកើតហេតុវិញ។
ម្ចាស់ម៉ូតូឌ្រីម លោក មុត សុផល អាយុ៦៨ឆ្នាំ ដែលជាភាគីជនរងគ្រោះ បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូឲ្យដឹងថា ម៉ូតូរបស់លោកម៉ាឌ្រីម ស្លាកលេខកណ្តាល១I-៤១០៦ បើកចេញពីស្តុប ត្រសក់ផ្អែម នៅពេលដល់ភ្លើងខៀវ។ លោកបានអះអាង ទាំងសម្តីខ្លាំងៗថា ម៉ូតូម៉ា និច ពណ៍ស ស្លាកលេខ ១CS-៨១៩៨ ជាអ្នកបើកមកបុកលោក នៅពេលកំពុងធ្វើដំណើរ ហើយលោកទារសំណង ពីយុជនម្ចាស់ម៉ូតូខាងលើ ចំនួនមួយរយដុល្លារ ថ្លៃព្យាបាលរបួស។
ដោយឡែកយុវជនម្ចាស់ម៉ូតូ និច ឈ្មោះ ពុំ បូរិទ្ធ អាយុ ១៨ ឆ្នាំស្នាក់នៅ សង្កាត់បឹងកេងកងទីមួយ ខណ្ឌចំការមន រាជធានីភ្នំពេញ បានសុំសម្របសម្រួល [...]