Posts by "ក. សោភណ្ឌ"

ស្រវឹង​បើក​បុក​រនាំង​ចែក​ផ្លូវ ដួល​អស់​៥ផ្ទាំង រួច​ព្យាយាម​បើក​គេច

ស្រវឹង​បើក​បុក​រនាំង​ចែក​ផ្លូវ ដួល​អស់​៥ផ្ទាំង រួច​ព្យាយាម​បើក​គេច

ហេតុការណ៍គ្រោះថ្នាក់ ត្រង់ចំណុចម្តុំកន្លែងលក់បរបរស នៅតាមបណ្តោយផ្លូវព្រះមុន្នីវង្ស ក្នុងសង្កាត់​បឹង​កេង​កងទី១ ខណ្ឌចំកាមន រាជធានីភ្នំពេញនេះ បានកើតឡើង នៅវេលាម៉ោង ប្រមាណ៤ និង៣០ នាទីទៀបភ្លឺ ថ្ងៃ​ទី១៤ ខែកញ្ញា ឆ្នាំ២០១៥។ ឡានបង្កហេត ធុន ហាយឡិនដឺ ពណ៍ខ្មៅ ស្លាកលេខភ្នំពេញ ២M-៦៤៤៥ ត្រូវ​បាន​បើកបរ ដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ ក្នុងល្បឿនលឿន ពីត្បួងទៅជើង តាមមហាវិថីខាងលើ។ លុះ​មកដល់ចំណុចនេះ ក៏បានរេចង្កូត ទៅបុករះរនាំងដែកចែកផ្លូវ ដួលអស់ចំនួន៥ផ្ទាំង ពេញទំហឹង។

អ្នកឃើញហេតុការណ៍ បានឲ្យដឹងថា នៅពេលឡានបង្កខាងលើ ជ្រុលទៅបុករនាំងដែករួច មិនបានឈប់​ភ្លាមៗ​នោះទេ តែបានព្យាយាម បន្តដំណើរទៅទៀត ទាំងភាពស្រវឹង ហើយថែមទាំងបើកយ៉ាងលឿន ហាក់​ខ្លាច​មាន​អ្នក​ដេញទាន់។

មិនខុសទេ ព្រោះបន្ទាប់ពីនោះបានបន្តិច ក្រុមសមត្ថកិច្ចខណ្ឌចំការមន បានដេញតាម យ៉ាងប្រកិត​ជាប់ពី​ក្រោយ។ លុះបានមួយកំណាត់ផ្លូវ ជនស្រវឹងបើកឡានឃើញថា [...]

«អ្នក​យក​ភាស៊ី​ចល័ត ចេញ​មួយ​ចូល​មួយ នៅ​ផ្សារ​ដើម​គ!»

«អ្នក​យក​ភាស៊ី​ចល័ត ចេញ​មួយ​ចូល​មួយ នៅ​ផ្សារ​ដើម​គ!»

អ្នកយកភាស៊ី នៅផ្សារដើមគ មានវិធីសាស្ត្រមកយកភាស៊ី តាមបែបចល័តគ្នា ​យ៉ាងពិសេស ចេញមួយ​ចូលមួយ បន្តគ្នា​មិនចេះដាច់។ នេះបើតាមការរអ៊ូរទាំ របស់ក្រុមអាជីវករមួយចំនួន នៅទីនោះ។

ស្រ្តីអាជីវករម្នាក់ នៅលើបណ្ដោយផ្លូវ ៣៣៦ បានរៀបរាប់ ប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូថា អ្នកស្រីលក់​មិនបាន​ចំណេញ​ប៉ុន្មាន​ទេ ព្រោះត្រូវចំណាយប្រាក់ សម្រាប់ភាស៊ីប្រចាំថ្ងៃច្រើនហួស ។ នេះ អ្នកស្រីនៅមិន​ទាន់និយាយ ដល់ថ្ងៃខ្លះ ដែលលក់មិនដាច់នោះផង។ អ្នកស្រី បានលើកឡើងថា អ្នកយកភាស៊ីម្នាក់ ដើរចេញ​មិនទាន់ផុត ពីកន្លែងលក់ផង ស្រាប់តែមានម្នាក់ទៀត មកយកបន្តពីក្រោយ។

អ្នកស្រីមិនដឹងថា អ្នកយកភាស៊ីទាំងនោះ មកពីខាងណាឲ្យច្បាស់ទេ ព្រោះមានអ្នកខ្លះ ពាក់ឯកសណ្ឋាន ហើយ​អ្នកខ្លះ គ្មានឯកសណ្ឋានទេ គឺស្លៀកពាក់ស៊ីវិល។ អ្នកខ្លះខុសកន្លែង ក៏មកយកភាស៊ីដែរ បើទោះ​ជា​កន្លែង​នេះ មិនមែនជាទីតាំង របស់ខ្លូនក៏ដោយ។

អ្នកលក់រូបនេះ បានបញ្ជាក់ទៀតថា [...]

បុរស​ម្នាក់​ដេក​ស្លាប់​នៅ​ក្នុង​ហាង​ម៉ូតូ សង្ស័យ​ខ្យល់​គរ

បុរស​ម្នាក់​ដេក​ស្លាប់​នៅ​ក្នុង​ហាង​ម៉ូតូ សង្ស័យ​ខ្យល់​គរ

នៅព្រឹកថ្ងៃទី១១ខែកញ្ញាឆ្នាំ២០១៥ មានករណីភ្ញាក់ផ្អើលមួយ នៅតាមបណ្តោយផ្លូវ ១៣៨ ក្រុមទី៣១ ភូមិ៥ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ក្នុងផ្ទះលេខ១Eo ដោយសារបុរសម្នាក់ បានដេកស្លាប់ ទាំង​គ្មាន​មូលហេតុ។

ប្រភពព័ត៌មានបានឲ្យដឹងថា សាកសពដែលស្លាប់ឈ្មោះ ស៊ុង ភី អាយុ២២ឆ្នាំ ស្នាក់នៅក្នុងហាងម៉ូតូ អាស័យដ្ឋាន​ខាងលើ។ ប្រភពបន្តថា គ្មានអ្នកណាម្នាក់បានដឹងថា មានហេតុការណ៍អ្វីកើតឡើង មុនពេល​បុរសនេះស្លាប់នោះទេ ព្រោះសាកសពនៅតែម្នាក់ឯង រហូតដល់ម៉ោង៧ ទើបគេប្រទះឃើញសព។

ក្រោយពីមានការឆោឡោ ក្រុមមន្រ្តីសមត្ថកិច្ចមូលដ្ឋាន បានមកដល់ទីតាំងកើតហេតុ និងបានធ្វើ​កោសល្យ​វិច័យ​ភ្លាមៗដែរ។ មន្ត្រីសមត្ថកិច្ចទាំងនោះ បានសន្និដ្ឋានក្នុងជំហានដំបូងថា បុរសខាងលើបានស្លាប់ ដោយ​សារខ្យល់គរ គ្មានអ្នកជួយ។ ប៉ុន្តែសមត្ថកិច្ចមិនអាចដឹងថា បុរសរូបនេះបានស្លាប់ តាំង​ពីពេលណា​នោះ​ទេ។

ក្រោយពីបញ្ចប់ ការត្រួតពិនិត្យសាកសព [...]

«ជីវិត​កើត​មក... គ្មាន​កោះ​គ្មាន​ត្រើយ»

«ជីវិត​កើត​មក... គ្មាន​កោះ​គ្មាន​ត្រើយ»

នារសៀលថ្ងៃទី០៩ ខែកញ្ញាឆ្នាំ២០១៥ នៅរាជធានីភ្នំពេញ ផ្ទៃមេឃកំពុងស្រទុំ រកកល់ចង់ភ្លៀង នៅតាមផ្លូវ គេឃើញមានមនុស្សម្នាកកកុញ កំពុងរួតរះធ្វើដំណើរ ទៅតាមគោលដៅរៀងៗខ្លូន។ ខ្លះបារម្ភពីសុខទុក្ខកូន ខំទៅយកកូនពីសាលា ឱ្យបានមុនភ្លៀង ព្រោះមេឃស្រទុំ អ្នកខ្លះទៀត កំពុងជិះម៉ូតូជាមួយកូនតូច ព្យាយាម​បាំងបិទ ដោយខ្លាចភ្លៀងទទឹកកូន។ ក្រសោបបីក្រកងកូន ទាំងក្តីបារម្ភខ្លាចកូនរងារ ព្រោះមេឃទំនង ជាភ្លៀង​ខ្លាំង។

តែផ្ទុយមកវិញ បើក្រឡេកមកមើល កុមារាទាំងពីរនាក់នេះវិញ គ្មានកោះគ្មានត្រើយ ឈររេរាទាំង​មុខ​ស្រពោន ព្រោះឃ្លានចំណី ក្រឡេកមើលទៅរទះសម្រាម ទាំងអារម្មណ៍ក្តុកក្តួល នៅពេលគេអួសយកមកដាក់ចោល នៅ​ក្បែរ​របងមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ នៅតាមដងវិថីម៉ៅសេទុង កណ្ដាលរាជធានីភ្នំពេញ។

កុមារាជាបង បានស្ទុះគ្មានបង្អង់ ឡើងលើរទះ ដើម្បីរើសអាហារណា នៅសេសសល់យកមកបរិភោគ រួច​រំលែក​ឱ្យប្អូនប្រុស។ ទឹកមុខរបស់កុមារទាំងពីរនាក់បងប្អូន [...]

ពលរដ្ឋថា មន្រ្តី​អន្តោប្រវេសន៍​នៅ​ប៉ោយប៉ែត យក​ថ្លៃ​ប័ណ្ណ​ស៊ី​ជំពូ​ខ្ពស់​ខុស​ធម្មតា

ពលរដ្ឋថា មន្រ្តី​អន្តោប្រវេសន៍​នៅ​ប៉ោយប៉ែត យក​ថ្លៃ​ប័ណ្ណ​ស៊ី​ជំពូ​ខ្ពស់​ខុស​ធម្មតា

ប័ណ្ណទីមួយ (ផ្នែកប័ណ្ណព្រំដែន) ជាប័ណ្ណ សម្រាប់ឱ្យមន្រ្តីអន្តោប្រវេសន៍ ត្រួតពិនិត្យមុននឹងអនុញ្ញាតឱ្យចេញ។ ប័ណ្ណទីពីរ (ផ្នែកប័ណ្ណស៊ីជំពូ) ជាកាតសម្គាល់ខ្លូនជនអន្តោប្រវេសន៍ ដែលអ្នកឆ្លងដែនទាំងអស់ ត្រូវមាន​ដូច​គ្នា។ នៅពេលចូល ទៅដល់ទឹកដីប្រទេសថៃ ប័ណ្ណទាំងពីរសន្លឹក នឹងត្រូវមន្ត្រីអន្តោប្រវេសន៍ថៃ ត្រូតពិនិត្យ​សារ​ជាថ្មី មុននឹងអនុញ្ញាត ឱ្យចូលធ្វើការតាមកន្លែងផ្សេងៗគ្នា។

តែបញ្ហា នៅត្រង់ថា ពីមុនមក មិនដែលមានការលក់ប័ណ្ណរបៀបនេះ ក្នុងតម្លៃថ្លៃដ៏ខ្ពស់អញ្ចឹងទេ។ តែក្នុង​ពេល​នេះ ដើម្បីបានប័ណ្ណស៊ីជំពូមួយសន្លឹក ពលរដ្ឋត្រូវចំណាយថ្លៃ៣០០បាត ស្មើ៣ម៉ឺនបីពាន់រៀល។ ដោយឡែក​ប័ណ្ណ​​ព្រំដែនវិញ អ្នកដំណើរត្រូវចំណាយ១០០បាត ស្មើរនឹង១១០០០រៀលក្នុងមួយសន្លឹក ខណៈពីមុនមក ពលរដ្ឋ​​មិន​ដែល តម្រូវឲ្យបង់ប្រាក់ឡើយ។

ទាំងនេះ ជាការលើកឡើង របស់កម្មករចំណាក់ស្រុកម្នាក់ លោក ពែក វាសនា ដែលកំពុងធ្វើដំណើរ [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...