ពន្ធនាគារ... ដែលអ្នកទោសមិនដែលចេញមកវិញ នៅមានជីវិត
នៅក្នុងបទយកការណ៍នេះ (មានចំណងជើងថា «Toe Tag Parole: To Live and Die on Yard A») អ្នកសារព័ត៌មាន «Alan» និង «Susan Raymond» បានទទួលការអនុញ្ញាតឲ្យថត នៅផ្នែកខាងក្នុង នៃពន្ធនាគារដ៏ពិសេសជាងគេមួយ ស្ថិតនៅកណ្ដាលវាលខ្សាច់ ម៉ូចាវ (ភាគខាងត្បូង នៃរដ្ឋកាលីហ្វ័នី សហរដ្ឋអាមេរិក)។ អ្នកសារព័ត៌មានទាំងពីរ បានតាមដានពីជីវិតប្រចាំថ្ងៃ របស់ក្រុមអ្នកទោស ដែលសុទ្ធតែត្រូវ ជាប់ទោសអស់មួយជីវិត ខណៈពួកគេទាំងនោះ បានប្រព្រឹត្តិបទល្មើស នៅពេលពួកគេ មានអាយុរវាងពី១៤ ទៅ១៧ឆ្នាំប៉ុណ្ណោះ។
«សុបិន្ដអាក្រក់មួយ ដែលគ្មានទីបញ្ចប់»
ជាឧទាហរណ៍ ដូចជាករណីរបស់អ្នកទោស «Ken Hartman» ដែលបានជាប់ទោស ព្រោះយុវជននេះ បានវាយសម្លាប់មនុស្សម្នាក់ កាលពីខ្លួននៅវ័យជំទង់នៅឡើយ ហើយនៅពេលនោះ ខ្លួនបានស្រវឹងនោះទៀត។ យុវជន «Ken Hartman» បាននិយាយថា៖ «មិនមានអ្វីប្រសើរ ជាងទោសប្រហារជីវិតទេ [...]