Posts by "សុបិន្ដ"

ចោរ​ប្លន់​ហាង ប៉ះ​ជន​រង​គ្រោះ​ចិត្ត​ត្រជាក់!

ចោរ​ប្លន់​ហាង ប៉ះ​ជន​រង​គ្រោះ​ចិត្ត​ត្រជាក់!

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោងប្រមាណជា ២១ កាលពីថ្ងៃទី២៦ ខែមេសាកន្លងទៅ នៅ​ក្នុ​ង​ហាង​លក់​សង់វិច​មួយ ឈ្មោះ «Jimmy John’s» ក្នុងក្រុង «Kansas City» នៃរដ្ឋ «Missouri» សហរដ្ឋ​អាមេរិក។ បន្ទាប់​ពី​បាន​ចូលទៅបញ្ជាទិញ នូវ«អ្វី» ដែលខ្លួនធ្វើឬក ដូចជាចង់ទិញនោះរួច បុរសម្នាក់ សម្បុរ​ខ្មៅ មាឌ​ធំ​ក្រអាង ជាមួយ​នឹង​សម្លៀកបំពាក់កីឡា បានដកកាំភ្លើង ចេញពីហោប៉ៅ​អាវ​ខ្លួន ហើយភ្ជង់​ទៅរក​អ្នកលក់ និង​គម្រាម​ឲ្យ​ប្រមូល​ប្រាក់​ទាំងអស់ នៅក្នុងប្រអប់​គិតលុយ យកមកឲ្យខ្លួន។

គ្មានបញ្ហា! ហើយក៏មិនជជែក វែកញែកអ្វីច្រើន ជាមួយចោរប្លន់ម្នាក់នេះដែរ។ អ្នកលក់ចិត្ត​ត្រជាក់ បាន​ធ្វើ​តាម​បញ្ជា​ចោរ ដោយបានប្រមូល​ប្រាក់ទាំងប៉ុន្មាន (ប្រមាណជា​២៨០ដុល្លារ) នៅក្នុង​ប្រអប់​គិតលុយ ហុច​ទៅ​ចោរ​ទាំង​អស់។ អ្នក​លក់​រូបនោះ ថែមទាំងដក​យក​ប្រអប់នោះ ទៅបង្ហាញ​«ជូន​លោកចោរ» ឲ្យបាន​ឃើញថា «អស់​ប្រាក់​ហើយ» នោះ​ទៀត​ផង។

វីដេអូខាងក្រោម [...]

ដូណាល់ ត្រាំ ហៅ គីម ជុង-អ៊ុន ថា​ជា​«ក្មេង​ឆ្លាត»

ដូណាល់ ត្រាំ ហៅ គីម ជុង-អ៊ុន ថា​ជា​«ក្មេង​ឆ្លាត»

«មេដឹកនាំវ័យក្មេង របស់ប្រទេសកុម្មុយនីសកូរ៉េខាងជើង លោក គីម ជុង-អ៊ុន (Kim Jong-Un) គឺជា​«ក្មេង​ឆ្លាត»​ម្នាក់ ដែល​បាន​ធ្វើឲ្យ​សំម្រេច នូវការ​កាន់តំណែង ដ៏កំពូល​របស់​ខ្លួន បើទោះ​ជាខ្លួន នៅ​មាន​វ័យក្មេង​ក៏ដោយ ជា​ពិសេស នៅ​ចំពោះ​មហិច្ឆតា របស់​មន្ត្រី​គ្រាក់ៗ នៃបប​កូរ៉េខាងជើង» នេះ ជាការលើកឡើង​របស់លោក ​ដូណាល់ ត្រាំ (Donald Trump.) ប្រធានាធិបតីអាមេរិក នៅក្នុងកិច្ចសម្ភាសមួយ ជាមួយ​នឹងទូរទស្សន៍​អាមេរិក «CBS» ចេញ​ផ្សាយ កាលពីថ្ងៃអាទិត្យ។

លោក ត្រាំ បានបន្តទៀតថា៖ «អ្វីដែលខ្ញុំអាចនិយាយ ប្រាប់អ្នកបាន ហើយមនុស្ស​ជាច្រើន មិនចូលចិត្ត​ឲ្យខ្ញុំ​និយាយ​ទេ នោះ​គឺ​គាត់ (លោក គីម ជុង-អ៊ុន) បានស្នង​តំណែង ពីឪពុក​របស់គាត់ នៅពេលគាត់​មាន​អាយុ ត្រឹម​តែ​២៦ ឬ២៧ឆ្នាំប៉ុណ្ណោះ។ គាត់ត្រូវដោះស្រាយ​បញ្ហា ជាមួយមនុស្ស​ដ៏ខ្លាំងៗ​ជាច្រើន ជាពិសេស ជាមួយ​​ឧត្តមសេនីយ៍ និង​​មនុស្ស​មាន​អំណាច​ផ្សេងទៀត។ ជាមួយ​នឹង​អាយុ [...]

បើ​ប្រធានាធិបតី ត្រាំ ចង់​ធ្វើ​សង្គ្រាម... ត្រូវ​មាន​«ភ្លើង​ខៀវ»​ពី​សភា

បើ​ប្រធានាធិបតី ត្រាំ ចង់​ធ្វើ​សង្គ្រាម... ត្រូវ​មាន​«ភ្លើង​ខៀវ»​ពី​សភា

ការបាញ់កាំជ្រួច កំទេចបន្ទាយយោធាមួយ នៅក្នុងប្រទេសស៊ីរី កាលពីថ្ងៃព្រហស្បត្តិ៍ ក្រោមបញ្ជារបស់លោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីអាមេរិក ដែលទើបចូលមកកាន់តំណែង បានប្រមាណជា៣ខែនេះ បានបង្កឲ្យមានការជជែកវែកញែក ដ៏ខ្លាំងក្លាឡើង ទៅលើអំណាច ជា«អគ្គមេបញ្ជាការកងទ័ព» របស់ប្រធានាធិបតីអាមេរិក ដែលចាំបាច់ ត្រូវមានការត្រួតពិនិត្យ ពីសំណាក់អំណាចនីតិបញ្ញត្តិ (រដ្ឋសភា និងព្រឹទ្ធសភា)។

ប្រតិបត្តិការដ៏ខ្លាំងក្លានោះ ត្រូវបានរដ្ឋាភិបាលអាមេរិកអះអាងថា ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារ ដោយអាវុធគីមី កាលពីថ្ងៃអង្គារ ពីសំណាក់កងទ័ពស៊ីរី ស្និតនឹងប្រធានាធិបតី បាឆារ អាល់-អាសាធ (Bachar al-Assad) ទៅលើខេត្តមួយ ដែលសម្បូរដោយក្រុមអ្នកបះបោររស់នៅ ហើយបណ្ដាលឲ្យជនស៊ីវិល ជាច្រើនសិបនាក់ ជាពិសេសកុមារ បានបាត់បង់ជីវិត។

គ្មានយុទ្ធសាស្ត្រ...

ក្រុមអ្នកតំណាងរាស្ត្រអាមេរិកភាគច្រើន [...]

ស្ត្រី​ទី​មួយ​អាមេរិក «គួរ​ត្រូវ​បណ្ដេញ​ចេញ​ពី​ទឹកដី​អាមេរិក»

ស្ត្រី​ទី​មួយ​អាមេរិក «គួរ​ត្រូវ​បណ្ដេញ​ចេញ​ពី​ទឹកដី​អាមេរិក»

នៅខណៈពេល ដែលលោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីងអាមេរិក បាន​ប្រកាស​ពី​ការ​ចុះ​ហត្ថលេខារបស់​លោក​ នៅលើ​ក្រិត្យ​ថ្មី​មួយ ស្ដី​ពី​អន្តោប្រវេសន៍ នៅ​សហរដ្ឋ​អាមេរិក​នោះ ទីភ្នាក់ងារ​ព័ត៌មាន​ «Associated Press (AP)» បាន​ដឹកនាំ​ការ​សិក្សា​អង្កេត ទៅលើសំនុំរឿង​ដ៏​ចំណាស់​មួយ ទាក់ទង​នឹង​ស្ត្រី​ទី​មួយ​អាមេរិក គឺអ្នកស្រី មេឡានី ត្រាំ (Melania Trump) ដែល​មាន​នាម​ដើម មេឡានីញ៉ា ខ្នូស (Melania Knauss)។ នេះ បើ​តាម​របាយ​ការណ៍​មួយ របស់សារព័ត៌មាន​ចេញផ្សាយ​ប្រចាំថ្ងៃ របស់អង់គ្លេស ឈ្មោះ​ «The​ Independent»។

សារព័ត៌មានបានពន្យល់ថា ប្រសិនជាលោក ដូណាល់ ត្រាំ បានជាប់ជាប្រធានាធិបតី នៅក្នុងទសវត្សន៍​ឆ្នាំ៩០​នោះ ម្លេះ​សម​អ្នកស្រី មេឡានី ត្រាំ ដែលជាស្ត្រី​ទីមួយអាមេរិក (ភរិយាលោក ត្រាំ) គឺ​ជា​ជន​អន្តោប្រវេសន៍​ទី​មួយ​ ដែល​ត្រូវ​បណ្ដេញ​ចេញ ពីសហរដ្ឋ​អាមេរិក ហើយនឹងត្រូវ​ជាប់ក្នុង​បញ្ជីខ្មៅ ដែលត្រូវ​ហាម [...]

អតីត​ប្រធានាធិបតី ប៊ូស ជំទាស់​ប្រធានាធិបតី ត្រាំ

អតីត​ប្រធានាធិបតី ប៊ូស ជំទាស់​ប្រធានាធិបតី ត្រាំ

តាមពិតទៅ លោក ហ្សក វ័លឃើរ ប៊ូស (George W. Bush) ប្រធានាធិបតីអាមេរិក ទី៤៣ ​មិន​សូវ​ត្រូវ​ជា​មួយ​នឹង​អ្នក​សារព័ត៌មាន​ប៉ុន្មានទេ នៅក្នុងអំឡុង​ពេល​៨ឆ្នាំ នៃការកាន់អំណាច​របស់​លោក។ ប៉ុន្តែ​នៅ​ពេល​នេះ លោក​បាន​បង្ហាញ​ពី​ជំហរ ដ៏ច្បាស់លាស់មួយ ប្រឆាំងនឹងនយោបាយ​របស់​ប្រធានាធិបតី​អាមេរិក ទី៤៥ លោក ដូណាល់ ត្រាំ (Donald Trump) ដែលចាត់ទុក​សារព័ត៌មាន គឺជា«សត្រូវរបស់ប្រជាជនអាមេរិកាំង»។

នៅក្នុងកិច្ចសម្ភាសដ៏កម្រមួយ ផ្ដល់ទៅឲ្យទូរទស្សន៍ «NBC» លោក ប៊ូស បានថ្លែងឡើងថា៖ «ខ្ញុំចាត់​ទុក​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជាធាតុ​មិន​អាច​ខ្វះ​បាន សម្រាប់សង្គម​ប្រជាធិបតេយ្យ។ ប្រព័ន្ធ​ផ្សព្វផ្សាយ ពិត​ជា​មិន​អាច​ខ្វះ​បាន​ទេ សម្រាប់ឲ្យ​មនុស្ស​ទាំងឡាយ ដូចយ៉ាងជារូបខ្ញុំនេះ​ជាដើម អាចទទួល​បាន នូវ​គណនេយ្យភាព ប្រកប​ដោយ​តម្លាភាព​មួយ​។»។

នៅក្នុងរយៈពេលចុងក្រោយនេះ ប្រធានាធិបតីក្នុងតំណែង លោក ដូណាល់ ត្រាំ [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...