Posts by "សុបិន្ដ"

ត្រាំ ចោទ អូបាម៉ា ថា​បង្កើត​ឧបសគ្គ​ក្នុង​ការ​ផ្ទេរ​តំណែង

ត្រាំ ចោទ អូបាម៉ា ថា​បង្កើត​ឧបសគ្គ​ក្នុង​ការ​ផ្ទេរ​តំណែង

ប្រធានាធិបតីអាមេរិក ដែលទើបនឹងជាប់ឆ្នោត លោក ដូណាល់ ត្រាំ (Donald Trump) បានសរសេរ​ចោទ​ប្រធានាធិបតី​ផុតតំណែង លោក បារ៉ាក់ អូបាម៉ា (Barack Obama) ថានៅតែបានលើកឡើង នូវ​សំដី​អុចអាល និង​បង្កើត​នូវ​ឧបសគ្គ ដែល​នាំ​ឲ្យ​រំខាន ដល់ការចូលមក​កាន់​តំណែង​របស់លោក ក្នុងពេលខាងមុខ។

លោក ដូណាល់ ត្រាំ បានសរសេរនៅលើទំព័រទ្វីសធើរ (Twitter) របស់លោកថា៖ «ខ្ញុំបានធ្វើគ្រប់​លទ្ធភាព​របស់​ខ្ញុំ ដើម្បីបញ្ជៀសឧបសគ្គជាច្រើន និងការថ្លែងបែបអុចអាល របស់ប្រធានាធិបតី អូ (បាម៉ា)។ ខ្ញុំ​បាន​គិត​ថា ការ​ផ្ទេរ​តំណែង នឹង​ប្រព្រឹត្តិ​ទៅ ដោយ​រលូន។ តែ​នេះ មិន​អញ្ចឹង​ទេ!»។

ប៉ុន្តែលោក ត្រាំ មិនបានលំអិតថា «សំដីអុចអាល» របស់លោក អូបាម៉ា នោះ បានធ្វើឡើង នៅត្រង់ចំណុចណា និងនៅពេលណាឡើយ។

ពីរថ្ងៃបន្ទាប់ពីការបោះឆ្នោត នៅដើមខែវិច្ឆិកា រដ្ឋបុរសទាំងពីរបានជួបគ្នា នៅក្នុងការិយាល័យប្រធានាធិបតី នាសេតវិមាន ដោយបានព្យាយាម [...]

ក្មេងស្រី​ម្នាក់​ស្លាប់​លើ​យន្ដហោះ ពេល​ហោះ​ឆ្លង​អាត្លង់ទិក

ក្មេងស្រី​ម្នាក់​ស្លាប់​លើ​យន្ដហោះ ពេល​ហោះ​ឆ្លង​អាត្លង់ទិក

ហេតុការណ៍ដ៏អាណោចអាធមមួយ បានកើតឡើង នៅក្នុងយន្ដហោះ របស់ក្រុមហ៊ុន «Air Canada» ដែល​ភ្ជាប់​ជើងហោះហើរ ពីក្រុងតូរ៉ុងតូ ប្រទេស​កាណាដា ទៅកាន់រាជធានីឡុង ប្រទេសអង់គ្លេស កាលពី​ថ្ងៃ​សៅរ៍​កន្លង​មកនេះ។ សេចក្ដីប្រកាស​ព័ត៌មាន របស់ក្រុមហ៊ុនអាកាសចរណ៍ បានឲ្យដឹងថា អ្នកដំណើរ​តូច​​​ម្នាក់​​របស់​ខ្លួន អាយុ១០ឆ្នាំ បានធ្លាក់ខ្លួន​មានអារម្មណ៍មិនស្រួល នៅពេលដែលយន្ដហោះ កំពុងស្ថិត​នៅ​ពីលើ​​មហា​សមុទ្រ​​អាត្លង់ទិក។

ប៉ុន្តែសេចក្ដី​ប្រកាសព័ត៌មាននោះ មិនបាននិយាថា កុមារីមានជំងឺអ្វី ឬមានហេតុភេទអ្វីឡើយ។ បើសូម្បី​តែ​គ្រូ​ពេទ្យ ដែលមានវត្តមានដោយចៃដន្យ នៅក្នុង​យន្ដហោះនោះ ហើយដែលបានចូល មកពិនិត្យកុមារីភ្លាមៗ ក៏​មើល​មិន​ដឹង ថាកុមារីមានបញ្ហាអ្វី និងមិនអាចជួយកុមារីបានដែរ។

ហេតុការណ៍នេះ បានតម្រូវឲ្យយន្ដហោះ ធ្វើការចុះចតជាបន្ទាន់ នៅព្រលានយន្ដហោះ ក្រុង សានណុន (Shannon) នៃប្រទេសអៀរឡង់ ដែលនៅជិត​ផ្លូវ​ហោះហើរ​របស់ខ្លួន [...]

កក​ស្ទះ​ចរាចរណ៍​នៅ​ឡូសអេនជឺឡេស... ដើរ​លឿន​ជាង!

កក​ស្ទះ​ចរាចរណ៍​នៅ​ឡូសអេនជឺឡេស... ដើរ​លឿន​ជាង!

គ្មាននរណាម្នាក់សប្បាយចិត្តទេ នៅពេលដែលជាប់ នៅក្នុងការកកស្ទះចរាចរណ៍ សឹងតែរាល់ថ្ងៃ រាប់ទាំងនៅ កណ្ដាលរាជធានីភ្នំពេញ ឬទាំងនៅទីកន្លែងដទៃទៀត ក្នុងពិភពលោក។ ប៉ុន្តែលោកអ្នកគួរទប់ស្មារតី ឲ្យបាន​ខ្លាំង​ក្លា​ឡើង ហើយទស្សនាវីដេអូខាងក្រោមនេះ លោកអ្នកនឹងយល់ថា ការកក​ស្ទះ​ចរាចរណ៍​ដ៏​អាក្រក់​ជាង​នេះ ពិត​ជា​កើត​មានឡើង ហើយមានប្រវែង ដល់ទៅរាប់សិបគីឡូម៉ែត្រ។

រូបភាពថតពីលើអាកាសនេះ ថតនិងផ្សាយ​ដោយបណ្ដាញ​ទូរទស្សន៍អាមេរិក ឈ្មោះ «ABC 7» ជុំវិញ​​ការ​ក​ក​ស្ទះ​ចរាចរណ៍ នៅក្នុងក្រុងឡូសអេនជឺឡេស (Los Angeles) នៅប៉ុន្មានថ្ងៃ មុនបុណ្យ​«Thanksgiving»​​មក​ដល់។ គេឃើញរថយន្ដរាប់ម៉ឺនគ្រឿង កំពុងបន្តកន្ទុយគ្នា ជាប់ក្នុងការកកស្ទះ ហើយ​ព្យាយាម​​រំកិល​​ខ្លួន​ ម្ដង​មួយ​សង់ទីម៉ែត្រ​ៗ ទាំងក្ដីអស់សង្ឃឹម។

ជាមួយនឹងការចាក់ផ្សាយរូបភាពនេះ ទូរទស្សន៍ «ABC 7» ដូចជាបានប្រកាស ជូនដំណឹង​ទៅ​ទស្សនិកជន​ផ្សេង​ទៀត ដែលកំពុងប្រើប្រាស់យានយន្ដ [...]

ចារកម្ម​អាមេរិក​ថា រ៉ូស្ស៊ី​បាន​ជួយ ដូណាល់ ត្រាំ ឲ្យ​ឈ្នះឆ្នោត

ចារកម្ម​អាមេរិក​ថា រ៉ូស្ស៊ី​បាន​ជួយ ដូណាល់ ត្រាំ ឲ្យ​ឈ្នះឆ្នោត

ការវាយតម្លៃដ៏អាថ៌កំបាំងមួយ របស់ភ្នាក់ងារចារកម្មអាមេរិក ហៅកាត់ថា «CIA» បានឲ្យដឹងថា ប្រទេស​រ៉ូស្ស៊ី​បាន​ជ្រៀត​ជ្រែក ចូលមកក្នុង​ការបោះឆ្នោត​​ប្រធានាធិបតី​អាមេរិក ដើម្បីជួយឲ្យបេក្ខជន មកពី​គណបក្ស​សាធារណរដ្ឋ លោក ដូណាល់ ត្រាំ (Donald Trump) ឈ្នះឆ្នោត។ នេះបើតាម​​របាយការណ៍​លំអិតមួយ ចុះ​ផ្សាយ​​កាល​​ពីថ្ងៃសុក្រនេះ ដោយសារព័ត៌មាន «Washington Post» ដោយបានយកសក្ខីកម្ម ពីការ​វាយ​តម្លៃ​នេះ តាម​រយៈ​អ្នក​​ទទួល​​ខុស​​ត្រូវ​​ច្រើន​​នាក់ នៃស្ថាប័នចារកម្មដ៏ធំ របស់ប្រទេសមហាអំណាច មកបញ្ជាក់។

របាយការណ៍របស់សារព័ត៌មាន ត្រូវបានចេញផ្សាយ បន្ទាប់ពីលោក បារ៉ាក់ អូបាម៉ា (Barack Obama) ប្រធានាធិបតី​​ផុត​តំណែង បានបញ្ជាទៅស្ថាប័ន «CIA» ឲ្យធ្វើរបាយការណ៍​ដ៏ពេញលេញមួយ ទៅលើ​ការ​លួច​ជ្រៀត​ចូល ផ្នែក​ព័ត៌មានវិទ្យា នៅក្នុងអំឡុងពេល ​នៃ​យុទ្ធនាការ​​ឃោសនា​​បោះឆ្នោត ដោយ​សង្កត់ធ្ងន់​​ទៅ​លើ​​ចំងល់​​ធំៗ​ជាច្រើន [...]

ហ៊ីឡារី គ្លីនតុន ត្រឡប់​មក​បកស្រាយ​ព័ត៌មាន​«បំប៉ោង»

ហ៊ីឡារី គ្លីនតុន ត្រឡប់​មក​បកស្រាយ​ព័ត៌មាន​«បំប៉ោង»

អ្នកស្រី ហ៊ីឡារី គ្លីនតុន (Hillary Clinton) បានយកឱកាស នៃការបង្ហាញវត្តមានរបស់អ្នកស្រី នៅក្នុង​កម្មវិធី​ឧទ្ទិស ដល់ការចាកចេញពីតំណែង របស់​សមាជិកព្រឹទ្ធសភា លោក «Harry Reid» ដើម្បីលើកឡើង​ពី​រឿង​រ៉ាវ​មួយ​ចំនួន ដែលអ្នកស្រីអះអាងថា ជាការបំប៉ោង និងបំភ្លៃទាំងស្រុង។ ហើយនេះ គឺការ​បង្ហាញខ្លួន ជា​សាធារណៈ​លើក​ទីពីរ បន្ទាប់ពីអ្នកស្រី បានប្រកាសទទួលស្គាល់បរាជ័យ នៅចំពោះជ័យជំនះរបស់លោក ដូណាល់ ត្រាំ កាល​ពី​ថ្ងៃទី៩ ខែវិច្ឆិកា។

អ្នកស្រីបានថ្លែង បែបកំប្លែងថា៖ «នេះ វាមិនមែនជាសុន្ទរកថា ចេញពីវិមានកាពីតូល (Capitole - ចង់​មាន​ន័យ​ថា ជាសុន្ទរកថា ដែលប្រធានាធិបតី ជាប់​ឆ្នោតថ្មី ត្រូវធ្វើទៅកាន់ប្រជាជាតិ ដំបូងគេបង្អស់ នៅថ្ងៃ​ស្បថ​ចូល​កាន់​តំណែង) ដែលខ្ញុំបានសង្ឃឹមថា នឹងធ្វើវា នៅក្រោយពេលបោះឆ្នោត នោះទេ។ ប៉ុន្តែបន្ទាប់ពីបានធ្វើ "Selfies" នៅក្នុងឧទ្យានសាធារណៈ​ក្បែរផ្ទះ (នាក្រុងញ៉ូយក) អស់ប៉ុន្មានសប្ដាហ៍នោះមក [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...