Posts by "ជា ធីរិទ្ធ"

កឹម សុខា ត្រៀម​ប្រមូល​កម្លាំង​«ទម្លាក់»​បក្ស​ប្រជាជន ចេញ​ពី​អំណាច

កឹម សុខា ត្រៀម​ប្រមូល​កម្លាំង​«ទម្លាក់»​បក្ស​ប្រជាជន ចេញ​ពី​អំណាច

អស់រយៈពេលជាង ២សប្តាហ៍មកហើយដែលគណបក្សសង្គ្រោះជាតិ បានធ្វើមហាបាតុកម្មទ្រង់ទ្រាយធំ ដើម្បី​ទាម​ទារឲ្យមានការបោះឆ្នោតឡើងវិញ និងទាមទារទម្លាក់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចុះចេញចេញពី​តំណែង។ ជាថ្មីម្តងទៀតលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានប្តេជាចំពោះមុខបាតុករថា លោកនឹង​ប្រមូល​មហាជន ដើម្បីទំលាក់គណបក្សប្រជាជនកម្ពុជាចេញឲ្យបាន ប្រសិនរកយុត្តិធម៌មិនបាននៅត្រឹមឆ្នាំថ្មីឆ្នាំ ២០១៤ ខាងមុខនេះ។


ទំហំកើនឡើងនៃក្រុមបាតុករប្រឆាំងរដ្ឋាភិបាល បង្កការកកស្ទះរាប់ម៉ោងនៅភ្នំពេញ នាថ្ងៃទី២២ខែធ្នូឆ្នាំ២០១៣។ (រូបថត គណបក្ស)

នយោបាយកម្ពុជា - «យើងនឹងប្រមូលកម្លាំងមហាជនគ្រប់មជ្ឈដ្ឋានទាំងអស់ ដើម្បីទំលាក់គណបក្សប្រជាជនឲ្យ​បានជាដាច់ខាត» [...]

តំណាងថៅកែ៖ និយោជក​មិន​អាច​ផ្តល់​ប្រាក់​ខែ ១៦០​ដុល្លារ​ដាច់​ខាត

តំណាងថៅកែ៖ និយោជក​មិន​អាច​ផ្តល់​ប្រាក់​ខែ ១៦០​ដុល្លារ​ដាច់​ខាត

បើទោះបីជា​មាន​ការ​ធ្វើបាតុកម្មស្ទើរគ្រប់រោងចក្រទាំងអស់នៅក្នុងប្រទេសកម្ពុជា ពីសំណាក់ក្រុមបាតុករ ដើម្បី​ទាមទារប្រាក់ខែគោល ១៦០ ដុល្លារយ៉ាងណាក៏ដោយ ក៏តំណាងថៅកែរោងចក្រកាត់ដេរជាច្រើននៅកម្ពុជា នៅតែ​អះអាងថា ពួកគេ​មិន​អាចតម្លើងប្រាក់ខែជូនកម្មករនិយោជិក ១៦០ ដុល្លារបានឡើយ ពីព្រោះហួសពីលទ្ធភាព​របស់​ពួកគេ។


សន្និបាតប្រចាំឆ្នាំរបស់សមាគមរោងចក្រកាត់ដេរនិងស្បែកជើងនៅកម្ពុជា កាលពីខែមិនាឆ្នាំ២០១៣។ (រូបថត gmac-cambodia.org)

វិស័យកាត់ដេរ - កម្មករស្ទើរគ្រប់រោងចក្រទាំងអស់នៃប្រទេសកម្ពុជា បានចេញដើរដង្ហែក្បួន​តាម​ដងផ្លូវជាច្រើន​ នៅថ្ងៃព្រហស្បតិ៍នេះ ពាសពេញរាជធានីភ្នំពេញតែម្តង ដើម្បីប្រឆាំងទៅនឹងសេចក្តីសម្រេច របស់ក្រុមប្រឹក្សា​ការងារកាលពីថ្ងៃអង្គារទី ២៤ [...]

កម្មករ​មួយ​ចំនួន​ ធ្វើ​បាតុកម្ម​ចង់​ប្តូរ​រដ្ឋាភិបាល ជាង​ចង់​បាន​ប្រាក់​ខែ

កម្មករ​មួយ​ចំនួន​ ធ្វើ​បាតុកម្ម​ចង់​ប្តូរ​រដ្ឋាភិបាល ជាង​ចង់​បាន​ប្រាក់​ខែ

បើទោះជាគោលជំហរទូទៅរបស់ក្រុមបាតុករ ត្រូវបានគេដឹងថា ដើម្បីទាមទារឲ្យមានការតម្លើងប្រាក់ខែគោល របស់ពួកគេរហូតដល់១៦០ដុល្លានោះក៏ដោយ តែនៅក្នុងចំណោមនោះ មានបាតុករមួយចំនួន បានថ្លែងថាពួកគេ​ចង់ធ្វើ​ការផ្លាស់ប្ដូរដ្ឋាភិបាលលោក​ ហ៊ុន សែន សព្វថ្ងៃ ជៀសជាងចង់បានការតម្លែងប្រាក់ខែ។ ទស្សនាវដ្ដី​មនោរម្យព័ងអាំងហ្វូ បានជួបជាមួយក្រុមកម្មករទាំងនោះ ដើម្បីយកមកជម្រាបជូនប្រិយមិត្តអ្នកអាន។


ក្រុមបាតុករជាកម្មករនៅខេត្តកំពង់ចាម ដែលចង់ប្ដូរលោក ហ៊ុន សែន ចេញ ជាងចង់បានការតម្លើងប្រាក់ខែ។ (រូបថត ហ្វេសប៊ុក)

នយោបាយកម្ពុជា -  ក្រោយពីការសម្រេចរបស់ក្រសួងការងារ ផ្ទុយពីការចង់បានរបស់ក្រុមកម្មករកាត់ដេរ កាល​ពី​ថ្ងៃអង្គារទី២៤ ខែធ្នូ ឆ្នាំ២០១៣រួចមក [...]

បាតុករ​ប្រឆាំង​មិន​ចាប់​អារម្មណ៍​នឹង​សម្តី ហ៊ុន សែន

បាតុករ​ប្រឆាំង​មិន​ចាប់​អារម្មណ៍​នឹង​សម្តី ហ៊ុន សែន

ក្រោយពីលោក ហ៊ុន សែន បានប្រើសម្តីឆ្លើយតប នឹងការធ្វើបាតុកម្មរបស់គណបក្សសង្រ្គោះជាតិ នៅវិមាន​រដ្ឋសភា​កាលពីថ្ងៃទី២០ ខែធ្នូនេះ ដូចជា ការគម្រាមចាត់វិធានការតាមផ្លូវច្បាប់ ដើម្បីប្រឆាំងនឹងក្រុមបាតុករបិទផ្លូវ និងលោក​មិនចេញពីតំណែងជាដើម។ ក្រុមបាតុករអ្នកគាំទ្រគណបក្សប្រឆាំង ហាក់សម្តែងការមិនចាប់អារម្មណ៍ និងមិន​មាន​ការ​ភ័យខ្លាយអ្វីនោះទេ ជុំវិញពាក្យសម្តីរបស់ លោក ហ៊ុន សែន បែបនេះ ។


ក្រុមបាតុករអ្នកគាំទ្រ គណបក្សសង្គ្រោះជាតិ នៅទីលានប្រជាធិបតេយ្យ។ (រូបថត គណបក្ស)

នយោបាយកម្ពុជា - បើទោះបីជាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងសារព្រមានមួយចំនួន ចំពោះក្រុម​អ្នក​ធ្វើបាតុកម្មជាមួយគណបក្សសង្គ្រោះជាតិ ដោយនឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះពួកគេក៏ដោយ [...]

សាលា​រាជធានី​ហៅ សម រង្ស៊ី-កឹម សុខា ទៅ​ជួប ប៉ា សុជាតិវង្ស រឿង​បាតុកម្ម

សាលា​រាជធានី​ហៅ សម រង្ស៊ី-កឹម សុខា ទៅ​ជួប ប៉ា សុជាតិវង្ស រឿង​បាតុកម្ម

សាលារាជធានីភ្នំពេញនៅថ្ងៃនេះ បានចេញលិខិតអញ្ជើញលោក សម រង្ស៊ី ប្រធាន និងលោក កឹម សុខា អនុប្រធាន​គណបក្សសង្គ្រោះជាតិ ឲ្យចូលខ្លួនមកនិយាយគ្នាជាមួយលោក ប៉ា សុជាតិវង្ស អភិបាលសាលារាជធានីភ្នំពេញ ដើម្បី​ឲ្យធ្វើការកែលម្អឡើងវិញជាបន្ទាន់ នូវភាពមិនប្រកតី ជុំវិញការធ្វើមហាបាតុកម្មរបស់ខ្លួននាពេលកន្លងមក។


នៅលើរថយន្ដកណ្ដាល៖ លោក កឹម សុខា (ឆ្វេង) និងលោក សម រង្ស៊ី លើកទង់ជាតិ និងដៃទៅរកអ្នកគាំទ្រ ក្នុង​ពេលដង្ហែក្បួនបាតុកម្មកាត់រាជធានីភ្នំពេញ របស់គណបក្សសង្គ្រោះជាតិថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៣។ (រូបថត គណបក្ស)

សុវត្ថិភាពសណ្ដាប់ធ្នាប់ - ក្រោយពីការធ្វើមហាបាតុកម្ម របស់គណបក្សសង្គ្រោះជាតិអស់រយៈពេលជាង ៥ថ្ងៃ​កន្លង​មកនេះ ដែលមានការដង្ហែក្បួននៅតាមផ្លូវសាធារណៈ [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...