Posts by "ជា ធីរិទ្ធ"

តើ​នាយក​រដ្ឋ​មន្រ្តី​ខ្មែរ​មាន​សមត្ថ​កិច្ច​ធ្វើ​អ្វី​ខ្លះ​?

តើ​នាយក​រដ្ឋ​មន្រ្តី​ខ្មែរ​មាន​សមត្ថ​កិច្ច​ធ្វើ​អ្វី​ខ្លះ​?

របបសភានិយម ត្រូវបានរដ្ឋធម្មនុញ្ញប្រទេសកម្ពុជាឆ្នាំ១៩៩៣ កំណត់ទុក ក្នុងនោះមាន នាយករដ្ឋមន្រ្តីចេញពីសភាជា​ប្រមុខរដ្ឋាភិបាល និងព្រះមហាក្សត្រជាព្រះប្រមុខរដ្ឋ។ បើគិតចាប់ពីរដ្ឋធម្មនុញ្ញត្រូវបានអនុម័ត្រ មកទល់ច្ចុប្បន្ន ប្រទេស​កម្ពុជាទើបតែមាននាយករដ្ឋមន្រ្តីពីរនោះទេ គឺសម្តេច ក្រុមព្រះនរោត្តម ឬណរិទ្ធ បានក្លាយជានាយករដ្ឋមន្រ្តីអាណត្តិទី១ បានមួយរយៈ និងក្រៅពីនេះ កាន់កាប់ដោយលោក ហ៊ុន សែន ទាំងអស់។ តើនៅក្នុងច្បាប់ បានតម្រូវឲ្យនាយករដ្ឋមន្រ្តី​ធ្វើអ្វីខ្លះ?


ខាងមុខ៖ លោក ហេង សំរិន (ខាងឆ្វេង) និងលោក ហ៊ុន សែន ក្នុងថ្ងៃបើកនិតិកាលទីប្រាំនៃរដ្ឋសភា ថ្ងៃទី២៣​ខែកញ្ញា​ឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Vary)

រាជធានីភ្នំពេញ - ដើម្បីស្រាយចម្ញល់នេះ [...]

ជា មុនី មិន​ស្វាគមន៍​ចំពោះ​ការ​ដោះ​លែង ប៊ន សំណាង និងសុខ សំអឿន

ជា មុនី មិន​ស្វាគមន៍​ចំពោះ​ការ​ដោះ​លែង ប៊ន សំណាង និងសុខ សំអឿន

គ្រាន់តែប្រធានក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពួល បានប្រកាសដោះលែងលោក ប៊ន សំណាង និងលោក សុខ សំអឿន ថាមិនមានទោសពៃរិ៍ទេនោះ មជ្ឈដ្ឋានជាតិនិងអន្តរជាតិ បានសម្តែងការសាទរភ្លាមៗ ចំពោះជនជាប់ចោទទាំងពីរ ដែល​ត្រូវតុលាការដោះលែងឲ្យមាន សេរីភាពឡើងវិញ។ ក៏ប៉ុន្តែដើមបណ្តឹងរដ្ឋប្បវេណីនិងត្រូវជាប្អូនប្រុសបង្កើតលោក ជា វិជ្ជា គឺលោក ជា មុនី ហាក់មិនមានការរំភើបអ្វីនោះទេ ចំពោះការដោះលែងនេះ ដោយលោក អះអាងថា រឿងនេះវាគ្មានអ្វី​​ចម្លែក​ឡើយ។


លោក​ ប៊ន សំណាង និងលោក សុខ សំអឿន ដែលត្រូវបានបណ្ដើរពីពន្ធនាគារ មកដល់តុលាការកំពូល។ (រូបថត MONOROOM.info/ C. Thyrith)

រាជធានីភ្នំពេញ - អស់រយៈពេលជាង១០ ឆ្នាំមកហើយ ឃាតករសប្បនិមិត្តសម្លាប់លោក ជា វិជ្ជា គឺលោក ប៊ន សំណាង និងលោក សុខ [...]

បក្ស​សង្គ្រោះ​ជាតិ​«ត​ថ្លៃ​»​អំណាច ជៀស​ជាង​រក​យុត្តិធម៌​ជូន​ម្ចាស់​ឆ្នោត​?

បក្ស​សង្គ្រោះ​ជាតិ​«ត​ថ្លៃ​»​អំណាច ជៀស​ជាង​រក​យុត្តិធម៌​ជូន​ម្ចាស់​ឆ្នោត​?

មន្ទិលសង្ឃ័យបានកើតឡើង បន្ទាប់ពីសម្ដីរបស់ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីថ្មីដែលទើបតែជ្រើសតាំង ពីសមាជិក​សភា«ឯកបក្ស» នៅថ្ងៃទី២៤ខែកញ្ញានេះ ក្នុងការថ្លែងទៅកាន់អ្នកសារព័ត៌មានថា មូលហេតុដែលបក្សប្រឆាំងមិនចូលរួម​ប្រជុំសភាលើកដំបូងគឺដោយសារថា បក្សប្រជាជនមិនយល់ព្រមតាមសំណើររបស់មេដឹក នាំបក្សសង្គ្រោះជាតិចង់គ្រប់​គ្រងរដ្ឋសភា។ ក៏ប៉ុន្តែលោក យឹម សុវណ្ណ បានអះអាងថា អ្វីដែល គណបក្សនេះចង់បាន គឺយុត្តិធម៌ចំពោះម្ចាស់ឆ្នោត។


លោក សម រង្ស៊ី (ខាងឆ្វេង) និងលោក ហ៊ុន សែន ចាប់ដៃគ្នានៅមន្ទីរដ្ឋសភាជាតិ ថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Vary)

លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ និងជាអ្នកមានវត្តមាននៅក្នុងជំនួបលើកទី២ ជាមួយលោក ហ៊ុន សែន កាលពីសប្តាហ៍មុននោះ [...]

រាជបល្ល័ង្គ​មហាក្សត្រ សីហមុនី បង្ក​មន្ទិល​ឲ្យ​រាស្ត្រ?

រាជបល្ល័ង្គ​មហាក្សត្រ សីហមុនី បង្ក​មន្ទិល​ឲ្យ​រាស្ត្រ?

មន្ទិលសង្ស័យរបស់ពលរដ្ឋខ្មែរ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ថាតើព្រះមហាក្សត្រ លោកនឹងយាងចូលរូម​ប្រជុំ​សភាឬយ៉ាងណា បើមានគណបក្សតែមួយនោះ ត្រូវបានទម្លាយជាសកលហើយនៅក្នុងថ្ងៃចន្ទទី២៣ខែកញ្ញា ពោលគឺ​ព្រះមហាក្សត្រស្តេចបានយាងជាអធិបតី នៅក្នុងពិធីបើកសម័យប្រជុំសភាលើកដំបូងនីតិកាលទី៥រួចហើយ។ ភ្លាមៗនេះ បក្សប្រឆាំង ពលរដ្ឋនិងសង្គម ស៊ីវិលមួយចំនួនបានសម្តែងការបាម្ភយ៉ាងខ្លាំង ចំពោះព្រះរាជវត្តមានរបស់​ព្រះមហាក្សត្រ​នៅពេលនេះ។


ព្រះមហាក្សត្រ នរោត្ថម សីហមុនី ត្រូវបានក្រុមអ្នកតំណាងរាស្ត្រ គណបក្សប្រជាជនកម្ពុជាថ្វាយបង្គុំ។ (រូបថត MONOROOM.info/ O. Vary)

រាជធានីភ្នំពេញ - ដូចការគ្រោងទុកគ្មានអ្វីប្រែប្រួលនោះទេ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះបាទ សម្តេច [...]

សុខ ទូច៖ បើ​អ្នក​នយោបាយ​នៅ​តែ​ចូល​ចិត្ត​ចែក​អំណាច​គ្នា នោះ​រាស្រ្ត​នៅ​តែ​ទឹក​ភ្នែក

សុខ ទូច៖ បើ​អ្នក​នយោបាយ​នៅ​តែ​ចូល​ចិត្ត​ចែក​អំណាច​គ្នា នោះ​រាស្រ្ត​នៅ​តែ​ទឹក​ភ្នែក

ការផ្សាយកិច្ចសម្ភាសមួយរបស់ការសែតបារាំង បានធ្វើឲ្យលេចលឺថា គណបក្សប្រឆាំងមានបំណង ចង់បែង​ចែកអំណាច​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដោយចង់កាន់កាប់ស្ថាប័នរដ្ឋសភា ដែលជាថ្នូឈានទៅរកការចូលរួមប្រជុំសភាខាងមុខ។ ក៏ប៉ុន្តែជំហរនេះ ត្រូវបានគណបក្សកាន់អំណាចបដិសេធ។ លោក សុខ ទូច អ្នកវិភាគនយោបាយឯករាជ្យ បាន​បង្ហាញ​ទស្សនៈថា បើអ្នកនយោបាយចេះតែបែងចែកអំណាចគ្នាទេ នោះរាស្រ្តនឹងនៅតែរងទុក្ខដដែល។


មហាបាតុកម្មទី២ របស់គណបក្សសង្គ្រោះជាតិ នៅទីលានប្រជាធិបតេយ្យ ថ្ងៃទី១៦ខែកញ្ញាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Vary)

រាជធានីភ្នំពេញ - នៅក្នុងបរិបទនយោបាយកម្ពុជា ការប្រកាសគោលជំហរផ្ទុយគ្នា រវាងគណបក្សជាប់ឆ្នោតទាំងពីរ​ បាន​បង្ករឲ្យមានការជាប់គាំងផ្នែកនយោបាយមួយឡើង។ បញ្ហានៅត្រង់ថា [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...