ពលរដ្ឋសំនូមពរ ឲ្យសាលាដំបូងពន្លឿនក្តី«បោកពលករយកទៅលក់»
«ខ្ញុំមកលើនេះបួនសារហើយ។ គិតទៅ តើខ្ញុំមានសាហ៊ុយមកពីណាជិះទៅជិះមក បើក្រុមហ៊ុនអត់ដោះស្រាយឲ្យអញ្ចឹង ហើយតុលាការអត់ដោះស្រាយ មួយថ្ងៃហើយមួយថ្ងៃទៀត។» នេះជាការជាត្អូញត្អែររបស់ប្រជាពលរដ្ឋ ជាម្ចាស់បណ្តឹង ដែលប្តឹងចោទប្រកាន់តំណាងក្រុមហ៊ុន ដែលប្រជាពលរដ្ឋអះអាងថា បានបោកពលករយកទៅលក់។ ពាក្យបណ្តឹង ដែលបានដាក់ប្ដឹងតាំងឆ្នាំ២០១៣ តែរហូតមកដល់ពេលនេះ នៅមិនទាន់មានការសម្រេចយ៉ាងណាពីតុលាការនៅឡើយ។
ក្រុមពលរដ្ឋរងគ្រោះ និងដើមបណ្ដឹងក្នុងក្ដី«បោកពលករយកទៅលក់» នៅមុខសាលាដំបូងរាជធានី ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ S.Tith)
ចំណាកស្រុក - «កូនខ្ញុំបាត់ដំណឹង បីឆ្នាំហើយ (..) អញ្ចឹងហើយ បានជាខ្ញុំនៅតូចចិត្តម្តងហើយម្តងទៀត [...]