សុខ សោម៉ាវត្តី បញ្ជាក់ពីសារ ដែលនាងសរសេរថាពិបាកចិត្ត
ក្រោយពីខាងសារព័ត៌មាន បានចុះផ្សាយជាហូរហែរ ទាក់ទងនឹងសារដែលអ្នកនាង សុខ សោម៉ាវត្តី សរសេរនៅលើទំព័ររបស់ខ្លួន កាលពីម្សិលម៉ិញថា នាងពិបាកចិត្តនោះ ពិធីការិនីស្រស់ស្អាតរូបនេះ បានត្រឡប់មកបកស្រាយបញ្ជាក់ថា សារពិបាកចិត្តរបស់នាងនោះ មិនមានជាប់ទាក់ទាក់ទិនអ្វីនឹស្វាមី របស់នាងនោះទេ។
នាង សុខ សោម៉ាវត្តី ជាមួយស្វាមីរបស់នាង។ (រូបថតហ្វេសប៊ុក)
តារា - តាមរយៈសារខ្លីនៅលើទំព័រហ្វេសប៊ុក «ពិបាកចិត្តណាស់ បើអ្នកយល់ពីអារម្មណ៍ខ្ញុំ អ្នកនឹងដឹងថាខ្ញុំពិបាកណាស់» ដោយមិនបានបញ្ជាក់ច្បាស់ ពីមូលហេតុរបស់ពិធីការិនីដ៏ស្រស់ស្អាត របស់ស្ថានីយ៍ទូរទស្សន៍បាយ័ន អ្នកនាង សុខ សោម៉ាវត្តី បានធ្វើឱ្យទស្សនិកជន និងអ្នកគាំទ្រអ្នកនាងជាច្រើននាក់ [...]