សំនុំរឿង«ព្រះសង្ឃវត្តពោធិ៍លង្កាយកស្រីដេក» ជាការបំភ្លៃគិតទុកជាមុន?
មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយ កាលពីថ្ងៃទី ១៨ ខែកញ្ញាកន្លងទៅ ដែលបានកើតឡើងនៅវត្តពោធិ៍លង្កា ស្ថិតនៅក្រុងសៀមរាប ដោយសមត្ថកិច្ចមូលដ្ឋាន និងមន្ត្រីសង្ឃ បានធ្វើការឃាត់ខ្លួន និងចាប់ផ្សឹកព្រះសង្ឃពីរនាក់ ទាំងកណ្តាលអាធ្រាតភ្លាមៗ ព្រមទាំងបញ្ជូន ឱ្យសមត្ថកិច្ច នគរបាលប៉ុស្តិ៍ សង្កាត់ស្លក្រោម ចាត់ការតាមផ្លូវច្បាប់ ក្នុងពេលដែលប្រទះឃើញ សង្ឃ ២អង្គ ព្រមទាំងនិស្សិតពីរនាក់ និងស្រ្តីវ័យក្មេង២រូប កំពុងផឹកស៊ីក្នុងកុដិ។
វីដេអូថតពីព្រឹត្តិការណ៍ នាយប់ថ្ងៃទី១៨ ខែកញ្ញា ត្រូវបានអាជ្ញាធរសមត្ថកិច្ច ដែលអួតអាងថាបានចុះបង្ក្រាបពាក់ព័ន្ធនឹង ករណីខាងលើ បង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក បញ្ឆេះកំហឹងរបស់ក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គម ហើយបានដៀលត្មះជនសង្ស័យទាំង៦នាក់យ៉ាងចាស់ដៃ។ ព្រះសង្ឃទាំងពីរអង្គ ដែលត្រូវអាជ្ញាធរខេត្តសៀមរាប ចោទប្រកាន់ពីបទជួញដូរ [...]