ប៉ាន រិទ្ធី សមិទ្ធិករភាពយន្ដ The missing picture ទទួលពានរង្វាន់ពហុវិស័យអាស៊ី
ជាមួយនឹងភាពយន្ដ ដែលសំដែងដោយតុក្កតាសូន្យពីដី តែដើរតួតំណាងឲ្យអ្នកនិពន្ធ និងជនរងគ្រោះ ក្នុងរបបខ្មែរក្រហម រឿង«រូបភាពឈឺផ្សារ ឬ The missing picture ឬ L'images manquante» សមិទ្ធិករភាពយន្ដខ្មែរបារាំង លោក ប៉ាន រិទ្ធី ត្រូវបានគណៈកម្មការវាយតម្លៃ របស់វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច សម្រាប់អាស៊ាន និងអាស៊ីបូព៌ា ផ្ដល់ពិន្ទុឲ្យលោកជាប់ ជាអ្នកឈ្នះពានរង្វាន់ផ្នែកវប្បធម៌ នៃកម្មវិធី«ពហុវិស័យ»នៅអាស៊ី។
ថ្លែងក្នុងពិធីប្រកាសអ្នកជាប់ជ័យលាភី ដែលបានធ្វើនៅសណ្ឋាគារ អាំងទែរកុងទីណង់តាល់ នៅពីព្រឹកថ្ងៃទី ២២ ខែតុលា ឆ្នាំ២០១៤នេះ សម្តេច នរោត្តម សេរីវុឌ្ឍ សមាជិកនៅក្នុងគណៈកម្មការវាយតម្លៃនោះ បានមានបន្ទូលថា លោក ប៉ាន រិទ្ធី ពិតជាស័ក្កិសមក្នុងការទទួលបាននូវពានរង្វាន់នេះ ហើយពិតជានាំមកនូវកិត្តិយស [...]