Posts by "ប្រាថ្នា"

ព្រះសង្ឃ​កម្ពុជា​ក្រោម​មួយ​អង្គ​ទៀត រង​ការ​ចោទ​ពី​បទ​ចូល​រួម​ក្នុង​សមាគម​ទុច្ចរិត

ព្រះសង្ឃ​កម្ពុជា​ក្រោម​មួយ​អង្គ​ទៀត រង​ការ​ចោទ​ពី​បទ​ចូល​រួម​ក្នុង​សមាគម​ទុច្ចរិត

ក្រោយពីព្រះសង្ឃ ដែល​តែង​ចេញ​ព្រះ​កាយ​តវ៉ា​បញ្ចេញ​មតិ យ៉ាង​តិច​ណាស់​៥អង្គ ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំ​ខ្លួន​ជា​បន្ត​បន្ទាប់​នោះ ព្រះ​សង្ឃ​ខ្មែរ​មក​ពី​កម្ពុជា​ក្រោម​មួយ​អង្គ​ទៀត ត្រូវ​រង​នូវ​ការ​ចោទ​ប្រកាន់ ពី​សំណាក់​សាលា​ដំបូង​រាជធានី​ភ្នំពេញ។ តាម​បទ​បញ្ញត្តិ​មាត្រា​៤៩៩ នៃ​ក្រម​ព្រហ្មទណ្ឌ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ព្រះ​តេជគុណ យ៉ាញ សឿង ជា​ព្រះ​សង្ឃ​ខ្មែរ​មក​ពី​កម្ពុជា​ក្រោម ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ តាម​រយៈ​ចៅ​ក្រម​ស៊ើប​សួរ​លោក នូ វាសនា បាន​ធ្វើការ​កោះ​ហៅ ដើម្បី​ចូល​បំភ្លឺ​បញ្ហា​មួយ​ចំនួន ពី​ដំណើរ​រឿង ចូល​រួម​សមាគម​នៃ​ជន​ទុច្ចរិត ប្រព្រឹត្ត​នៅ​ចំណុច​មុខ​វត្ត​សាមគ្គី​រង្សី ស្ថិត​នៅ​ផ្លូវ​លំ ភូមិ​ទ្រា២ សង្កាត់​ស្ទឹង​មាន​ជ័យ រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃទី១២ ខែ​វិច្ឆិកា។ នេះ​បើ​តាម ដី​បង្គាប់​ឱ្យ​ចូល​ខ្លួន របស់​សាលា​ដំបូង​រាជធានី​ចុះ​ថ្ងៃ​ទី២០ ខែ​វិច្ឆិកា [...]

អារ៉ាប៊ីសាអូឌីត៖ កូន​ក្រមុំ​សន្លប់​ក្នុង​រោង​ការ ព្រោះ​កូន​កម្លោះ​សុំ​លែង​លះ

អារ៉ាប៊ីសាអូឌីត៖ កូន​ក្រមុំ​សន្លប់​ក្នុង​រោង​ការ ព្រោះ​កូន​កម្លោះ​សុំ​លែង​លះ

«អ្នកមិនមែនជានារី ដែល​ខ្ញុំ​ចង់​បាន​ឡើយ ឱ្យ​ខ្ញុំ​សុំ​ទោស។ ខ្ញុំ​ត្រូវ​តែ​លែងលះ ជា​មួយ​នឹង​អ្នក។» នេះ​ជា​ពាក្យ​ដែល​បាន​បន្លឺ​ចេញ​ពី​ប្រអប់​មាត់ របស់​បុរស​ជាតិ អារ៉ាប៊ីសាអូឌីត ម្នាក់ ទៅ​កាន់​កូន​ក្រមុំ​របស់​ខ្លួន បន្ទាប់​ពី​នាង​បាន​លើក​ស្បៃ​មុខ​ឡើង ដើម្បី​បង្ហាញ​មុខ​ទៅ​បុរស​នេះ ជា​លើក​ដំបូង​ក្នុង​ជីវិត​របស់​នាង។

បន្ទាប់ពីបានឮការថ្លែង​បដិសេធ របស់​បុរស​ដែល​នាង​សង្ឃឹម​ទុក​ក្នុង​បេះដូង ថា​នឹង​ក្លាយ​ជា​ស្វាមី​របស់​នាង ចំ​នៅ​ក្នុង​ថ្ងៃ​រៀបការ​នោះ កូន​ក្រមុំ​ដ៏​កំសត់ បាន​ទ្រាំ​មិន​បាន​នឹង​ភាព​រន្ធត់​ចិត្ត រហូត​ដួល​សន្លប់​បាត់​ស្មារតី ដោយ​មិន​ដឹង​ខ្លួន។ បើ​តាម​សារព័ត៌មាន​ក្នុង​ស្រុក​មួយ បាន​និយាយ​ថា ហេតុការណ៍​មិន​អាច​ស្មាន​ដល់ បាន​ធ្វើ​ឲ្យ​បណ្ដា​ភ្ញៀវ ដែល​មក​ចូលរួម​ពិធី​មង្គល​ការ​របស់​នាង មាន​អារម្មណ៍​ក្ដុកក្ដួល​តាម​ និង​បញ្ចេញ​នូវ​កាយ​វិការ [...]

តន្ត្រី​ការិនី​ពីរ​រូប​ដំបូង​គេ ដែល​ចេះ​លេង​ឧបករណ៍​តន្រ្តី​ពិណ​បុរាណ​ខ្មែរ

តន្ត្រី​ការិនី​ពីរ​រូប​ដំបូង​គេ ដែល​ចេះ​លេង​ឧបករណ៍​តន្រ្តី​ពិណ​បុរាណ​ខ្មែរ

«មុនដំបូង រៀនពិបាកដែរ។ ប៉ុន្តែ​រៀន​យូរទៅ​ រៀង​ស្រួល។» នេះ​ជា​ការ​លើក​ឡើង​របស់​យុវតី​ម្នាក់ ក្នុង​ចំណោម​​យុវតី​ពីរ​នាក់ ដែល​កំពុង​ដេញ​ពិណ ឧបករណ៍​តន្រ្តី​បុរាណ​របស់​ខ្មែរ ដើម្បី​ទទួល​ស្វាគមន៍ ភ្ញៀវ​កិត្តិយស​​ដែល​​បាន​មក​ចូលរួម​ពីធី​បុណ្យ​អង្ករ​កម្ពុជា លើក​ទី​ពីរ ក្នុង​ឆ្នាំ២០១៤​នេះ កាល​ពី​ថ្ងៃ​ទី១៨ ខែ​វិចិ្ឆកា។

ស្ងួន កវីសេរីរ័ត្ន ជាសិស្ស​ថ្នាក់​ទី១០ នៃ​សាលា​មធ្យម​វិចិត្រ​សិល្បៈ។ កញ្ញា​រួម​ទាំង​ប្អូន​ជីដូន​មួយ​របស់​កញ្ញា គឺ​​កញ្ញា ពៅ រស្មីមុនី គឺ​ជា​អ្នក​ដែល​បាន​រៀន​ដេញ​ឧបករណ៍​ពិណ​នេះ​មុន​ដំបូង​បង្អស់ ក្រោម​ការ​បង្ហាត់​​បង្រៀន​​​ពី​​លោក​ឪពុក កែវ សុនន្ទកវី ដែល​ជា​តន្ត្រីករ​បុរាណ និង​ជា​សាស្រ្តាចារ្យ​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​​សិល្បៈ។

មានអាយុ១៥ឆ្នាំ កញ្ញា ស្ងួន កវីសេរីរ័ត្ន ដែលជាកូនស្រីលោកកែវ សុនន្ទកវីគ្រូតន្ត្រីករសម័យបុរាណ [...]

តម្លៃ​អង្ករ​ក្រអូប​កម្ពុជា​ធ្លាក់​ចុះ​ខ្លាំង នៅ​ចុង​ឆ្នាំ​២០១៤

តម្លៃ​អង្ករ​ក្រអូប​កម្ពុជា​ធ្លាក់​ចុះ​ខ្លាំង នៅ​ចុង​ឆ្នាំ​២០១៤

ប្រធានក្រុមហ៊ុនខ្មែរហ្វូតគ្រុប លោក​ឧកញ៉ា គឹម សាវុធ បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន នា​ថ្ងៃ​ទី១៨ ខែ​វិច្ឆិកា​នេះ ក្នុង​ឱកាស​លោក​ចូល​រួម ក្នុង​ពិធី​បុណ្យ​អង្ករ​កម្ពុជា លើក​ទី២ ក្នុង​ឆ្នាំ​២០១៤​នេះ​ថា ដើម្បី​រក្សា​ទី​ផ្សារ​អង្ករ​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ កម្ពុជា​បាន​ទម្លាក់​តម្លៃ​អង្ករ​របស់​ខ្លួន។ ការ​ទម្លាក់​នូវ​តម្លៃ​អង្ករ​នេះ ត្រូវ​បាន​ប្រធាន​ក្រុមហ៊ុន​អ្នក​នាំ​អង្ករ​ចេញ​រូប​នេះ​ពន្យល់​ថា ដោយ​សារ​តែ​តម្លៃ​អង្ករ​របស់​ប្រទេស​ថៃ ត្រូវ​បាន​ទម្លាក់​មុន ដូច្នេះ​កម្ពុជា​ក៏​ត្រូវ​ទម្លាក់​ដែរ​ដើម្បី​រក្សា​ទីផ្សារ។

លោកបន្ថែមថា៖ «អ្នក​នាំ​ចេញ​យើង​ក្នុង​ឆ្នាំ២០១៤​នេះ សឹង​តែ​រក​ប្រាក់​ចំណេញ​អត់​បាន​ទេ ដោយ​សារ​ថៃ​គាត់​ទម្លាក់ អញ្ចឹង​បើ​សិន​យើង​មិន​ទម្លាក់​តាម យើង​បាត់​ទី​ផ្សារ។ ជួន​កាល​រឿង​លុយ​ចំណេញ​ជា​រឿង​មួយ រឿង​ទី​ផ្សារ​ជា​រឿង​សំខាន់ [...]

កឹម សុខា៖ ការ​ចាប់​ខ្លួន មាជ សុវណ្ណារ៉ា មិន​មែន​ជា​ថ្នូរ​នៃ​ការ​ចរចា

កឹម សុខា៖ ការ​ចាប់​ខ្លួន មាជ សុវណ្ណារ៉ា មិន​មែន​ជា​ថ្នូរ​នៃ​ការ​ចរចា

ក្រោយពីលោកបញ្ចប់ការ សួរ​សុខ​ទុក្ខ​ជា​មួយ លោក មាជ សុវណ្ណារ៉ា នៅ​រសៀល​ថ្ងៃ​ទី១៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៤ នៅ​មណ្ឌល​អប់រំ​កែ​ប្រែ​ ម១ ព្រៃស លោក កឹម សុខា បាន ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន ដោយ​ពាំនាំ​យក​នូវ​សំណូមពរ​របស់លោក មាជ សុវណ្ណារ៉ា ថា​មិន​ឲ្យ​គណបក្ស​សង្រ្គោះ​ជាតិ​យក​រឿង ដែល​គេ​ចាប់​ខ្លួន​លោក​ទៅ​ជា​ថ្នូរ ជា​មួយ​នឹង​ការ​បន្ទន់​ជំហរ​ក្នុង​ការ​ចរចា​ជា​មួយ​គណបក្ស​កាន់​អំណាច​ជា​ដាច់​ខាត។

ឆ្លើយតបនឹងសំណូមពរ​របស់​លោក មាជ សុវណ្ណារ៉ា អនុ​ប្រធាន​ទី១នៃ​រដ្ឋសភា និង ជា​ប្រធាន​ស្តីទី​គណបក្ស​សង្រ្គោះ​ជាតិ​រូប​នេះ បាន​បញ្ជាក់​ដល់​មហាជន​ថា គណបក្ស​សង្រ្គោះ​ជាតិ​ គ្មាន​ថ្ងៃ​យក​ការ​ចាប់​ខ្លួន របស់​លោក មាជ សុវណ្ណារ៉ា យក​ទៅ​ដោះដូរ នឹង​ការ​ចរចា ជា​មួយ​គណបក្ស​កាន់​អំណាច​នោះ​ឡើយ។

លោកបញ្ជាក់យ៉ាងដូច្នេះថា៖ «រឿងចរចាហ្នឹង ហើយរឿងចាប់ខ្លួនគាត់ (មាជ សុវណ្ណារ៉ា) យើងអត់មានយក​ទៅដោះដូរគ្នាទេ យើងអត់មានទេ [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...