មតិយុវជន ចំពោះការធ្លាក់ចុះនៃចំណាត់ថ្នាក់ពុករលួយនៅកម្ពុជា
វាជារឿងមួយ គួរឱ្យមានមោទនៈភាពចំពោះប្រទេសកម្ពុជា ដែលតែងជាប់ឈ្មោះខាងរំលោភសិទ្ធិមនុស្ស បំបិទសិទ្ធិក្នុងការបញ្ចេញមតិ និងជាប្រទេសដែលល្បីខាងអំពើពុករលួយជាងគេ ក្នុងរយៈពេលចុងក្រោយនេះ។ ប៉ុន្តែរាជាណាចក្រអច្ឆរិយៈមួយនេះ មានឈ្មោះគ្រាន់បន្តិចឡើងវិញ ដោយសារតែការប្រកាសនូវចំណាត់ថ្នាក់នៅថ្ងៃទី០៣ ខែធ្នូនេះ ចំណាត់ថ្នាក់នៃអំពើពុករលួយកម្ពុជា បានធ្លាក់ពីលេខ១៦០ មក១៥៦វិញ។ ចំពោះការធ្លាក់ចុះនេះ មជ្ឈដ្ឋានមួយចំនួន បានសម្តែងការអបអរសាទរ និងសង្ឃឹមថា ចំណាត់ថ្នាក់របស់កម្ពុជា ដែលល្បីសុះសាយខាងរឿងពុករលួយ នឹងធ្លាក់បន្តទៀត។
យុវតី លី ញូជិន និស្សិតឆ្នាំទី១ នៃសាកលវិទ្យាល័យភូមិន្ទនិតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច បានថ្លែងប្រាប់ឱ្យដឹងថា កញ្ញារីករាយ ដែលបានឃើញកម្ពុជាទទួលបាន [...]