Posts by "ប្រាថ្នា"

ឈា ឌី បុរស​ពិការ​ជើង ទោះ​រង​ការ​បង្រ្កាប​ក៏​មិន​ចុះ​ចាញ់

ឈា ឌី បុរស​ពិការ​ជើង ទោះ​រង​ការ​បង្រ្កាប​ក៏​មិន​ចុះ​ចាញ់

«ខ្ញុំនៅតស៊ូរហូត ខ្ញុំត្រូវតែទាមទារ លុះត្រាតែបានសម្រេចទើបឈប់» នេះជាការអះអាងរបស់ លោក ឈា ឌី ជាជន​ពិការជើងម្នាក់ ដែលលោកបានចូលរួមបាតុកម្មតវ៉ាជាមួយ លោកម៉ម សូណង់ដូ បើទោះបីជាលោកបានរង​នូវការ​បង្រ្កាបយ៉ាងខ្លាំងក្លា របស់សមត្ថកិច្ចក៏ដោយ ក៏លោកនៅតស៊ូទាមទារអោយបានសម្រេច។


លោក ឈា ឌី ពលរដ្ឋម្នាក់មកពីខេត្តក្រចេះ មកចូលរួមធ្វើបាតុកម្មជាមួយលោក ម៉ម សូណង់ដូ។ (រូបថត MONOROOM.info/ O.Vary)

ជីវិត - កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៤ ម្សិលមិញនេះ សមត្ថកិច្ចបានធ្វើការវាយបង្ក្រាបយ៉ាងហិង្សា ទៅលើ​បាតុករ ដែលមកចូលរួមបាតុកម្មជាមួយលោកម៉ម សូណង់ដូប្រធានវិទ្យុសំបុកឃ្មុំ ដើម្បីទាមទារឲ្យក្រសួងព័ត៌មាន ផ្តល់ការអនុញ្ញាត ឲ្យលោក តម្លើងកម្លាំងផ្សាយវិទ្យុបន្ត [...]

ហ្វេសប៊ុក ហ៊ុន សែន៖ អាណត្តិ​ទី​៥ នាំ​មក​នូវ​ការ​ផ្លាស់​ប្តូរ​ល្អៗ

ហ្វេសប៊ុក ហ៊ុន សែន៖ អាណត្តិ​ទី​៥ នាំ​មក​នូវ​ការ​ផ្លាស់​ប្តូរ​ល្អៗ

«អាណត្តិទី៥ នាំមកនូវការផ្លាស់ប្តូរល្អៗសំរាប់ប្រទេសជាតិ» នេះជាឃ្លាមួយដែលដកស្រង់ចេញពីទំព័រ ហ្វេសប៊ុក​មួយ ដែលគេជឿថា ជារបស់នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន សែន។ ឃ្លាដ៏ខ្លី តែមានន័យវែង ហាក់ចង់បញ្ជាក់​អះអាងប្រាប់​ទៅដល់អ្នក​គាំទ្រទំព័រនេះ ពីអ្វីល្អៗ ដែលនាយករដ្ឋមន្ត្រីចាស់វស្សាជាងគេនៅអាស៊ីរូបនេះ នាំ​មកឲ្យ​សំរាប់សង្គមកម្ពុជាទាំងមូល។


លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។

សង្គមខ្មែរ - ទំព័រហ្វេសប៊ុកមួយដែលមានឈ្មោះថា Samdech Hun Sen, Cambodian Prime Minister ទំព័រនេះ​ត្រូវបានគេជឿថា ជារបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន នោះ បានសរសេរនៅទំព័ររបស់ខ្លួនថា «រួបរួមជាមួយសម្តេច​តេជោ ហ៊ុន សែន ក្នុងការផ្លាស់ ប្តូរសង្គមជាតិអោយបានល្អប្រសើរ» ឃ្លានេះ [...]

អាត់ ធន់៖ គួរ​ដោះ​ស្រាយ​ប្រាក់​ខែ​កម្មករ នៅ​មុន​កម្មករ​«បះ​បោរ»​ជា​ថ្មី

អាត់ ធន់៖ គួរ​ដោះ​ស្រាយ​ប្រាក់​ខែ​កម្មករ នៅ​មុន​កម្មករ​«បះ​បោរ»​ជា​ថ្មី

លោក អាត់ ធន់ មេដឹកនាំសហជីពដ៏ល្បីមួយរូប បានថ្លែងផ្ដល់យោបល់ទៅរដ្ឋាភិបាលកម្ពុជាថា គួរតែយកឱកាស​ដែលកម្មករផ្អាកធ្វើបាតុកម្ម-កូដកម្ម និងការបើកភ្លើងខៀវ ពីអ្នកបញ្ជាទិញអន្តរជាតិ មកដើម្បីដោះស្រាយបញ្ហា​ប្រាក់ឈ្នួល អោយកម្មករអោយបានសមរ្យ។ ជាយោបល់ដែលមើលទំនងក្នុងន័យសម្របសម្រួល មុននឹងការតម្លើង​សាច់ដុំដាក់គ្នាជាថ្មី។


លោក អាត់ ធន់ ផ្ដល់កិច្ចសម្ភាសឲ្យអ្នកសារព័ត៌មាននៅថ្ងៃទី២៦​ ខែមករា ឆ្នាំ២០១៤ នាទីលានប្រជាធិបតេយ្យ។ (រូបថត MONOROOM.info/ O. Vary)

វិបត្តិការងារ - ស្របពេលដែលសហព័ន្ធសហជីព និងសមាគមចំនួន៩ បានព្រមានទៅរដ្ឋាភិបាលថា នឹងផ្ទុះកូដកម្ម​ទ្រង់ទ្រាយធំនោះ លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា បានផ្តល់យោបល់ទៅកាន់រដ្ឋាភិបាល ក៏ដូចជា​ក្រសួងការងារថា [...]

បុរស​មិន​មែន​ជា​បាតុករ​ម្នាក់ ត្រូវ​បាន​វាយ​ឲ្យ​បែក​ក្បាល ពេល​បង្រ្កាប

បុរស​មិន​មែន​ជា​បាតុករ​ម្នាក់ ត្រូវ​បាន​វាយ​ឲ្យ​បែក​ក្បាល ពេល​បង្រ្កាប

ការបង្រ្ការបស់សមត្ថកិច្ចនៅព្រឹកថ្ងៃទី២៧ ខែ មករានេះបានបង្កអោយមនុស្សរបួសជាច្រើនាក់ ក្នុងនោះដែររួម​មាន​អ្នករត់ម៉ូតូឌុបម្នាក់ ដែលមិនចូលរួមជាមួយបាតុករ ក៏ត្រូវបានគេវាយ អោយរងរបួសយ៉ាងដំណំដែរ។


អ្នករត់ម៉ូតូឌុប លោក សុខ នី រងការវាយដំទាំងមិនដឹងអី។ (រូបថត MONOROOM.info/ O. Vary)

ហិង្សា - ក្នុងពេលបង្រ្កាបររបស់កងកម្លាំងសមត្ថកិច្ច ទៅលើក្រុមបាតុកររបស់លោក ម៉ម សូណង់ដូ ប្រធានវិទ្យុ​សំបុកឃ្មុំ បុរសជាអ្នករត់ម៉ូតូឌុបម្នាក់ អាយុ ៣៥ឆ្នាំ ត្រូវសន្តិសុខវាយអោយបែកក្បាល ខណៈពេលដែលលោក​បាន​ជិះម៉ូតូឡើងចិញ្ចើមផ្លូវម្ខាង មុខក្រុមហ៊ុនលក់គ្រឿងអេឡិចត្រូនិក ទល់មុខឈៀងខាងជើងក្រសូងព័ត៌មាន ស្រប​ពេលដែលក្រុមបង្រ្កាបបាតុករមកដល់។

ពេលលោក សុខ នី ដែលជាអ្នករត់ម៉ូតូឌុប [...]

បាតុកម្ម​របស់ ម៉ម សូណង់ដូ រង​ការ​បង្រ្កាប​ចាស់​ដៃ​ពី​សមត្ថកិច្ច

បាតុកម្ម​របស់ ម៉ម សូណង់ដូ រង​ការ​បង្រ្កាប​ចាស់​ដៃ​ពី​សមត្ថកិច្ច

ការដង្ហែក្បួនតវ៉ារបស់លោក ម៉ម សូណង់ដូ នៅព្រឹក ថ្ងៃទី២៧ ខែមករា នេះត្រូវបានទទួលការបង្រ្កាបយ៉ាងចាស់ដៃ ពីសំណាក់កងកម្លាំងប៉េអ៊ឹម ប្រដាប់ដោយខែល និងដំបង ខណៈក្រុមអ្នកតវ៉ាបានធ្វើដំណើរមកដល់​មុខក្រសួង​ព័ត៌មាន លើកំណាត់ផ្លូវព្រះមុនីវង្ស។ ក្នុងការបង្រ្កាបនេះ កងកម្លាំងរបស់អាជ្ញាធរ បានប្រើគ្រាប់បែកផ្សែង និងវាយ​បង្ក្រាប​ដោយដំបងឆក់។


លោក ម៉ម សូណង់ដូ បន្ទាប់ពីរងរបួសជើង ត្រូវបានគ្រាចេញពីការប្រឈម។ (រូបថត MONOROOM.info/ O.Vary)

បាតុកម្ម និងសិទ្ធិ - នៅម៉ោង ៩ និង ២០ នាទីព្រឹក ថ្ងៃទី២៧មករា ឆ្នាំ២០១៤នេះ លោក ម៉ម សូណង់ដូ ប្រធានវិទ្យុ​សំបុកឃ្មុំ បានដឹកនាំការហែក្បួនធ្វើបាតុកម្ម ចេញពីជិតទីលានប្រជាធិបតេយ្យ ម្តុំស្ពាននាគ ខាងត្បូងវត្តភ្នំ ដើរកាត់​តាមវត្តភ្នំ [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...