Posts by "ប្រាថ្នា"

មេធាវី​​ការពារ វន់ ពៅ៖ ការ​សម្រេច​របស់​សាលា​ឧទ្ធរណ៍ «មិន»​ត្រឹម​ត្រូវ

មេធាវី​​ការពារ វន់ ពៅ៖ ការ​សម្រេច​របស់​សាលា​ឧទ្ធរណ៍ «មិន»​ត្រឹម​ត្រូវ

ក្រោយពីសាលាឧទ្ធរណ៍បានសម្រេច តម្កល់សាលដីកាបដិសេធការសុំនៅក្រៅឃុំរបស់ជនជាប់ចោទ២១នាក់ មេធាវី​ការពារក្ដីឲ្យលោក វន់ ពៅ ដែលជាប់ឃុំជាមួយនឹងជនទាំង២០នាក់ផ្សេងទៀត បានលើកឡើងថា ការសម្រេច​របស់​សាលាឧទ្ទរណ៍នេះមិនត្រឹមត្រូវតាមច្បាប់ទេ។ លោកបន្ថែមថា ក្រុមមេធាវីរបស់លោក​គ្រោងនឹងរៀបចំពាក្យ​បណ្តឹង ប្តឹងទៅតុលាការកំពូលជាបន្តទៀត។


នៅមុខសាលាឧទ្ទរណ៍ថ្ងៃទី១២ ខែកុម្ភះ ឆ្នាំ២០១៤៖ «សូមដោះលែង លោក វន់ ពៅ ...»។ (រូបថត MONOROOM.info/ O.Vary)

ប្រព័ន្ធយុត្តិធម៌ - លោក សំ សុគង់ មេធាវីការពារក្តីអោយលោក វន់ ពៅ បានថ្លែងប្រាប់អ្នកសារព័ត៌មាន​ថា «បើយើង​មើល​តាមផ្លូវច្បាប់ គឺកូនក្តីរបស់ខ្ញុំ អ្នកទាំង២១នាក់ហ្នឹង ត្រូវតែបាននៅក្រៅឃុំ បើយោងតាមមាត្រា ២០៣ [...]

អ្នក​តវ៉ា​តក់​ស្លុត​នឹង​ការ​សម្រេច​របស់​សាលា​ឧទ្ធរណ៍ បន្ត​ឃុំ​ជន​២១​នាក់

អ្នក​តវ៉ា​តក់​ស្លុត​នឹង​ការ​សម្រេច​របស់​សាលា​ឧទ្ធរណ៍ បន្ត​ឃុំ​ជន​២១​នាក់

បន្ទាប់ពីសាលាឧទ្ធរណ៍តម្កល់ សេចក្ដីសម្រេចរបស់សាលាដំបូង លើរឿងក្ដីនៃជនសង្ស័យចំនួណ២១នាក់ ប្រជា​ពលរដ្ឋ ព្រះសង្ឃ ក្រុមអ្នកតវ៉ា និងសហជីព បានសម្តែងការខកចិត្តយ៉ាងខ្លាំងទៅនឹងសេចក្តីសម្រេច​ឃុំឃាំង​អ្នក​ទាំង២១រូបនេះ ជាបន្តទៅទៀត។ ក្រុមអ្នកតវ៉ាបានព្រមាននឹងធ្វើបាតុកម្ម ដើម្បីទាមទារដោះលែងអ្នកទាំង២១នាក់ ក្នុងថ្ងៃខាមុខ។


ក្រុមអ្នកទាមទារតវ៉ា នៅមុខសាលាឧទ្ទរណ៍បន្តាប់ពីអង្គក្ដីបានសម្រេច ឲ្យបន្ដដាក់ឃុំជនទាំង២១។ (រូបថត MONOROOM.info/ O.Vary)

ប្រព័ន្ធយុត្តិធម៌ - សាលាឧទ្ធរណ៍នៅថ្ងៃទី១១ ខែកុម្ភៈនេះ សម្រេចតម្កល់សេចក្ដីសម្រេច ​របស់ចៅក្រមស៊ើបសួរ​សាលា​ដំបូងរាជធានីភ្នំពេញ លើសំណុំរឿងក្ដីសុំនៅក្រៅឃុំបណ្ដោះអាសន្នរបស់ជនជាប់ចោទ ២១នាក់ ដោយបន្តឲ្យនៅ​ជាប់ឃុំដដែល។

[...]
មេ​សហជីព​មួយ​រូប អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ដោះ​ស្រាយ​បញ្ហា​ឡើង​វិញ

មេ​សហជីព​មួយ​រូប អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ដោះ​ស្រាយ​បញ្ហា​ឡើង​វិញ

ក្នុងដំណាក់នៃភាពតានតឹងកន្លងមក ដោយសារតែមិនមានដំណោះសមស្រប ពីរដ្ឋាភិបាលនោះ មន្ត្រីសង្គមស៊ីវិល និងអ្នកឃ្លាំងមើលសិទ្ធមនុស្ស បានធ្វើការអំពាវនាវ និងសំណូមអោយរដ្ឋាភិបាល គួរលើកយកបញ្ហា​របស់ប្រជា​ពលរដ្ឋ មកដោះស្រាយឡើងវិញ ដើម្បីរក្សាសណ្តាប់ធ្នាប់សង្គម។


លោក ស ម៉ូរ៉ា ប្រធានសហព័ន្ធសហជីព កម្មករ​ចំណី​អាហារ និងសេវាកម្មកម្ពុជា។ (រូបថត MONOROOM.info/ O.Vary)

សិទ្ធិ - «ផ្ញើសារផ្តាំផ្ញើទៅដល់រដ្ឋាភិបាលកម្ពុជា គួរតែដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ មិនត្រូវ យកការគាប​សង្កត់​យកបម្រាមហាមឃាត់ មិនអោយប្រជាពលរដ្ឋជួបជុំគ្នា ប្រើវិធីក្នុងការបំភ័យបន្លាច ដែលវាមិនមែនជាដំណោះ​ស្រាយនោះទេ» នេះការលើកឡើងរបស់លោក ស ម៉ូរ៉ា ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្ម​កម្ពុជា [...]

ពេជ្រ សូលីកា វិល​ចូល​សិល្បៈ​ជា​ថ្មី​ក្រោម​ទ្រនំ ផលិតកម្ម​សាន់ដេ

ពេជ្រ សូលីកា វិល​ចូល​សិល្បៈ​ជា​ថ្មី​ក្រោម​ទ្រនំ ផលិតកម្ម​សាន់ដេ

កញ្ញា ពេជ្រ សូលីកាដែលបានប្រកាសថាឈប់ចូលវិស័យសិល្បៈហើយនោះ ឥលូវនេះប្រភពច្បាស់ការណ៍ បាន​បង្ហើបថានាងនឹងបង្ហាញ​វត្តមាន និងទេពកោសល្យរបស់ខ្លួនឡើងវិញ ជ្រកក្រោមទ្រនំថ្មីដែលល្បីមួយដែរ នោះគឺ​ផលិតកម្ម​សាន់ដេ។


កញ្ញា ពេជ្រ សូលីកា តារាចម្រៀង។ (រូបថត ហ្វេសប៊ុក)

តារា - ពេជ្រ សូលីកា អតីតតារាចម្រៀងនៅផលិតកម្មអ៊ិម (M) ដែលដើរចេញពីពិភពសិល្បៈ​រយៈពេលជិតពីរឆ្នាំ​ហើយ​នោះ ឥលូវតារាវ័យក្មេងស្រស់រូបនេះ បានចូលប្រឡូកក្នុងវិស័យសិល្បៈវិញហើយ។ ការវិលត្រលប់មកវិញនេះ តារាចម្រៀងដែលបានដើរចេញពីវិស័យសិល្បៈរយៈពេលខ្លីរូបនេះ បានចុះកុងត្រាជាមួយនិងផលិតកម្មសាន់ដេ ដែលជាផលិតកម្មល្បីមួយក្នុងស្រុក។

ការវិលត្រលប់របស់មកវិញរបស់ ពេជ្រ សូលីកា [...]

អ្នក​តវ៉ា​បន្ត​ដាក់​ញត្តិ​​ឲ្យ​ដោះ​លែង ខណៈ​ជន​២១​នាក់​ធ្វើ​កូដកម្ម​អត់​បាយ

អ្នក​តវ៉ា​បន្ត​ដាក់​ញត្តិ​​ឲ្យ​ដោះ​លែង ខណៈ​ជន​២១​នាក់​ធ្វើ​កូដកម្ម​អត់​បាយ

ដូចការគ្រោងទុក នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈនេះ សម្ព័ន្ធសហជីពកម្មករ សកម្មជនសិទ្ធិមនុស្ស និងសកម្មជនដីធ្លី រួម​ទាំងព្រះសង្ឃបានបន្តនាំគ្នាជួបជុំដើម្បីដាក់ញ្ញតិ តាមស្ថានទូតបរទេសនិងក្រសួងមន្ទីរនានាទៀត ដើម្បី​ទាមទារឲ្យ​ដោះលែង​ជនសង្ស័យទាំង២១នាក់។


ក្រុមសកម្មជនពីសហគមន៍បឹងកក់ តវ៉ាឲ្យមានការដោះលែងជនដែលត្រូវចាប់ខ្លួន២៣នាក់ ថ្ងៃទី១៧ ខែមករា ឆ្នាំ​២០១៤។ (រូបថត MONOROOM.info/ O.Vary)

សិទ្ធិ - នៅព្រឹកថ្ងៃច័ន្ទ ទី១០ ខែកុម្ភៈ ឆ្នាំ២០១៤នេះ សម្ព័ន្ធសហជីពកម្មករ ព្រមទាំងសកម្មជនសិទ្ធិមនុស្ស និង​សកម្មជនដីធ្លី បានជួបជុំគ្នាជាថ្មីទៀតនៅព្រះអង្គដងកើរ មុខព្រះបរមរាជវាំងក្នុងរាជធានីភ្នំពេញ ព្រមទាំងដាក់ញត្តិ​តាមស្ថានទូតបរទេស និងក្រសួងរដ្ឋាភិបាល [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...