ហ៊ុន សែន៖ ម៉ៅ មុន្នីវណ្ណ ជាអ្នកបង្ហើបរឿង សម រង្ស៊ី និយាយថា ហ៊ុន ម៉ាណែត កូនយួន
ការបង្ហើបជាសាធារណៈ ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ខ្លួនលោក ថាមន្ត្រីជាន់ខ្ពស់ នៅក្នុងជួរគណបក្សប្រឆាំង គឺជា«ជនជិតដិត» ឬ«រនុកក្នុង» របស់លោក ហ៊ុន សែន នេះ មិនមែនទើបតែកើតឡើង ជាលើកទីមួយទេ។ នៅរសៀលថ្ងៃទី៦ ខែមិនានេះ លោក ហ៊ុន សែន បានចោទមន្ត្រីជាន់ខ្ពស់ និងជាអ្នកតំណាងរាស្ត្រ មកពីគណបក្សសង្គ្រោះជាតិមួយរូបទៀត គឺជាអ្នកនិយាយប្រាប់លោក ថាលោក សម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំង ជាអ្នកចោទប្រកាន់ថា កូនប្រុសច្បងនាយករដ្ឋមន្ត្រី ជាកូនអត់ខាន់ស្លារ កើតចេញពីការសាហាយស្មន់ រវាងអ្នកស្រី ប៊ុន រ៉ានី ភរិយារបស់លោក និងលោក ឡេ ឌឹកថូ អតីតមេទ័ពយួន។
លោក ហ៊ុន សែន បានថ្លែងខ្លាំងៗដូច្នេះ នៅក្នុងពិធីចែកសញ្ញាប័ត្រមួយ ទៅកាន់ក្រុមនិស្សិតបញ្ចប់ឆ្នាំសិក្សា នៃវិទ្យាស្ថានវ៉ាន់ដា នៅសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ ដោយបានព្រមានដោយចំមុខ ថាលោកនឹងមិនអត់អោន ឲ្យលោក សម រង្ស៊ី [...]