Posts by "ដារា រិទ្ធ"

ហ៊ុន សែន៖ ផលិតឥដ្ឋ​ក្បឿង​ក្នុងស្រុក... កាប់​ខ្ទេច​ព្រៃឈើ

ហ៊ុន សែន៖ ផលិតឥដ្ឋ​ក្បឿង​ក្នុងស្រុក... កាប់​ខ្ទេច​ព្រៃឈើ

«បើយើងធ្វើខ្លួនឯង វាថោកជាងការនាំចូល អាហ្នឹងចាំយើងលេង» នេះ ជាការលើកឡើង របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន តាម​បែប​​ជា​«អ្នកជំនាញខាង​សេដ្ឋកិច្ច»​​មួយ​រូប ដើម្បី​ពន្យល់ថា ហេតុអ្វីបានជា​ប្រទេស​​កម្ពុជា នៅ​​ក្រោម​​ការ​​ដឹកនាំ របស់​លោក បើសូម្បី​តែ«ឥដ្ឋក្បឿង» ក៏ត្រូវបាន​នាំចូល​ ពីក្រៅប្រទេស​ដែរនោះ។ ការ​ពន្យល់ ដែល​​​លោក​​ចង់​​មាន​​ន័យ​​ថា បើ​គ្មាន​ការ​ផលិត​​«ឥដ្ឋក្បឿង» នៅ​ក្នុង​ស្រុក នោះនឹងគ្មាន ​ការ​​កាប់​​​បំផ្លាញ​​​ព្រៃឈើ​​​ឡើយ។

លោកនាយករដ្ឋមន្ត្រី បានហៅពលរដ្ឋ ដែលកំពុងមើល-ស្ដាប់លោក នៅក្នុងពិធីសម្ពោធ​​ដាក់​ឲ្យ​ប្រើប្រាស់ នូវ​ស្ពាន​បេតុង មិត្តភាព កម្ពុជា-ចិន កោះ​ធំ កាល​ពីថ្ងៃ​ចន្ទ ទី១៣ ខែកុម្ភៈ ឲ្យយល់​ពីនយោបាយ ដឹកនាំ​សេដ្ឋកិច្ច​ជាតិ របស់​លោក​ដូច្នេះថា៖ «អ្នកខ្លះ គេឌឺឲ្យខ្ញុំករណាខ្ញុំ ថាសូម្បីតែឥដ្ឋក្បឿង ក៏ទិញ​ពីគេ​ដែរ! ឥឡូវ​សូម​លោក​យាយ​លោក​តា ជួយគិត​ខ្ញុំករណាខ្ញុំ [...]

ហ៊ុន សែន ព្រមាន​ចិន​កុំ​ឲ្យ​លូក​ដៃ​ករណី គឹម សុខ

ហ៊ុន សែន ព្រមាន​ចិន​កុំ​ឲ្យ​លូក​ដៃ​ករណី គឹម សុខ

នាយករដ្ឋមន្ត្រីកម្ពុជា បានឆ្លៀតឱកាស នៃការដាក់បណ្ដឹងរបស់លោក ប្រឆាំងនិងអ្នកធ្វើអត្ថាធិប្បាយ​មួយ​រូប ​ទៅ​កាន់​តុលាការ នៅព្រឹកថ្ងៃចន្ទនេះ ដើម្ប«ផ្លែផ្កា»ឲ្យសហរដ្ឋអាមេរិក និងព្រមានប្រទេសចិន ថា​កុំ​ឲ្យ​ធ្វើ​អន្តរាគមន៍​អ្វី​ទាំង​អស់ នៅក្នុងករណី​ប្ដឹង​ផ្ដល់​នេះ។

លោក ហ៊ុន សែន បានប្រើប្រាស់វេទិកា នៃពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ នូវស្ពានបេតុង មិត្តភាព កម្ពុជា-ចិន កោះ​ធំ ដើម្បី​ថ្លែង​ដូច្នេះ បន្ទាប់ពីលោក​បានប្រកាសថា បានឲ្យមេធាវី​របស់លោក ដាក់ពាក្យ​បណ្ដឹង​ចូល​ទៅកាន់​តុលាការ ដើម្បី​ប្ដឹង​​លោក គឹម សុខ ជុំវិញ​ការ​ធ្វើ​អត្ថាធិប្បាយ​មួយ របស់អ្នកវិភាគ​រូបនេះ ដែលធ្វើឲ្យ​លោក ហ៊ុន សែន និង​គណបក្ស​​ប្រជាជន​​កម្ពុជា​​របស់​លោក កើតទុក្ខ​មិន​សុខ​ចិត្ត។

មកដល់ចំណុចមួយ នាយករដ្ឋមន្ត្រីកម្ពុជា បាននិយាយរំលឹក ពីមនុស្សដែលលោក ប្ដឹងនោះ ថាមាន​អតីតកាល ស្និត​នឹង​គណបក្ស​ហ្វុនស៊ីនប៉ិច ហើយធ្លាប់ទៅរៀន [...]

ហ៊ុន សែន បញ្ជាឲ្យតាមឃ្លាំ គឹម សុខ ក្រែង​«រត់»‌​ទៅ‌​បរទេស

ហ៊ុន សែន បញ្ជាឲ្យតាមឃ្លាំ គឹម សុខ ក្រែង​«រត់»‌​ទៅ‌​បរទេស

«កុំអាងក្បាលមេក្រូ កុំអាងវិទ្យុ រួចវិភាគវាយប្រហារគេ។ អត់ទេ! ៗ! ពង្រឹកនិតិរដ្ឋ !» ពាក្យប៉ុន្មានម៉ាត់នេះ ត្រូវ​បាន​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែងឡើងជាសាធារណៈ នៅព្រឹកថ្ងៃចន្ទនេះ ស្របពេល​នឹង​ពាក្យ​​បណ្ដឹង​​មួយ ត្រូវ​បាន​មេធាវី​របស់​លោក ដាក់ទៅកាន់​តុលាការសាលាដំបូងរាជធានី ប្ដឹងអ្នកវិភាគមួយរូប ដែលគេ​ស្គាល់​ថា គឺ​លោក គឹម សុខ។

ក្នុងពិធីសម្ពោធ បើកឲ្យប្រើប្រាស់ស្ពានបេតុងមិត្តភាព កម្ពុជា-ចិន កោះធំ ជាមួយនឹង‌​ពលរដ្ឋ‌​រាប់‌​រយ‌​នាក់ នាយក‌​រដ្ឋ​មន្ត្រី​​បី​ទសវត្សន៍​ជាង របស់កម្ពុជា បានថ្លែង​ឡើង​ថា៖ «ថ្ងៃនេះ លេងមួយទៀត។ ប្រហែល​ពេល​នេះ មេធាវី​ទៅ​ដល់​​តុលាការ​​​ហើយ។ ស្អីអ្នកឯង​បញ្ចេញ​​មតិ ហ្អែស? មកចោទ​ប្រកាន់​គណបក្ស​ប្រជាជន [ថា​ជា​អ្នក] សម្លាប់​មនុស្ស។ អត់​​ទេ! ទារ​កន្លះ​លាន​ដុល្លារ។ ហើយបើអ្នក​ឯងមិនចង់ ឲ្យរឹប​អូស​ទ្រព្យ ដើម្បីលក់​​ឡៃឡុង​​ទេ [...]

កឹម សុខា បន្ត​ដឹកនាំ CNRP ទម្រាំ​មាន​ប្រធាន​ថ្មី

កឹម សុខា បន្ត​ដឹកនាំ CNRP ទម្រាំ​មាន​ប្រធាន​ថ្មី

មួយថ្ងៃក្រោយការសុំលាលែង ពីប្រធាន និងសមាជិកគណបក្សសង្គ្រោះជាតិ របស់លោក សម រង្ស៊ី គណបក្ស​ប្រឆាំង​ធំ​ជាង​គេមួយនេះ បានធ្វើការកោះប្រជុំ គណកម្មាធិការនាយក របស់គណបក្ស នៅរសៀល​​ថ្ងៃ​អាទិត្យ​នេះ និង​បាន​សម្រេច​ឲ្យលោក កឹម សុខា អនុប្រធាន (សព្វថ្ងៃប្រធានស្ដីទី) គណបក្ស នៅបន្ត​ដឹកនាំ​គណបក្ស​ ក្នុង​តំណែង ជា​«ប្រធាន​ស្តីទី» រហូតដល់មានការជ្រើសរើស​ ប្រធានគណបក្សថ្មី។

កិច្ចប្រជុំនោះ ក៏បានទទួលយក​ពាក្យសុំលាលែង ពីតំណែងជាប្រធានគណបក្ស របស់​លោក សម រង្ស៊ី នោះ​ដែរ។ ការ​សម្រេច​ចិត្ត របស់គណៈកម្មាធិការនាយកខាងលើនេះ បានធ្វើឡើង ដោយ​អនុលោម​តាម​លក្ខន្តិកៈ ​របស់​គណបក្ស​សង្គ្រោះជាតិ នៅត្រង់ជំពូក​ទី៣ ប្រការ១៦ និង​ជំពូក​ទី៥ ផ្នែកទី៦ ប្រការ៤៧។

គួររំលឹកដែរថា គណបក្សសង្គ្រោះជាតិ បានកើតឡើង ពីការច្របាច់បញ្ចូលគ្នា រវាង​គណបក្ស សម រង្ស៊ី ដឹកនាំ​ដោយ​លោក សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស ដឹកនាំ​ដោយ​លោក កឹម សុខា [...]

កឹម សុខា ថា​ការ​លា​លែង​របស់ សម រង្ស៊ី បាន​ពិគ្រោះ​ជា​មួយ​ថ្នាក់​ដឹក​នាំ​បក្ស

កឹម សុខា ថា​ការ​លា​លែង​របស់ សម រង្ស៊ី បាន​ពិគ្រោះ​ជា​មួយ​ថ្នាក់​ដឹក​នាំ​បក្ស

នៅមុននេះបន្តិច លោក កឹម សុខា ដែលកំពុងកាន់តំណែង ជាប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ បានសរសេរ​បង្ហោះ នៅលើទំព័រ​ហ្វេសប៊ុក​របស់លោក អះអាងថា ការលាលែង ពីប្រធានគណបក្ស របស់លោក សម រង្ស៊ី ត្រូវ​បាន​ធ្វើ​ឡើង ប្រកប​ដោយ«កិត្តិយស» និង​ដោយ​មាន​ការ«ពិគ្រោះ» ជាមួយថ្នាក់ដឹកនាំគណបក្ស។

លោក កឹម សុខា បានសរសេរថា៖ «ការសម្រេចចិត្ត​លាលែងពីប្រធាន និងសមាជិក​​គណបក្សសង្គ្រោះជាតិ របស់​ឯកឧត្តម សម រង្ស៊ី គឺ​ជា​ការ​សម្រេចចិត្ត ប្រកបដោយកិត្តិយស ដោយមានការពិគ្រោះយោបល់ ជាមួយ​ថ្នាក់​ដឹកនាំ​គណបក្ស ដើម្បីផល​ប្រយោជន៍ជាតិ និង​គណបក្ស​ជាធំ។»។

កាលពីល្ងាចម្សិលម៉ិញ លោក សម រង្ស៊ី មេដឹកនាំចលនា​ប្រឆាំង​ទល់​នឹង​ការ​កាន់​អំណាច «ដ៏ចាស់វស្សា» របស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសលាលែង ពីតំណែងជាប្រធាន និងសមាជិកគណបក្ស តាម​រយៈ​លិខិត​មួយ​ច្បាប់ ដែលលោកបាន​ចុះ​ហត្ថលេខា នៅរដ្ឋធានី ប៉ារីស ប្រទេសបារាំង [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...