Posts by "អ៊ុំ បូរី"

អ្នក​វិភាគ​ មិន​គាំទ្រ​ច្បាប់​លើក​លែង​ទោស ឲ្យ​អ្នក​នយោបាយ

អ្នក​វិភាគ​ មិន​គាំទ្រ​ច្បាប់​លើក​លែង​ទោស ឲ្យ​អ្នក​នយោបាយ

រហូតមកដល់ពេលនេះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មិនទាន់មានប្រតិកម្មយ៉ាងណានៅឡើយ ចំពោះការលើក​ឡើងរបស់លោក សម រង្ស៊ី ។ លោកសម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ដែលបានអះអាងថា​ច្បាប់លើកលែង​ទោស ពិតជាត្រូវបានលើកឡើង ពេលលោក ជួបជាមួយលោក ហ៊ុន សែន កាលពីថ្ងៃ១៦ ខែកញ្ញា ឆ្នាំ២០១៣ នៅ​មន្ទីរ​រដ្ឋសភា។ តែសម្រាប់អ្នកវិភាគនយោបាយឯករាជ្យកម្ពុជា បានបញ្ជាក់ថា បើនិយាយពីយុត្តិធម៌សង្គម គឺគ្មានទេ​ច្បាប់លើកលែងទោស។


លោកហ៊ុន សែន ក្រោយពេលបោះឆ្នោតរួច នៅមណ្ឌលមួយក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីថ្ងៃទី២៨ខែកក្កដា។ (រូបថត Reuters)

នយោបាយកម្ពុជា - លោក ហង្ស ពុទ្ធា អ្នកជំនាញការបោះឆ្នោត និងជាអ្នកវិភាគនយោបាយឯករាជ្យ បានពន្យល់​ប្រាប់​ទស្សនាវដ្តី

អ្នក​វិភាគ​នយោបាយ គាំទ្រ​ស្ថាប័ន​បោះឆ្នោត​ជា​ស្ថាប័ន​ធម្មនុញ្ញ

អ្នក​វិភាគ​នយោបាយ គាំទ្រ​ស្ថាប័ន​បោះឆ្នោត​ជា​ស្ថាប័ន​ធម្មនុញ្ញ

អ្នកវិភាគនយោបាយ និងអ្នកជំនាញការបោះឆ្នោត បានសម្តែងការគាំទ្រចំពោះការកែទម្រង់ ស្ថាប័នបោះឆ្នោតឲ្យ​ទៅជាស្ថាប័នធម្មនុញ្ញ។ ជំហរនេះស្តែងឡើង ក្រោយពីគណបក្សប្រជាជនកម្ពុជា នៅរក្សជំហរដដែល នោះគឺការ​បដិសេធមិនឲ្យដាក់ស្ថាប័នបោះឆ្នោត ទៅជាស្ថាប័នធម្មនុញ្ញ ដែលជាគំនិតផ្តួចផ្តើម និងជាការស្នើសុំរបស់​គណបក្ស​សង្រ្គោះជាតិ។


លោក អ៊ឹម សួស្ដី ប្រធានគណកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅកម្ពុជា។ (រូបថត ឯកសារ)

នយោបាយកម្ពុជា - អ្នកវិភាគនយោបាយឯករាជ្យកម្ពុជា លោក សុខ ទូច បានពន្យល់ប្រាប់ទស្សនាវដ្តី មនោរម្យ.អាំងហ្វូ នៅថ្ងៃទី១៤ ខែមីនានេះថា [...]

បក្ស​សង្រ្គោះ​ជាតិ បន្ត​ទទូច​ដាក់​ស្ថាប័ន​បោះឆ្នោត ទៅ​ជា​ស្ថាប័ន​ធម្មនុញ

បក្ស​សង្រ្គោះ​ជាតិ បន្ត​ទទូច​ដាក់​ស្ថាប័ន​បោះឆ្នោត ទៅ​ជា​ស្ថាប័ន​ធម្មនុញ

គណបក្សសង្រ្គោះជាតិ នៅតែទទូចដល់គណបក្សប្រជាជនកម្ពុជា ឲ្យដាក់ស្ថាប័នរៀបចំការបោះឆ្នោត​ទៅក្នុង​រដ្ឋធម្មនុញ្ញ។ ការស្មើសុំនេះ នៅតែត្រូវបានគណបក្សប្រជាជនកម្ពុជាប្រកាន់ជំហរបដិសេធ។ ប៉ុន្តែសម្រាប់អ្នក​វិភាគ​នយោបាយ​ឯករាជ្យ បានលើកឡើងថា ការដាក់ស្ថាប័នរៀបចំការបោះឆ្នោតទៅក្នុងរដ្ឋធម្មនុញ្ញ មុនការស្មើសុំធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ គឺជាការខុសនីតិវិធីច្បាប់។


រូបចម្លងពីអេក្រង់របស់គេហទំព័រគ.ជ.ប.។

នយោបាយកម្ពុជា - គណបក្សសង្រ្គោះជាតិ តាមរយៈសេចក្តីជូនដំណឹងមួយ ជូនទៅគណបក្សប្រជាជនកម្ពុជា ចុះ​ថ្ងៃទី១៣ ខែមីនា នេះ បានលើកឡើងថា៖ «ការកែទម្រង់ស្ថាប័នរៀបចំការបោះឆ្នោត ឲ្យទៅជាស្ថាប័នរដ្ឋធម្មនុញ្ញ​ដែលឯរាជ្យ [...]

ស្ប៉ត​សែលកាត រើស​អើង​មនុស្ស​ភេទ​ទី​៣ នៅ​តែ​បន្ត​ផ្សាយ

ស្ប៉ត​សែលកាត រើស​អើង​មនុស្ស​ភេទ​ទី​៣ នៅ​តែ​បន្ត​ផ្សាយ

បន្ទាប់ពីមានការទទូច ពីមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ឲ្យបញ្ឈប់ការផ្សាយ ហើយក៏មិនមានការឆ្លើយតប​ពីភាគីក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទម៉ូប៊ីថែល (Mobitel) និងស្ថានីយទូរទស្សន៍មក ស្ប៉តពាណិជ្ជកម្មរបស់ក្រុមហ៊ុន​ប្រព័ន្ធ​ទូរស័ព្ទម៉ូប៊ីថែល ដែលបង្ហាញពីការរើសអើងមនុស្សភេទទី៣ នៅតែបន្តផ្សាយនៅលើកញ្ចក់​ទូរទស្សន៍​ រហូត​មកដល់​ពេលនេះ។


ការិយាល័យកណ្ដាលរបស់ក្រុមហ៊ុន ម៉ូប៊ីថែល នៅតាមបណ្ដោយវិថី ព្រះសីហនុ រាជធានីភ្នំពេញ។ (រូបថត សហការី)

រើសអើង - គិតត្រឹមថ្ងៃទី១៣ ខែមីនា នេះ ស្ប៉តពាណិជ្ជកម្មរបស់ក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទម៉ូប៊ីថែល  របស់​លោក​ឧកញ្ញ៉ា គិត ម៉េង ដែលបង្ហាញពីការរើសអើងមនុស្សភេទទី៣ ត្រូវបានគេមើលឃើញថា [...]

នៅ​ពេល​ដែល​ប្រទេស​ប្រជាធិបតេយ្យ​មួយ គ្មាន​​ទីលាន​​បញ្ចេញ​​មតិ...

នៅ​ពេល​ដែល​ប្រទេស​ប្រជាធិបតេយ្យ​មួយ គ្មាន​​ទីលាន​​បញ្ចេញ​​មតិ...

សាលារាជធានីភ្នំពេញបានប្រកាសបិទ ទីលានប្រជាធិបតេយ្យជាបណ្តោះអាសន្ន។ ការប្រកាសបិទនេះ គឺស្រប​ពេល​ដែលគណបក្សសង្រ្គោះជាតិ បានប្រកាសផ្តាច់ការចរចាជាមួយគណបក្សប្រជាជនកម្ពុជា ហើយព្រមានថា​នឹងធ្វើ​មហាបាតុកម្មជាថ្មីក្នុងពេលខាងមុខ។ សម្រាប់មន្រ្តីសិទ្ធិបានលើកឡើងថា ចំណាត់ការបិទទីលានប្រជាធិបតេយ្យ គឺជាហេតុផលនយោបាយ ច្រើនជាងការរក្សាសន្តិសុខសង្គម។


ទីលានប្រជាធិបតេយ្យ នៅកណ្ដាលរាជធានីភ្នំពេញ។ (រូបថត MONOROOM.info/ D.KEO)

នយោបាយកម្ពុជា - ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងកម្មវិធីមួយ ស្ថិតនៅតំបន់ស្ពានជ្រោយចង្វា រាជធានី​ភ្នំពេញ នៅព្រឹកថ្ងៃទី១២ មីនា លោកអភិបាលរាជធានីភ្នំពេញ ប៉ា សុជាតិវង្ស បានរិះគន់ឥតសំចៃមាត់ ចំពោះក្រុម​អ្នកភូមិ​បឹងកក់ [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...