Posts by "អ៊ុំ បូរី"

ផៃ ស៊ីផាន ថា​អូស្រ្តាលី​មិន​មែន​ចៅហ្វាយ​កម្ពុជា ខណៈ​សម រង្ស៊ី ស្នើ​ឲ្យ​ដាក់​គំនាប

ផៃ ស៊ីផាន ថា​អូស្រ្តាលី​មិន​មែន​ចៅហ្វាយ​កម្ពុជា ខណៈ​សម រង្ស៊ី ស្នើ​ឲ្យ​ដាក់​គំនាប

មន្រ្តីអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានលើកឡើងថារដ្ឋាភិបាល ឬសភារបស់ប្រទេសអូស្រ្តាលី មិនមែនជាចៅហ្វាយនាយ របស់ប្រទេសកម្ពុជាទេ ហើយកម្ពុជា ក៏មិនមែនជាកូនចៅរបស់អូស្រ្តាលីដែរ។ តែផ្ទុយ​ទៅវិញភាគីទាំងពីរ គឺជាដៃគូរល្អ ឈរលើគោលការណ៍ កិច្ចសហប្រតិបត្តិការភាពជាដៃគូ និងស្មើភាព។


លោក សម រង្ស៊ី នៅពេលជួបជាមួយលោក ព្រឹទ្ធសមាជិកអូស្ត្រាលី លោក ឌីម ស្មីត (Dean Smith) នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៤។ (រូបថត ហ្វេសប៊ុក)

នយោបាយកម្ពុជា - ការលើកឡើងរបស់លោក ផៃ ស៊ីផាន គឺបន្ទាប់ពី ប្រធានគណបក្សសង្រ្គោះជាតិ ជាគណបក្ស​ជំទាស់ លោក សម រង្ស៊ី ដែលកំពុងធ្វើទស្សនកិច្ចទៅប្រទេសអូស្រ្តាលី បានជំរុញឲ្យសមាជិក​ព្រឹទ្ធសភាអូស្រ្តាលី​មួយរូប ជួយជំរុញរដ្ឋាភិបាលអូស្ត្រាលី [...]

គល់ បញ្ញា៖ បោះ​ឆ្នោត​មេ​ភូមិ កុំ​ឲ្យ​មេ​ភូមិ​ជា​មនុស្ស​របស់​គណបក្ស

គល់ បញ្ញា៖ បោះ​ឆ្នោត​មេ​ភូមិ កុំ​ឲ្យ​មេ​ភូមិ​ជា​មនុស្ស​របស់​គណបក្ស

នាយកប្រតិបត្តិ គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជាលោក គល់ បញ្ញា បាន​លើក​ឡើងថាការបោះឆ្នោតជ្រើសរើសមេភូមិ នឹងនាំឲ្យមេភូមិកែសម្រួលឥរិយាបថ ក្រោមឥទ្ធិពលគណបក្សនយោបាយ ទៅជាមេភូមិដែលបំរើផលប្រយោជន៍ពិតប្រាកដ ដល់ប្រជាពលរដ្ឋ។


ការចូលរួមបោះឆ្នោតឃុំសង្កាត់ កាលពីឆ្នាំ២០១២កន្លងទៅ។

បោះឆ្នោតឃុំសង្កាត់ - គល់ បញ្ញា ដែលជានាយកប្រតិបត្តិ គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និង​យុត្តិធម៌នៅកម្ពុជា បានពន្យល់ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅថ្ងៃទី១៨ មីនា ថា គោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការរបស់រដ្ឋាភិបាលដែលដាក់ឲ្យអនុវត្តកន្លងមក ហើយមិនទទួលបានប្រសិទ្ធភាពនោះ [...]

នាយក​រដ្ឋមន្រ្តី​កម្ពុជា អាច​ត្រូវ​កំណត់​ឲ្យ​ឈរ​ឈ្មោះ​ត្រឹម​ពីរ​អាណត្តិ

នាយក​រដ្ឋមន្រ្តី​កម្ពុជា អាច​ត្រូវ​កំណត់​ឲ្យ​ឈរ​ឈ្មោះ​ត្រឹម​ពីរ​អាណត្តិ

បើថ្នាក់ដឹកនាំកំពូលនៃគណបក្សសង្រ្គោះជាតិ និងគណបក្សប្រជាជនកម្ពុជា ពិតជាមានឆន្ទៈពិតប្រាកដ​ដូចការចរចា​កាលពីថ្ងៃ១៦ ខែកញ្ញា ឆ្នាំ២០១៣មែននោះ អនាគតនាយករដ្ឋមន្រ្តីកម្ពុជា អាចនឹងត្រូវកំណត់ឲ្យកាន់​តំណែងត្រឹម​ពីរអាណត្តិប៉ុណ្ណោះ។


ជំនួបរវាងគណបក្សទាំងពីរ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៤ នៅវិមានព្រឹទ្ធសភា។ (រូបថត MONOROOM.info/ O. Vary)

នយោបាយកម្ពុជា - ប្រធានក្រុមការងារបច្ចេកទេសគណបក្សសង្រ្គោះជាតិលោក សុន ឆ័យ បានបង្ហើបឲ្យ​អ្នក​សារព័ត៌មានដឹង ក្រោយការចរចារវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ នៅវិមានព្រឹទ្ធសភា ថ្ងៃទី១៧ មីនា ថាការកែទម្រង់ច្បាប់ទម្លាប់ គឺអាចកែបាននៅពេលដែលមានការព្រមព្រៀងផ្នែកនយោបាយ [...]

ការ​បោះ​ឆ្នោត​ឡើង​វិញ៖ «តែ​មួយពព្រិច​ភ្នែក វាទៅ​រួច​ទាំង​អស់!»

ការ​បោះ​ឆ្នោត​ឡើង​វិញ៖ «តែ​មួយពព្រិច​ភ្នែក វាទៅ​រួច​ទាំង​អស់!»

បើទោះជារបៀបវារៈនៃការបោះឆ្នោតឡើងវិញ មិនត្រូវបានគណៈកម្មការចម្រុះរបស់គណបក្សប្រជាជនកម្ពុជា និង​គណបក្សសង្រ្គោះជាតិ លើកយកមកជជែកគ្នាក៏ដោយ ក៏ការបោះឆ្នោតឡើងវិញ ត្រូវបានគេមើលឃើញថា អាច​នឹងកើតឡើង តាមរយៈការសម្រេចចិត្តតែមួយពព្រិចភ្នែក របស់ថ្នាក់ដឹកនាំកំពូល នៃគណបក្សទាំងពីរ ក្រោយ​ការ​កែទម្រង់ការបោះឆ្នោតត្រូវបានបញ្ចប់។


ខាងមុខ៖ លោក ប៊ិន ឈិន (ខាងឆ្វេង) និងលោក ជាម យៀប មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា នៅមន្ទីរ​ព្រឹទ្ធសភា ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ S. Tith)

នយោបាយកម្ពុជា - ប្រធានក្រុមការងារបច្ចេកទេសខាងគណបក្សប្រជាជនកម្ពុជា លោក ប៊ិន ឈិន បានថ្លែងប្រាប់​អ្នកការសែត​នៅថ្ងៃ​ទី១៧ មីនា [...]

កឹម សុខា ថា គ.ជ.ប ជា​«មេរោគ»​នាំ​ឲ្យ​គាំង​នយោបាយ

កឹម សុខា ថា គ.ជ.ប ជា​«មេរោគ»​នាំ​ឲ្យ​គាំង​នយោបាយ

អនុប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា បានអះអាងថាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប ជាមូលហេតុចម្បង នាំឲ្យមានភាពជាប់គាំងនយោបាយក្រោយការបោះឆ្នោត ហើយចាំចាច់ត្រូវតែ​ដោះស្រាយ​បញ្ហា​នេះឲ្យបាន។


លោក កឹម សុខា (ខាងឆ្វេង) និងលោក សម រង្ស៊ី មេដឹកនាំគណបក្សសង្គ្រោះជាតិ។ (រូបថត MONOROOM.infO/ O. Vary)

នយោបាយកម្ពុជា - ក្នុងកិច្ចសម្ភាសជាមួយវិទ្យុអាស៊ីសេរី យប់ថ្ងៃទី១៤ ខែមីនា អនុប្រធាន​គណបក្សសង្រ្គោះជាតិ លោក កឹម សុខា បានបញ្ជាក់បែបប្រៀបធៀបថា៖ «ដូចមនុស្សញ្ចឹង បើយើងចេះតែដាក់ថ្នាំផ្តេសផ្តាស់ ហើយអត់​ពិនិត្យរកមេរោគ ដាក់ថ្នាំអត់ត្រូវទេ។ អញ្ចឹងមេរោគនាំឲ្យគាំងនយោបាយ គឺមកពី គ.ជ.ប ដែលបោះឆ្នោតមិន​ត្រឹមត្រូវ [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...