មន្រ្តីវាំង ថាលិខិតរបស់ សម រង្ស៊ី មិនប្រមាថព្រះមហាក្សត្រទេ
ទីប្រឹក្សាអមព្រះរាជលេខាធិការដ្ឋាន របស់សម្តេចព្រះមហាក្សត្រី មុនីនាថ សីហនុ លោក អ៊ុំ ដារ៉ាវុធ បានអះអាងថា លិខិតរបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ដែលបានផ្ញើរថ្វាយព្រះមហាក្សត្រនោះ មិនមានខ្លឹមសារ ប្រមាថដល់ ព្រះរាជកិត្តិយស ព្រះមហាក្សត្រកម្ពុជា ព្រះបាទ នរោត្តម សីហមុនី នោះទេ។
រូបសញ្ញារបស់ស្ថាប័នព្រះមហាក្សត្រ តំណាងឲ្យរាជានិយមនៅកម្ពុជា។
នយោបាយ - «ចំពោះពាក្យពេជន៍ដែលឯកឧត្តមសម រង្ស៊ី ទូលថ្វាយក្នុងលិខិតរបស់គាត់ ខ្ញុំយល់ឃើញថា ដូចជាមិនមានអ្វីប៉ះពាល់ធ្ងន់ធ្ងរដល់ព្រះរាជកិត្តិយស និងព្រះរាជកិត្តិនាម ព្រះមហាក្សត្រ»។ នេះការសង្កត់ធ្ងន់ក្នុងសេចក្តីថ្លែងការណ៍របស់ លោក អ៊ុំ ដារ៉ាវុធ [...]