បក្សសង្រ្គោះជាតិ ប្ដេជ្ញាវែកមុខអ្នកបាញ់កម្មករ
ប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានអះអាងលោកនឹងជួយជ្រោមជ្រែង ឲ្យមានការវែកមុខឃាតករ ដែលបានបាញ់សម្លាប់កម្មករបាំ្រនាក់ និងរងរបួសច្រើននាក់ កាលពីពេលកន្លងមក។
លោក កឹម សុខា (ខាងឆ្វេង) និងលោក សម រង្ស៊ី នៅក្នុងពិធីរំលឹកវិញ្ញាណក្ខន្ធកម្មករនៅផ្លូវវ៉េងស្រេង ព្រឹកថ្ងៃទី០១ខែឧសភា ឆ្នាំ២០១៤។ (រូបថត ហ្វេសប៊ុក)
យុត្តិធម៌ - «ដើមខែមករា ឆ្នាំ២០១៤ មានកម្មករប្រាំនាក់ត្រូវបាញ់សម្លាប់ ហើយមានកម្មករកម្មការនី ប្រមាណជាងសែសិបនាក់ទៀតបានរងរបួសធ្ងន់ធ្ងរ។ យើងទាមទារឲ្យចាប់ជនឧក្រិដ្ឋ ជនដៃដល់ និងអ្នកដែលបញ្ជានៅពីក្រោយទាំងអស់ យកទៅកាត់ទោសតាមច្បាប់ ឲ្យទាល់តែបាន»។ នេះជាការបញ្ជាក់របស់លោកសម រង្ស៊ី [...]