សម រង្ស៊ី៖ ប្រឆាំងតាមផ្លូវច្បាប់ មានប្រសិទ្ធភាពជាងគេ
ដើម្បីលួងលោម ការអាក់អន់ស្រពន់ចិត្ តរបស់អ្នកគាំទ្រ លោកសម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានអះអាងថា ការប្រឆាំងតាមបែបអហិង្សា និងផ្លូវច្បាប់មានប្រសិទ្ធិភាពជាងអ្វីទាំងអស់ ដែលអាចនឹងនាំឲ្យគណបក្សង្រ្គោះជាតិ ឈានទៅដឹកនាំប្រទេស នៅពេលខាងមុខ។
លោក សម រង្ស៊ី និងអ្នកគាំទ្ររបស់លោក។ (រូបថត គណបក្សសង្គ្រោះជាតិ)
នយោបាយ - ការដើរចុះតាមផ្លូវ ដើម្បីធ្វើការតវ៉ាឲ្យមានយុត្តិធម៌ និងការផ្លាស់ប្តូរនៅកម្ពុជា មិនមែនជាជម្រើស ដ៏មានប្រសិទ្ធភាពនោះទេ។ តែប្រការសំខាន់ជាងនេះ គឺការកំណែទម្រង់ស្ថាប័នសំខាន់ៗ ពិសេសគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប ឲ្យមានភាពឯករាជ្យពិតប្រាកដដើម្បីបើកផ្លូវ ឲ្យប្រជាពលរដ្ឋមានលទ្ធភាពពេញលេញ [...]