Posts by "លោក គិន"

កឹម សុខា៖ មិន​ដែល​ឃើញ​រដ្ឋាភិបាល​ប្រើ​ច្បាប់​អន្តោប្រវេសន៍ លើ​ជន​ជាតិ​វៀតណាម

កឹម សុខា៖ មិន​ដែល​ឃើញ​រដ្ឋាភិបាល​ប្រើ​ច្បាប់​អន្តោប្រវេសន៍ លើ​ជន​ជាតិ​វៀតណាម

ភ្នំពេញៈ លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិបានអះអាងថា ច្បាប់អន្តោប្រវេសន៍នៅកម្ពុជា បច្ចុប្បន្នមិន​បានរឹតបណ្តឹង ដើម្បីអនុវត្តទៅលើជនអន្តោប្រវេសន៍ ដែលជាជនជាតិវៀតណាមនោះឡើយ។


បណ្ដាជនវៀតណាម រស់នៅឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិសាត់។

លោក កឹម សុខា បានថ្លែងនៅក្នុងកិច្ចពិភាក្សាបេក្ខជនតំណាងរាស្ត្រ ឆ្នាំ២០១៣ ក្រោមការរៀបចំរបស់វិទ្យាស្ថានជាតិ ប្រជាធិបតេយ្យសម្រាប់កិច្ចការ អន្តរជាតិ(NDI) ដោយមានការចូលរួមពីគណបក្សចំនួនបី គឺគណបក្ស​ប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ និងគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ថា លំហូរចូលនៃជនអន្តោប្រវេសន៍​វៀតណាម ស្របច្បាប់ និងខុសច្បាប់មកកម្ពុជា ជិត៣០ឆ្នាំមកនេះ នៅតែបន្តកើនឡើង ដោយមិនមានច្បាប់​គ្រប់គ្រង​ឡើយ ហើយកម្ពុជា​អនុវត្ត​ច្បាប់នេះ [...]

កឹម សុខា មិន​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​តុលាការ ទាក់​ទង​ករណី​ប្រពន្ធ​ចុង

កឹម សុខា មិន​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​តុលាការ ទាក់​ទង​ករណី​ប្រពន្ធ​ចុង

ភ្នំពេញ៖ លោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំជាងគេ នៅក្នុងប្រទេសកម្ពុជា និងដែលត្រូវបានរងនូវពាក្យបន្តឹងផ្ទួនៗចំនួនបី បានបដិសេធ មិនចូលខ្លួនទាក់ទិនទៅនិងដីការកោះរបស់​សាលាដំបូង​រាជធានីភ្នំពេញ ឲ្យចូលបំភ្លឺនៅថ្ងៃទី១៩ ខែកក្កដា នេះទេ ពាក់ព័ន្ធនឹងដើមបណ្តឹង ដែលអះអាងថាជាប្រពន្ធចុង បានប្តឹង​ទាមទារប្រាក់១ម៉ឺនដុល្លារ ដោយលោកជាប់រវល់ឃោសនាបោះឆ្នោត។


លោកកឹម សុខា ក្នុងពេលលោកចុះទៅឃោសនាបោះឆ្នោត។ (រូបថត គណបក្ស)

មេធាវីរបស់លោក កឹម សុខា គឺលោក ចាន់ ចេង បានថ្លែងថា លោកចៅក្រម ពេជ្រ ម៉ារ៉ែន បានកោះហៅ លោក កឹម សុខា ឲ្យចូលបំភ្លឺនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៣ ទាក់ទងទៅនឹងបណ្តឹងរបស់អ្នកស្រី កែវ សុផាន់ណារី ដែលប្តឹងទាមទារប្រាក់​ឧបត្ថម្ភ ពីលោក កឹម សុខា [...]

សាលា​ឧទ្ធរណ៍​មិន​ទទួល​បណ្ដឹង​សួង សុភ័ណ្ឌ​ប្ដឹង​ហ៊ុន សែន រឿង​ធ្វើ​ឯកសារ​ឲ្យ​យួន?

សាលា​ឧទ្ធរណ៍​មិន​ទទួល​បណ្ដឹង​សួង សុភ័ណ្ឌ​ប្ដឹង​ហ៊ុន សែន រឿង​ធ្វើ​ឯកសារ​ឲ្យ​យួន?

ភ្នំពេញ៖ សាលាឧទ្ធរណ៍បានបដិសេធមិនទទួលបណ្ដឹងរបស់ លោក សួង សុភ័ណ្ឌ ប្រធានចលនាយុវជនរបស់​គណបក្ស​សង្គ្រោះជាតិ និងជាបេក្ខជនតំណាងរាស្ត្រប្រចាំខេត្តប៉ៃលិន ដែលប្ដឹងប្រឆាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីបទក្លែង​បន្លំឯកសារសាធារណៈ ដោយបានអនុញ្ញាតឲ្យជនអន្តោប្រវេសន៍វៀតណាម រស់នៅក្នុងប្រទេសកម្ពុជាដោយខុសច្បាប់។

លោក សួង សុភ័ណ្ឌ បានថ្លែង ថា លោកបានដាក់ពាក្យប្ដឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅសាលាឧទ្ធរណ៍​កាលពីថ្ងៃ​ទី១០ កក្កដា ប៉ុន្តែសាលាឧទ្ធរណ៍មិនបានទទួលជាផ្លូវការនោះទេ។ លោកបានពន្យល់ទៀតថា ៖ «ការបដិសេធរបស់​សាលាឧទ្ធរណ៍ មិនទទួលបណ្ដឹងរបស់ខ្ញុំប្តឹង លោក ហ៊ុន សែន [...]

កម្ពុជា៖ រដ្ឋាភិបាល​ហាម​«គ្រឿង​ស្រវឹង» មួយ​ថ្ងៃ​មុន និង​ចំ​ថ្ងៃ​បោះឆ្នោត

កម្ពុជា៖ រដ្ឋាភិបាល​ហាម​«គ្រឿង​ស្រវឹង» មួយ​ថ្ងៃ​មុន និង​ចំ​ថ្ងៃ​បោះឆ្នោត

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាបានចេញក្តីណែនាំ ផ្អាកមិនឲ្យលក់ដូរ និងពិសារគ្រឿងស្រវឹងចំនួនពីរថ្ងៃ ទាំងប្រជាពលរដ្ឋខ្មែរ​និងជនបរទេសទាំងអស់ ដែលរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីឲ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ព្រមទាំងគ្មានអំពើហិង្សា នៅមុនថ្ងៃបោះឆ្នោតនិងថ្ងៃបោះឆ្នោត។


រូបជំនួស បង្ហាញពីកែវសុរ៉ា ដែលចាក់គ្រឿងស្រវឹងទាំងនេះ ដាក់សម្រាប់ទទួលភ្ញៀវ។

សេចក្តីណែនាំរបស់រដ្ឋាភិបាល ចុះហត្ថលេខា ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០១៣ លើសេចក្តីណែនាំស្តីពីការផ្អាកមិនឲ្យលក់ដូរ និងពិសារគ្រឿងស្រវឹងមួយថ្ងៃមុនថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ និតិកាលទី៥ នៃរដ្ឋសភា បានលើកឡើងថា ដោយកន្លងទៅ រាជរដ្ឋាភិបាលបានសង្កេតឃើញថា [...]

សម រង្សី ត្រូវបាន​ព្រះមហាក្សត្រ​លើក​លែង​ទោស?

សម រង្សី ត្រូវបាន​ព្រះមហាក្សត្រ​លើក​លែង​ទោស?

ភ្នំពេញ៖ ពុំមានការបញ្ជាក់ច្បាស់ ពីមន្ត្រីរដ្ឋាភិបាលនៅឡើយនោះទេ ទាក់ទិនទៅនិងព័ត៌មានដែលព្រះមហាក្សត្រ បាន​ព្រះរាជទានទោសដល់ប្រធានគណបក្សសង្គ្រោះជាតិលោក សមរង្ស៊ី ដែលកំពុងនិរទេសខ្លួននៅឯក្រៅប្រទេស ដើម្បីគេច​ពីការជាប់ពន្ធនាគារ បើទោះបីមានការអះអាងពីប្រភពពីមន្ត្រីជាន់ខ្ពស់ របស់គណបក្ស​សង្គ្រោះជាតិដែលសុំ​មិនបញ្ចេញ​ឈ្មោះបាន អះអាងថា ព្រះមហាក្សត្របានឡាយព្រះហត្ថលេខា លើកលែងទោសដល់លោក សម រង្ស៊ី កាលពីយប់ ថ្ងៃទី១១ ខែកក្កដា ក៏ដោយ។


លោក សម រង្សី រូបថតនៅក្នុងបណ្ដាញហ្វេសប៊ុក របស់លោក។

អត្ថបទព័ត៌មានក្រោមចំណងជើងថា ព្រះមហាក្សត្រកម្ពុជា បានឡាយព្រះហត្ថលេខាលើកលែងទោសលោក សម រង្ស៊ី ត្រូវបានបង្ហោះឡើង នៅលើគេហទំព័រកោះសន្តិភាព នៅម៉ោងជាង៧ព្រឹក ថ្ងៃទី១២ខែកក្កដានេះ។ ព័ត៌មាននេះ [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...