កម្ពុជា៖ រដ្ឋាភិបាល​ហាម​«គ្រឿង​ស្រវឹង» មួយ​ថ្ងៃ​មុន និង​ចំ​ថ្ងៃ​បោះឆ្នោត

រដ្ឋាភិបាលកម្ពុជាបានចេញក្តីណែនាំ ផ្អាកមិនឲ្យលក់ដូរ និងពិសារគ្រឿងស្រវឹងចំនួនពីរថ្ងៃ ទាំងប្រជាពលរដ្ឋខ្មែរ​និងជនបរទេសទាំងអស់ ដែលរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីឲ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ព្រមទាំងគ្មានអំពើហិង្សា នៅមុនថ្ងៃបោះឆ្នោតនិងថ្ងៃបោះឆ្នោត។
Loading...
  • ដោយ: លោក គិន
  • កែប្រែចុងក្រោយ: July 14, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាបានចេញក្តីណែនាំ ផ្អាកមិនឲ្យលក់ដូរ និងពិសារគ្រឿងស្រវឹងចំនួនពីរថ្ងៃ ទាំងប្រជាពលរដ្ឋខ្មែរ​និងជនបរទេសទាំងអស់ ដែលរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីឲ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ព្រមទាំងគ្មានអំពើហិង្សា នៅមុនថ្ងៃបោះឆ្នោតនិងថ្ងៃបោះឆ្នោត។


រូបជំនួស បង្ហាញពីកែវសុរ៉ា ដែលចាក់គ្រឿងស្រវឹងទាំងនេះ ដាក់សម្រាប់ទទួលភ្ញៀវ។

សេចក្តីណែនាំរបស់រដ្ឋាភិបាល ចុះហត្ថលេខា ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០១៣ លើសេចក្តីណែនាំស្តីពីការផ្អាកមិនឲ្យលក់ដូរ និងពិសារគ្រឿងស្រវឹងមួយថ្ងៃមុនថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ និតិកាលទី៥ នៃរដ្ឋសភា បានលើកឡើងថា ដោយកន្លងទៅ រាជរដ្ឋាភិបាលបានសង្កេតឃើញថា ការពិសារ​គ្រឿងស្រវឹងគ្រប់ប្រភេទ ភាគច្រើន បង្កឲ្យមានអំពើហឹង្សា គ្រោះថ្នាក់ចរាចណ៍ គ្រោះថ្នាក់សង្គម ការប្រព្រឹត្តិបទល្មើស​នានា។

លិខិតនោះបានដាក់បទបញ្ជា ទៅគ្រប់«ប្រជាពលរដ្ឋខ្មែរនិងជនបរទេសទាំងអស់ រស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវ​រួមសហការជាមួយរាជរដ្ឋាភិបាល គឺត្រូវផ្អាកការលក់ដូរ និងពិសាគ្រឿងស្រវឹងមួយថ្ងៃមុនថ្ងៃបោះឆ្នោត និងថ្ងៃ​បោះឆ្នោត ចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី២៨ ខែកក្កដា ដើម្បីឲ្យដំណើរការបោះឆ្នោត ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវនិងយុត្តិធម៌​គ្មាន​អំពើ​រហឹង្សា គ្មានការគំរាមកំហែង គ្មានការបំភិតបំភ័យ»។

នៅក្នុងលិខិតនោះបានឲ្យដឹងទៀតថា ក្រសួង ស្ថាប័ន កងរាជអាវុធហត្ថ កងនគរបាលជាតិ រួមជាមួយរដ្ឋបាលថ្នាក់​ក្រោម​ជាតិគ្រប់លំដាប់ថ្នាក់ ត្រូវផ្សព្វផ្សាយ អប់រំណែនាំប្រជាពលរដ្ឋខ្មែរ និងជនបរទេសទាំងអស់ក្នុងមូលដ្ឋានរបស់ខ្លួន អនុវត្ត​ការផ្អាកការលក់ដូរ និងពិសារគ្រឿងស្រវឹង ដើម្បីធ្វើឲ្យការបោះឆ្នោតនៅថ្ងៃទី២៨ ខែកក្កដា ខាងមុននេះប្រព្រឹត្តទៅ​ក្នុង​បរិយាកាសនយោបាយល្អ។ ជាពិសេស នៅក្នុងលិខិតនោះមានសរសេរកំណត់ឲ្យ«ក្រសួងព័ត៌មាន ត្រូវសហការជាមួយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្រសួងពាក់ព័ន្ធដើម្បីអនុវត្តឲ្យមានប្រសិទ្ធិភាព»។

លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានពន្យល់ថា គ.ជ.បតែងតែធ្វើលិខិតស្នើរសុំទៅរដ្ឋាភិបាល ឲ្យចេញសេចក្តី​ណែនាំផ្អាកមិនឲ្យលក់ដូរ និងពិសារគ្រឿងស្រវឹង ជាពិសេសជារៀងរាល់ពេលបោះឆ្នោត។ លោកបានថ្លែងឲ្យដឹងថា៖ «សេចក្តីនែនាំនេះ គ្រាន់តែជាការរំលឹកពលរដ្ឋថា ថ្ងៃនេះគឺជាថ្ងៃសំខាន់ កុំភ្លេចទៅបោះឆ្នោត ហើយខ្លាចថា បើគាត់ហូប​ជ្រុលទៅ ខានមិនបានទៅបោះឆ្នោត ជាពិសេសទៀតនោះ ខ្លាចពេលពួកគាត់ស្រវឺង មានទំនាស់នៅពេលរាប់សន្លឹកឆ្នោត នៅពេលល្ងាច។ បើពលរដ្ឋណាបំពាននូវសេចក្តីណែនាំនេះគឺអាចត្រូវទទួលទោសតាមច្បាប់។»

រីឯលោកគល់ បញ្ញា នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលការបោះឆ្នោត ដែលមានឈ្មោះថា Comfrel បានថ្លែងឲ្យដឹងថា លោកស្វាគមន៍ ចំពោះសេចក្តីណែនាំរបស់រដ្ឋាភិបាល ពីព្រោះអាចជួយទើបស្កាត់ដើម្បីកុំឲ្យមានទំនាស់។ ប៉ុន្តែលោក បានផ្ដល់យោបល់វិញដូច្នេះថា ៖ «ខ្ញុំគិតថាគួរតែធ្វើការហាមប្រាមជនជាតិខ្មែរបានហើយ ហើយផ្តល់ឱកាសឲ្យជន​បរទេសគេហូបជាធម្មតា»។

បើយោងតាមរបាយរណ៏ របស់អង្គការជនពិការអន្តជាតិ បានឲ្យដឹងថា នៅប្រទេសកម្ពុជា បញ្ហាគ្រឿងស្រវឹង គឺជា​មូលហេតុដែលបណ្ដាលឲ្យមានគ្រោះថ្នាក់ចរាចរណ៏ និងធ្វើឲ្យប្រជាពលរដ្ឋច្រើនជាង២០០០នាក់បានស្លាប់ និងរបួស ហើយបានធ្វើឲ្យខូចខាតទ្រព្យសម្បត្តិ គិតជាថវិកាប្រមាណ៤៤លានដុល្លា នៅឆ្នាំ២០១១។ ក្នុងនោះ មានមួយភាគរយ​នៃជនរងគ្រោះ បានធ្លាក់ខ្លួនពិការ។ ភាគច្រើនអ្នកបើកបរយានយន្ត ដែលបានបង្កគ្រោះថ្នាក់ចរាចរណ៏ ក្រោមឥទ្ធិពល នៃជាតិគ្រឿងស្រវឹងខ្ពស់បំផុតនោះ គឺយុវជនដែលមានអាយុចន្លោះ ពី២០ដល់រហួតដល់ ៧៥%៕

----------------------------------------------------
ដោយ៖ គិន ង៉ុយ - ភ្នំពេញ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...