ជើងឆ្វេងរបស់លីយ៉ូនែល ម៉េស្សី ថ្លៃ៤លានអ៊ឺរ៉ូ តែ...ធ្វើពីមាស
រូបចម្លងធ្វើពីមាសសុទ្ធ នៃជើងឆ្វេងរបស់ កីឡាករបាល់ទាត់ លីយ៉ូនែល ម៉េស្សី (Lionel Messi) នឹងត្រូវគេដាក់លក់ ក្នុងសប្ដាហ៍កន្លងមកនេះ នៅជប៉ុន។ ជារូបចម្លាក់ ដែលបានធ្វើដូចរូបភាពពិតៗ ហើយលំអិតរហូតដល់ឃើញ សសៃរ និងជាស្បែកមនុស្សពិតៗ ដោយគ្រាន់តែមានពណ៌ជា«មាស»។
ជើងឆ្វេងរបស់កីឡាករធ្វើអំពីមាស៕
រូបចម្លាក់ទម្ងន់២៥គីឡូក្រាម ក្នុងតម្លៃច្រើនជាង ៤លានអ៊ឺរ៉ូ (ឬប្រមាណជា៥លានដុល្លាអាមេរិក) ជាស្នាដៃចម្លាក់របស់ គ្រឹះស្ថានជប៉ុនដ៏ធំមួយ មានឈ្មោះថា ជីហ្សារ តាណាកា (Ginza Tanaka) ដែលឆ្លាក់តាម ជើងមួយចំហៀងរបស់ កីឡាករបាល់ទាត់ របស់ក្រុមបាសឺឡូណា (FC Barcelone)។ រូបចម្លាក់ជើងមួយចំហៀងនេះ ជានិមិត្តរូបអបអរសាទរផងដែរ នូវឱកាសដែលកីឡាកររូបនេះ ក្លាយជាម្ចាស់ពានរង្វាន់«បាល់មាស២០១២» លើកទីបួន [...]