Posts by "កេសរ កូល"

រដ្ឋាភិបាល​ទាំង​បី ប្រកាស​ផ្អាក​ការ​រុករក​យន្ដហោះ​បាត់​ខ្លួន «MH370»

រដ្ឋាភិបាល​ទាំង​បី ប្រកាស​ផ្អាក​ការ​រុករក​យន្ដហោះ​បាត់​ខ្លួន «MH370»

ក្ដីសង្ឃឹម ដែលអាចរកឃើញយន្ដហោះ «MH370» មានកាន់តែស្ដួចស្ដើងទៅៗ បន្ទាប់ពីការរុករក ត្រូវបាន​ធ្វើ​យ៉ាងសកម្ម អស់ជាច្រើនខែឆ្នាំ នៅក្នុង​មហាសាគរ​ឥណ្ឌា​ខាងត្បូង ដោយរដ្ឋាភិបាល នៃប្រទេស​ចំនួនបី​ក៏​ដោយ។ ទីបំផុតរដ្ឋាភិបាលទាំងបី មានម៉ាឡេស៊ី អូស្ត្រាលី និងចិន បានប្រកាសរួមគ្នា ក្នុងសេចក្ដី​ប្រកាស​ព័ត៌មាន​​មួយ កាលពីថ្ងៃអង្គារ ថាពួកខ្លួនបានសម្រេច ផ្អាកការរុករកតួយន្ដហោះ បាត់ខ្លួននេះ នៅក្រោម​សមុទ្រ​ត​ទៅ​ទៀត។

យន្ដហោះ MH370 បានហោះភ្ជាប់រដ្ឋធានីកូឡាឡំពួរ របស់ប្រទេសម៉ាឡេស៊ី ឆ្ពោះទៅកាន់រដ្ឋធានីប៉េកាំង របស់​​ប្រទេស​ចិន ប៉ុន្តែបានបាត់ខ្លួន នៅមួយ​ម៉ោង ក្រោយ​ពីហោះងើបខ្លួន ពីព្រលានយន្ដហោះអន្តរជាតិ កូឡាឡំពួរ នៅ​ថ្ងៃ​ទី៨ ខែមិនា ឆ្នាំ២០១៤ ដោយបាននាំទៅជាមួយ នូវបុគ្គលិកអ្នក​បម្រើការ​១២នាក់ និង​អ្នក​ដំណើរ ២២៧នាក់ ដែលក្នុងនោះ ២ភាគ៣ ជាជនជាតិចិន។

អត្ថបទ​នៃសេចក្ដីប្រកាសព័ត៌មាន បានសរសេរថា តួយន្ដហោះ [...]

ទឹក​ជំនន់​នៅ​ភាគ​ខាង​ត្បូង​ថៃ បង្ក​គ្រោះ​ដល់​ឧស្សាហកម្ម​កៅស៊ូ

ទឹក​ជំនន់​នៅ​ភាគ​ខាង​ត្បូង​ថៃ បង្ក​គ្រោះ​ដល់​ឧស្សាហកម្ម​កៅស៊ូ

ទឹកជំនន់ល្ហាចល្ហឹម នៅភាគខាងត្បូងនៃប្រទេសថៃ បានធ្វើឲ្យមនុស្សយ៉ាងហោច ៤០នាក់ បានបាត់បង់ជីវិត មក​ដល់ថ្ងៃនេះ។ ចំនួន​ជនរងគ្រោះខាងលើ នៅមិនទាន់រាប់បញ្ចូលផងទេ នូវហេដ្ឋារចនាជាច្រើនទៀត ដែល​ត្រូវ​បាន​បំផ្លាញ ជាពិសេសហេដ្ឋារចនា នៅក្នុង​ឧស្សហកម្មកៅស៊ូ។ គឺជាតុល្យភាព ជាបណ្ដោះអាសន្ន ដែលនៅ​មិន​ទាន់​បញ្ចប់​នៅឡើយ ដោយហេតុថា ភ្លៀងធ្លាក់ខុសរដូវ ​នៅបន្ត​មាន​​នៅឡើយ នៅក្នុងតំបន់។ នេះ បើតាម​អ្នក​ទទួល​ខុស​ត្រូវ ផ្នែកការពារគ្រោះថ្នាក់ធម្មជាតិ នៃប្រទេសថៃ លោក «Chatchai Promlert»។

វិស័យទេសចរណ៍ថៃ ដែលរំពឹងថា នឹងមានអ្នកទេសចរណ៍ ប្រមាណជា ១,៦លាននាក់ មកកំសាន្ដ នៅក្នុង​តំបន់​ ក៏នឹងត្រូវរង​ផល​ប៉ះពាល់​ខ្លាំងក្លាដែរ។ ផ្លូវថ្នល់ និងផ្លូវដែកជាច្រើន ត្រូវបានកាត់ផ្ដាច់។ ជាធម្មតា រដូវវស្សា (ដូច​នៅ​កម្ពុជា​ដែរ) ត្រូវបាន​បញ្ចប់​តាំងពី​ខែវិច្ឆិកា​មកម្លេះ។ តែភ្លៀងខុសរដូវដ៏ជោគជាំ បានបង្អុរចុះមកយ៉ាងខ្លាំង នៅ​ក្នុង​រយៈពេល [...]

ច្បាប់​«អាជ្ញា​សឹក»​គ្រោង​នឹង​ត្រឡប់​មក​វិញ នៅ​កោះ​ហ្វីលីពីន?

ច្បាប់​«អាជ្ញា​សឹក»​គ្រោង​នឹង​ត្រឡប់​មក​វិញ នៅ​កោះ​ហ្វីលីពីន?

របបផ្ដាច់ការ នៅហ្វីលីពីនបានផុតរលត់ទៅ អស់រយៈកាល ជាង៣០ឆ្នាំមកហើយ។ ប៉ុន្តែនៅពេលនេះ លោក រ៉ូឌ្រីចូ ឌុយតែតេ (Rodrigo Duterte) ប្រធានាធិបតី ដែលបានជាប់ឆ្នោត តាមបែបលិទ្ធិ​ប្រជាធិបតេយ្យ បែរ​ជា​បាន​គម្រាម ថាលោកនឹងចេញក្រិត្យ ស្ដីពីច្បាប់អាជ្ញាសឹក ដើម្បីយកមកអនុវត្តន៍ នៅក្នុងក្របខណ្ឌ នៃប្រតិបត្តិការ​ប្រឆាំង​​នឹង​​​ការ​ជួញដូរ​គ្រឿងញៀន​ទៅវិញ។

នៅក្នុងសុន្ទរកថាមួយ កាលពីយប់ថ្ងសៅរ៍ លោក ឌុយតែតេ បានថ្លែងឡើងថា៖ «ក្នុងករណីចាំបាច់ ខ្ញុំនឹងចេញ​ក្រិត្យ​ដាក់ឲ្យប្រើ នូវច្បាប់អាជ្ញាសឹក។ គ្មាននរណាម្នាក់ អាចរារាំងខ្ញុំ មិនឲ្យធ្វើរឿងនេះ​បាន​ទេ។»។ ប្រធានាធិបតី ដែល​ធ្លាប់​ជាធ្វើជាមេធាវីរូបនេះ បានអះអាងថា ការ​ប្រើ​ប្រាស់​ឡើង​វិញ នូវ​ច្បាប់​អាជ្ញាសឹក​នេះ ធ្វើឡើង​ដើម្បី​​​ការពារ ប្រជាជន​ហ្វីលីពីន និង​យុវវ័យរបស់ប្រទេសនេះ។

លោក ឌុយតែតេ បានឈ្នះឆ្នោត ជាប់ជាប្រធានាធិបតីហ្វីលីពីន កាលពីខែឧសភា [...]

ថៃ៖ ធ្លាក់​យន្ដហោះ​​ពេល​បង្ហាញ​ទស្សនីយភាព ស្លាប់​អ្នក​បើកបរ

ថៃ៖ ធ្លាក់​យន្ដហោះ​​ពេល​បង្ហាញ​ទស្សនីយភាព ស្លាប់​អ្នក​បើកបរ

អ្នកបើកបរយន្ដហោះ អាយុ៣៥ឆ្នាំ ជាតិថៃមួយរូប បានស្លាប់ក្នុងថ្ងៃសៅរ៍នេះ បន្ទាប់ពីបានកាន់​ចង្កូត​យន្ដហោះ​ ប្រភេទ​ប្រដេញ​មួយ​គ្រឿង ហើយ​យន្ដហោះ​នេះ បានជួបគ្រោះថ្នាក់ និងបានធ្លាក់បោកខ្លួន នៅ​ក្បែរ​ព្រលាន។ ការ​ហោះ​ហើរ​នេះ ជាការចូលរួមបង្ហាញផ្ទាំងទស្សនីយភាព សម្រាប់ទិវាកុមារប្រចាំឆ្នាំ ដែល​ត្រូវ​បាន​រៀបចំ​ឡើង នៅ​ក្នុង​ខេត្ត«Hat Yai» ស្ថិតនៅភាគខាងត្បូង​ប្រទេសថៃ។

យន្ដហោះប្រភេទ «JAS 39 Gripen» ដែលផលិតនៅប្រទេសស៊ុយអែដ បានហោះសំយ៉ុងខ្លួន ធ្លាក់​មក​ក្រោម មុននឹងផ្ទុះឆេះឡើង។ នៅតាមរូបភាព ដែលត្រូវអ្នកចូលរួម ក្នុងកម្មវិធីទស្សនីយភាពហោះហើរនេះ បាន​បង្ហោះ​នៅ​តាម​បណ្ដាញ​សង្គម បានបង្ហាញឲ្យឃើញ ពីអណ្ដាតភ្លើង និងខ្សែខ្មួលខ្មាញ់ ចេញ​ពី​កន្លែង​កើត​ហេតុ។ មូលហេតុ​បណ្ដាល​ឲ្យ​ធ្លាក់​យន្ដហោះនេះ នៅមិនទាន់ឲ្យដឹងនៅឡើយ។

ផ្ទុះ​ករណី​ថ្មី អ្នក​ធំ​បើក​រថយន្ដ​បុក​គេ រួច​រត់​គេច​ខ្លួន​បាត់

ផ្ទុះ​ករណី​ថ្មី អ្នក​ធំ​បើក​រថយន្ដ​បុក​គេ រួច​រត់​គេច​ខ្លួន​បាត់

មានករណី​គ្រោះថ្នាក់ចរាចរណ៍ ជាច្រើន ដែលភាគីម្ខាង តែងរត់គេចខ្លួន បាត់ស្រមោល មិនចុះមក​ជជែក​វែកញែក ឬទទួលខុសត្រូវ ថាតើនរណា​ជា​អ្នក​ត្រូវ និងជាអ្នកខុស។ តែការរត់គេចទាំងនោះ ភាគីច្រើន​តែង​កើត នៅតាមទីជនបទឆ្ងាយៗ ឬនៅបានកើតឡើង នៅពេលយប់ងងឹត... តែករណី​លើកនេះ មិនដូច្នេះទេ ព្រោះ​វា​បាន​កើតឡើង នៅកណ្ដាលក្រុងបានលុង ត្រង់ចំណុច ផ្លូវបែកជាបួន ទល់មុខការ៉ាស់សាំងតេលា ស្ថិតក្នុង​ភូមិជ័យជំនះ សង្កាត់​ឡាបានសៀក និង​បង្ក​ឡើង ដោយអភិបាលស្រុកមួយរូប នៅក្នុងខេត្ត​រតនគីរី​នេះ​តែ​ម្ដង។

សាក្សីនៅផ្ទាល់​កន្លែងកើតហេតុ បានរៀបរាប់ថា កាលពីវេលាម៉ោង ១២ និង៣០នាទី ថ្ងៃទី១០ ខែមករា​ ឆ្នាំ​២០១៧ រថយន្ដ «Toyota Tundra» ពណ៌ស ពាក់ស្លាកលេខ «ភ្នំពេញ 2AC-9217» ដែលគេស្គាល់ថា ជា​របស់​អភិបាលស្រុង អូរជុំ អ្នកស្រី ហឿង ខឿង បានបើកក្នុងល្បឿនដ៏លឿន ពីជើងទៅត្បូង។ មកដល់ចំណុច​កើត​ហេតុ ដែលជាផ្លូវបែកជាបួន និង​ជា​ធម្មតា​ត្រូវបន្ថយល្បឿននោះ [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...