ថៃ៖ មេទ័ពជើងគោក ប្រកាសរដ្ឋប្រហារ«យោធា» តាមទូរទស្សន៍
អគ្គមេបញ្ជាការកងទ័ពជើងគោកថៃ លោកឧត្ដមសេនីយ៍ ប្រាយុទ ចាន់អូចា បានប្រកាសធ្វើរដ្ឋប្រហារ នៅថ្ងៃព្រហស្បត្តិ៍ ទី២២ ខែឧសភានេះ នៅក្នុងសេចក្ដីថ្លែងមួយ នៅតាមកញ្ចក់ទូរទស្សន៍។ ការថ្លែងរបស់លោក បានធ្វើឡើងបន្ទាប់ពីប្រទេសថៃ បានធ្លាក់ខ្លួន នៅក្នុងវិបត្តិនយោបាយ ចំនួនជាង៧ខែមកហើយ។
ទាហានថៃមួយរូប នៅកណ្ដាលរាជធានីបាងកក។
នយោបាយថៃ - លោក ប្រាយុទ ចាន់អ៊ូចា មេទ័ពដ៏មានឥទ្ធិពលរបស់ប្រទេសថៃ បានថ្លែងតាមកញ្ចក់ទូរទស្សន៍ថា «ដើម្បីប្រទេសវិលត្រឡប់មករកសភាពធម្មតាវិញ កងកម្លាំងប្រដាប់អាវុធ ត្រូវបានកាន់កាប់អំណាច ចាប់ពីម៉ោង២២ ខែឧសភា វេលាម៉ោង៤កន្លះរសៀលនេះតទៅ»។
ឧត្ដមសេនីយ៍រូបនេះ ដែលបានប្រកាសរួចហើយ កាលពីថ្ងៃអង្គារ [...]