Posts by "កេសរ កូល"

«បាញ់​ប្រហារ​ជីវិត»​នៅ​តាម​ដង​ផ្លូវ... ធ្វើ​ឲ្យ​ផ្ទុះ​សំណើច

ក្រុមយុវជនទាំងចិននេះ បានបង្កើតជាឈុតឆាក«លួចថត» ធ្វើដូចជាការប្រហារជីវិត ឬការបាញ់បោះឆៅៗ សម្លាប់មនុស្សឆៅៗ នៅនឹងមុខអ្នកដំណើរទាំងឡាយ។ មិនមែនតែម្ដងពីរនោះទេ តែការបង្កើតឈុតឆាកនេះ ត្រូវបានយុវជនខិលៗទាំងនេះ នៅតាមកន្លែងជាច្រើន ដែលមានមនុស្សដើរ ឬជិះម៉ូតូឆ្លងកាត់។

ឈុតឆាកទាំងនេះ បានរៀបចំឲ្យមនុស្សម្នាក់ចេញ ទៅធ្វើកាយវិការដូចជារង នឹងការបាញ់ប្រហារ សម្លាប់​ជីវិតមួយដូច្នេះ។ ឈុតឆាកខ្លះ មានជំនួយពីសម្លេងផាវ ខ្លះទៀត ពីការគោះកំប៉ុង និងខ្លះទៀតជាសម្លេងម៉េក្រូ ចាក់ឲ្យឮដូចគ្រាប់កាំភ្លើង បាញ់ចេញពីកាំភ្លើងពិតៗ។

បើយ៉ាងនេះ តើនរណាមួយ ដែលថាមិនជឿ....?

វៀតណាម​ហៅ​ភ្នំបូកគោ ថា​ភ្នំ​«តាលន់»

វៀតណាម​ហៅ​ភ្នំបូកគោ ថា​ភ្នំ​«តាលន់»

ភ្នំបូកគោខ្មែរ ដែលស្ថិតក្នុងខេត្តកំពតភាគនារតី នៃប្រទេសកម្ពុជា កំពុងទាក់ទាញឲ្យទេសចរណ៍​វៀតណាម​ច្រើនឡើងៗ ចូលមកទស្សនា។ ប៉ុន្តែពលរដ្ឋវៀតណាមទាំងនោះ មិនហៅឈ្មោះភ្នំនេះ ថាជាភ្នំបូកគោទេ គេ​ហៅ​ថាភ្នំ តាលន់ (Tà Lon)។ នេះបើតាមសារព័ត៌មានវៀតណាម ឈ្មោះ «Le Courrier Vietnam» ដែលបាន​ចេញ​ផ្សាយ កាល​ពីសប្ដាហ៍មុន។

សារព័ត៌មានបានរៀបរាប់ ពីប្រវត្តិរបស់ភ្នំបូកគោ ថាជាអតីតស្ថានីយ៍លំហែកាយ របស់អាណានិគមបារាំង តាំងពីដើមទសវត្សន៍ទី២០ មានកំពស់នៅជាង១០០០ម៉ែត្រ ពីទឹកសមុទ្រ ស្ថិតក្នុងឧទ្យានជាតិ ព្រះមុនីវង្ស។ គេត្រូវធ្វើដំណើរ ឆ្លងកាត់ព្រៃភ្នំប្រមាណជា ៣២គីឡូម៉ែត្រ មុននឹងទៅដល់រមណីយដ្ឋាននេះ។ នៅទីនោះ បារាំងបានសាងសង់សណ្ឋាគារកាស៊ីណូ «Bokor Palace» ដែលសម្ពោធនៅឆ្នាំ១៩២៥ [...]

ប្រកាស​ស្វែង​រក​ចាប់​ខ្លួន​ជន​សង្ស័យ បំផ្ទុះ​គ្រាប់​បែក​នៅ​បាងកក

ប្រកាស​ស្វែង​រក​ចាប់​ខ្លួន​ជន​សង្ស័យ បំផ្ទុះ​គ្រាប់​បែក​នៅ​បាងកក

ជនសង្ស័យដែលមិនទាន់ស្គាល់ អត្តសញ្ញាណនោះ ទំនងជាយុវជនម្នាក់ ដែលមានសក់ក្រញាញ់ ពណ៌ទង់ដែង និងមានពាក់វែនតាពណ៌ខ្មៅ។ បើតាមអ្នកនាំពាក្យនគរបាលជាតិថៃ លោក ប្រាវុធ តាវ័នស៊ីរី (Prawut Thavornsiri) បាននិយាយថា ជនសង្ស័យអាចជាជនបរទេស ឬអាចជាជនជាតិថៃ។ លោក ប្រាវុធ បានថ្លែង​ទៀត​ថា ដីការតាមចាប់ខ្លួនមួយ ត្រូវបានចេញផ្សាយ ដើម្បីតាមប្រមាញ់ជននេះ ទោះនៅទីណាក៏ដោយ។

ជាសមាជិកនៃបណ្ដាញមួយ...

នាយនគរបាលជាតិថៃ លោក ស៊ុំយុធ ភមផានមង (Somyot Poompanmoung) បាននិយាយ​ក្នុង​ថ្ងៃ​ពុធ​នេះ ទៅកាន់អ្នកសារព័ត៌មានថា ជនសង្ស័យដែលបានដាក់បំផ្ទុះគ្រាប់បែក សម្លាប់មនុស្ស២០នាក់ នៅ​លើ​ទីលាន​បូជនីយស្ថានសាសនា កាលពីថ្ងៃចន្ទនេះ ជាសមាជិកនៃបណ្ដាញមួយ។ លោក ស៊ុំយុធ បាន​និយាយ​ទៀត​ថា៖ «ជននេះ មិនអាចធ្វើរឿងនេះ តែម្នាក់ឯងនោះទេ។ យើងគិតថា មានមនុស្សជាច្រើននាក់ បាន​ជួយ និង​នៅ​ពី​ក្រោយជននេះ។»

[...]
រដ្ឋាភិបាល​កម្ពុជា​ថ្កោល​ទោស​ខ្លាំងក្លា ការ​បំផ្ទុះ​គ្រាប់​បែក​នៅ​ថៃ

រដ្ឋាភិបាល​កម្ពុជា​ថ្កោល​ទោស​ខ្លាំងក្លា ការ​បំផ្ទុះ​គ្រាប់​បែក​នៅ​ថៃ

​ការបំផ្ទុះគ្រាប់បែក នៅក្នុងរាជធានីបាងកក បង្កឲ្យមានមនុស្សស្លាប់ និងរបួស បានបណ្ដាលឲ្យមាន​ប្រតិកម្ម​ពី​គ្រប់ទិសទី ក្នុងនោះក៏មានប្រទេសកម្ពុជា ជាព្រំប្រទល់ក្បែរខាងមួយដែរ។ នៅក្នុងលិខិតមួយ ​របស់​នាយករដ្ឋ​មន្ត្រី​​កម្ពុជា លោក ហ៊ុន សែន ដែល​បានផ្ញើ​ជូន​ នាយករដ្ឋមន្ត្រី​ថៃ​ លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា (Prayuth Chan-ocha) កាល​ពី​ម្សិលមិញ បាន​ថ្កោលទោស​ចំពោះ​ឧក្រិដ្ឋ​កម្មនេះ និង​ចូលរួម​រំលែក​ទុក្ខ​ដល់​ក្រុមគ្រួសារ​សព និង​​ប្រជាជន​​ថៃ​។

តាមរយៈលិខិតនោះ លោក ហ៊ុន សែន បាន​សម្តែង​ក្តីរ​ន្ធ​ត់ នៅចំពោះ​ព័ត៌មាន ដែលអះអាង​ថា មាន​ឧក្រិដ្ឋកម្ម​បំផ្ទុះ​គ្រាប់បែក ​នៅ​រាជធានី​បាងកក កាលពី​ថ្ងៃ​ទី​១៧ ខែ​សីហា ដែល​បាន​បណ្តាលឲ្យ​មនុស្ស​បាត់ប​ង់​ជីវិត និង​រងរបួស​ជាច្រើន​នាក់​។

នាយក​រដ្ឋមន្ត្រីកម្ពុជា បាន​សរសេរ​ក្នុង​លិខិត​ថា​៖ «​ជាមួយនឹង​ការ​ថ្កោលទោស​ យ៉ាងធ្ងន់ធ្ងរ​ចំពោះ​ឧក្រិដ្ឋ​កម្ម​នេះ [...]

យន្ដហោះ​មួយ​បាត់​ដំណឹង​ជាមួយ​អ្នក​ជិះ ៥៤នាក់ នៅ​ឥណ្ឌូនេស៊ី

យន្ដហោះ​មួយ​បាត់​ដំណឹង​ជាមួយ​អ្នក​ជិះ ៥៤នាក់ នៅ​ឥណ្ឌូនេស៊ី

យន្ដហោះដឹកអ្នកដំណើរ របស់ក្រុមហ៊ុនអាកាសចរណ៍ ទ្រីហ្គាណាអ៊ែរ ដែលមានមនុស្សជិះ ៥៤នាក់ នៅ​ជា​មួយ បានបាត់ដំណឹងសូន្យឈឹង ពីកញ្ចក់ត្រួតពិនិត្យរលកអាកាស នៅរសៀលថ្ងៃអាទិត្យ ទី១៦ ខែសីហានេះ នៅខណៈពេលយន្ដហោះ បានហោះពីលើខេត្តប៉ាពូអាស៊ី ភាគខាងកើត នៃប្រទេសឥណ្ឌូនេស៊ី។ យន្ដហោះ​ប្រភេទ ATR 42 បានបាត់ដំណឹង ពីប្រព័ន្ធតាមដានអាកាស នៅវេលាម៉ោងប្រមាណជា ១៥ បន្ទាប់ពីបាន​ហោះ​ចេញ ពីព្រលានយន្ដហោះ សេនតានី (Sentani) ដែលស្ថិតក្នុងក្រុងធំមួយ នៃខេត្ត ចាយ៉ាពូរ៉ា (Jayapura)។ នេះបើតាមការឲ្យដឹង របស់ផ្នែកអ្នកជួយសង្គ្រោះ នៅបណ្ដាញសង្គមទ្វីសធើរ។

ហោះឆ្ពោះទៅកាន់ក្រុង អូកសីប៊ិល (Oksibil) យន្ដហោះដែលប្រើប្រាស់កង្ហាមួយនេះ មានដឹកអ្នកដំណើរ ៤៤​នាក់ ជាមនុស្សធំ ៥នាក់ ជាកុមារ និង៥នាក់ទៀត ជាក្រុមបុគ្គលិបម្រើលើយន្ដហោះ។ បន្ទាប់ពីបានងើបខ្លួន ពីព្រលានយន្ដហោះ យន្ដហោះបានហោះ ក្នុងរយៈពេលជាង៣០នាទី មុននឹងបាត់ដំណឹងឈឹង។

ដំណឹងចុងក្រោយ [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...