Posts by "កេសរ កូល"

មូលហេតុ​​ដែល តៃវ៉ាន់ បាន​​ជ្រើសរើស​ការ​«ផ្លាស់ប្ដូរ»

មូលហេតុ​​ដែល តៃវ៉ាន់ បាន​​ជ្រើសរើស​ការ​«ផ្លាស់ប្ដូរ»

ប្រទេសភាគច្រើន ទាំងនៅអ៊ឺរ៉ុប ទាំងនៅអាស៊ី រាប់ទាំងប្រទេសកម្ពុជាផង មិនដែលសូវខ្វល់ខ្វាយប៉ុន្មាន ពី​កោះ​តៃវ៉ាន់នោះឡើយ បើទោះជាគេដឹងថា កោះកូននាគមួយនេះ មាននិន្នាការនយោបាយ តាមបែប​ប្រជា​ធិបតេយ្យ និងមានឧស្សាហកម្ម​យ៉ាងទំនើបនោះក៏ដោយ។ នោះដោយសារមូលហេតុអ្វី?

សំនួរខាងលើ មិនពិបាកឆ្លើយឡើយ។ ព្រោះកោះតៃវ៉ាន់ គឺជាប្រទេសមួយ ដែលគ្មានឯករាជ្យភាព និង​បូរណភាព​ទឹកដីពិតប្រាកដ។ ប្រទេសជាច្រើន នៅក្នុងពិភពលោក មិនមានទំនាក់ទំនងផ្លូវការ ជាមួយកោះ​តៃវ៉ាន់​ទេ ដោយហេតុថាប្រទេសទាំងនោះ សុទ្ធតែរងគំនាប ទាំងផ្នែកនយោបាយ និងទាំងផ្នែកសេដ្ឋកិច្ច ពី​សំណាក់​ប្រទេស​ចិនដីគោក ដែលបានចាត់ទុកកោះតៃវ៉ាន់ គឺជាខេត្ត«បះបោរ»មួយ របស់ខ្លួន ហើយ​រដ្ឋាភិបាល​​ចិនកុម្មុយនីស ថែមទាំងបានព្រមាន ក្នុងពេលកន្លងមកថា នឹងប្រើកម្លាំងវាយយកតៃវ៉ាន់ មក​បញ្ចូល​ក្នុង​ទឹកដី​ចិនវិញ ប្រសិនបើកោះមួយនេះ ហ៊ានប្រកាសឯករាជ្យ។

បញ្ហាឯករាជ្យភាព [...]

ដុំដែក​មូលៗ​បី ធ្លាក់​ពី​លើ​មេឃ នៅ​វៀតណាម

កាលពីចុងសប្ដាហ៍កន្លងទៅ ដុំដែកមូលៗ​ដ៏ចម្លែកចំនួនបីដុំ បានធ្លាក់ពីលើមេឃ ត្រូវបានកងទ័ពរបស់​ប្រទេស​វៀតណាម ប្រមូលបាន។ ដុំដែកទាំងនោះ បានធ្លាក់នៅក្បែរអូមួយ ក្នុងតំបន់ជាប់នឹងក្រុង «Tuyen Quan» ភាគ​ខាង​​ជើង នៃប្រទេសវៀតណាម។ ដុំដែកទាំងនេះ មានទំងន់ ពី ០,៥ ទៅដល់ ៤៥គីឡូក្រាម។ ដុំដែក​ដែល​តូច​ជាង​គេ ធ្លាក់​នៅលើដំបូលផ្ទះមួយ ដែលស្ថិតនៅកណ្ដាលចំការពោត ក្នុងតំបន់ដដែល។

អ្នកនាំពាក្យកងទ័ពវៀតណាម លោក វ៉ូ វាន់ទន់ (Vo Van Tuan) បានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង «AFP» ថា៖ «នៅមុនពេលរកឃើញ ដុំដែកទាំងនេះ កងទ័ពវៀតណាម មិនមានសកម្មភាពយោធាអ្វី សូម្បីបន្តិចឡើយ នៅក្នុងតំបន់នេះ»។

ចម្លែក...

តើដុំដែកមូលទាំងនេះ ធ្លាក់ពីណា និងមានរឿងហេតុអ្វី? រឿងមួយដែលគេដឹងពិតប្រាកដ [...]

ភេរវកម្ម​នៅ​ចាការតា៖ ជន​រង​គ្រោះ​​ឡើង​ដល់​៤នាក់ ភេរវជន​ថយ​មក​៤នាក់

ភេរវកម្ម​នៅ​ចាការតា៖ ជន​រង​គ្រោះ​​ឡើង​ដល់​៤នាក់ ភេរវជន​ថយ​មក​៤នាក់

មកទល់នឹងថ្ងៃនេះ ជនស៊ីវិលដែលបានស្លាប់ នៅក្នុងហេតុការណ៍ភេរវកម្ម បំផ្ទុះគ្រាប់បែក និងផ្ទុះអាវុធ កណ្ដាល​រដ្ឋធានីចាការតា នៃប្រទេសឥណ្ឌូនេស៊ី បានកើនឡើងដល់៤នាក់ ខណៈនៅ​ក្រោយ​ហេតុការណ៍​ភ្លាមៗ អាជ្ញាធរបានរាយការណ៍ថា មានជនស៊ីវិលស្លាប់តែ២នាក់ប៉ុណ្ណោះ។

ជនស៊ីវិលពីរនាក់ ដែលបានចូលមកបន្ថែមតួលេខឲ្យជនរងគ្រោះ មានម្នាក់ ជាបុគ្គលិកមួយរូប របស់​ធនាគារ​មួយស្ថិតនៅក្បែរទីកន្លែង នៃការវាយប្រហារ។ បុគ្គលិករូបនេះ បានធ្វើមរណភាពនៅថ្ងៃសៅរ៍កន្លងមកនេះ ដោយ​ហេតុមិនអាចទ្រាំទ្រនឹងមុខរបួស ដែលមានលក្ខណៈធ្ងន់ធ្ងរពេក។ នេះបើតាមគេហទំព័រមួយ ផ្សាយ​ព័ត៌មាន​នៅក្នុងស្រុក ឈ្មោះ «Detik.com» ដោយបានលើកយកសំដី របស់អ្នកនាំពាក្យនគរបាល មក​បញ្ជាក់។

រីឯជនស៊ីវិលម្នាក់ទៀត ដែលស្ថិតក្នុងចំណោមជនរងគ្រោះទាំងពីរថ្មី គឺជាជនម្នាក់ ដែលអាជ្ញាធរគិតថា ជា​ភេរវជន បន្ទាប់ពីពេលកើតហេតុភ្លាមៗ។ ប៉ុន្តែតាមពិត ជននោះជាជនស៊ីវិលធម្មតា [...]

ឈ្មោះ​ប្រធានាធិបតី​តៃវ៉ាន់​ថ្មី ត្រូវ​បាន​ហាម​ឃាត់​នៅ​ក្នុង​បណ្ដាញ​សង្គម​ចិន

ឈ្មោះ​ប្រធានាធិបតី​តៃវ៉ាន់​ថ្មី ត្រូវ​បាន​ហាម​ឃាត់​នៅ​ក្នុង​បណ្ដាញ​សង្គម​ចិន

អ្នកប្រើប្រាស់បណ្ដាញអ៊ិនធើណែត នៅក្នុងប្រទេសចិន អាចនឹងមានបញ្ហា ប្រសិនបើពួកគេព្យាយាម ធ្វើការ​រុករក ផ្សព្វផ្សាយ ឬធ្វើការពិភាក្សា ជុំវិញពាក្យគន្លឹះ «សាយ អ៊ីងវេន (Tsai Ing-wen)» ឬបើសូម្បី​ពាក្យ​សមញ្ញា «ការបោះឆ្នោតនៅតៃវ៉ាន់» នៅលើបណ្ដាញសង្គម វៃបូ (Weibo) ដ៏ធំ និងដ៏មានប្រជាប្រិយ នៅ​ក្នុង​ប្រទេស​ចិន។ ក្រុមអ្នកប្រើប្រាស់នឹងទទួលបានចម្លើយមកវិញ អះអាងពីការហាមឃាត់ យ៉ាងដូច្នេះថា៖ «ដោយ​យោងតាមច្បាប់ លក្ខត្តិកៈ និងគោលការណ៍ផ្ទៃក្នុង ដែលស្ថិតនៅជាធរមាន លទ្ធផល​សម្រាប់​ការរុករក​នេះ មិនអាចត្រូវបានបង្ហាញឡើយ»។

អ្នកស្រី ឆាយ អ៊ីងវេន បានទទួលជ័យជំនះយ់ាងភ្លូកទឹកភ្លូកដី ឈ្នះបេក្ខជនមកពីគណបក្សកាន់អំណាច គួងម៉ីងតាំង (Kuomintang) នៅក្នុងការបោះឆ្នោតជ្រើសតាំង ប្រធានាធិបតីថ្មីរបស់កោះតៃវ៉ាន់។ ជ័យ​ជំនះ​នេះ បានធ្វើឲ្យអ្នកស្រី ដែលមាននិន្នាការឯករាជ្យនិយម សម្រាប់កោះតៃវ៉ាន់ [...]

ស្ត្រី​ប្រធានាធិបតី​ឯករាជ្យ​និយម​លើក​ដំបូងរបស់​តៃវ៉ាន់ បញ្ឆេះ​​ចិន

ស្ត្រី​ប្រធានាធិបតី​ឯករាជ្យ​និយម​លើក​ដំបូងរបស់​តៃវ៉ាន់ បញ្ឆេះ​​ចិន

អ្នកស្រី ឆាយ អ៊ីងវេន (Tsaï Ing-wen) បានបើកទំព័រ ជាប្រវត្តិសាស្ត្រមួយ ដោយបានក្លាយ ជាប្រធានាធិបតី​ស្ត្រី​លើកដំបូងបង្អស់ របស់កោះតៃវ៉ាន់។ ក្នុងអាយុ៥៩ឆ្នាំ អតីតសាស្ត្រាចារ្យ នៅសកលវិទ្យាល័យរូបនេះ បាន​ត្រៀម​ខ្លួន​ឆ្លើយ​តប ទៅនឹងអ្វីដែលប្រជាពលរដ្ឋតៃវ៉ាន់ ជាង១៨លាននាក់ កំពុងទន្ទឹងរង់ចាំ។

គឺពលរដ្ឋតៃវ៉ាន់ទាំងនោះហើយ ដែលបានទៅបោះឆ្នោត យ៉ាងភ្លូកទឹកភ្លូកដី កាលពីថ្ងៃសៅរ៍ម្សិលម៉ិញនេះ ដើម្បី​ឲ្យអ្នកស្រី ឆាយ ដែលជាប្រធានគណបក្សប្រឆាំង នៅតៃវ៉ាន់ បានឡើងកាន់តំណែងជាប្រមុខរបស់ពួកគេ ជា​មួយ​នឹងសម្លេងឆ្នោត ៥៦,១២% ទល់នឹងសម្លេង ៣១,០៤% ដែលបេក្ខជនគូប្រជែង មកពីគណបក្ស​ជាតិ​និយម គួងម៉ីងតាំង (Kuomintang) ទទួលបាន។ នេះបើតាមការឲ្យដឹង របស់គណៈកម្មាធិការជាតិ រៀបចំ​ការ​បោះ​ឆ្នោត។

បើនិយាយម្យ៉ាងទៀត ជ័យជំនះរបស់អ្នកស្រី ឆាយ អ៊ីងវេន បានអះអាងពីបរាជ័យ នៃនយោបាយរបស់ក្រុម គួងម៉ីងតាំង ដែលបានកាន់អំណាច តាំងពី៨ឆ្នាំមកហើយ [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...