Posts by "កេសរ កូល"

អេង រិទ្ធី ជា​តួ​សម្ដែង​«នយោបាយ» ឲ្យ​អ្នក​និពន្ធ​«អាយ៉ង»?

អេង រិទ្ធី ជា​តួ​សម្ដែង​«នយោបាយ» ឲ្យ​អ្នក​និពន្ធ​«អាយ៉ង»?

បើគេចាំមិនភ្លេចទេ អតីតតារាសម្ដែង អេង រិទ្ធី ដែលបានក្លាយជាពិធីករ នៅទូរទស្សន៍បាយ័ន្ត បាន​ថ្លែង​អះអាង​នៅក្នុងវីដេអូមួយ កាលពីអំឡុងចុងឆ្នាំ២០១៣ ថានៅស្រុកខ្មែរ គ្មានយួនម្នាក់ឡើយ។ វីដេអូនោះ ដែល​ត្រូវ​បានជនអនាមិកម្នាក់យកមកបង្ហោះ នៅក្នុងបណ្ដាញសង្គម បានទទួលនូវការចែករំលែក​យ៉ាង​សន្ធឹក​សន្ធាប់ ជាមួយនឹងការវាយប្រហារត្រឡប់ទៅលោក អេង រិទ្ធី វិញ​យ៉ាងចាស់ដៃ ពីសំណាក់មនុស្សជាច្រើន ជា​ពិសេស​​ទស្សនិកជន ​របស់​​តារា​សម្ដែង​នេះ​ផ្ទាល់​តែម្ដង។

ប្រតិកម្មពីបណ្ដាប្រិយមិត្ត បានផ្ទុះឡើងជាថ្មីទៀត នៅក្រោយពេលធ្វើសន្និសីទការសែត កាលពីដើមខែធ្នូ ឆ្នាំ​២០១៤ ពីសំណាក់ឪពុកម្ដាយរបស់លោកឧកញ៉ា ថោង សារ៉ាត់ ទាក់ទងនឹងឧក្រិដ្ឋកម្មដ៏សាហាវមួយ នៅ​កណ្ដាល​រាជធានីភ្នំពេញ ដែលនៅចំពោះមុខអ្នកសារព័ត៌មានជាច្រើននាក់ អ្នកទាំងពីរ​និយាយ​ភាសា​ខ្មែរ​មិន​ច្បាស់ និង​នៅ​មាន​សាច់សារលោហិត ឬខ្សែបណ្ដាញជាច្រើន នៅក្នុងប្រទេសវៀតណាមនោះទៀត។

[...]
ឆេះ​ម៉ាស៊ីន​ប្រតិកម្ម​យន្ដហោះ «Korean Air» ត្រូវ​ជម្លៀស​អ្នក​ដំណើរ​ជា​បន្ទាន់

ឆេះ​ម៉ាស៊ីន​ប្រតិកម្ម​យន្ដហោះ «Korean Air» ត្រូវ​ជម្លៀស​អ្នក​ដំណើរ​ជា​បន្ទាន់

យន្ដហោះប្រភេទប៊ូអីង (Boeing 777-300 ) នៃក្រុមហ៊ុនអាកាសចរណ៍ជាតិកូរ៉េខាងត្បូង ឈ្មោះ «Korean Air» បានគ្រោងនឹងហោះចេញ ពីព្រលានយន្ដហោះអន្តរជាតិ «Tokyo-Haneda» នៅថ្ងៃសុក្រទី២៧ ខែឧសភា ឆ្នាំ ២០១៦​នេះ នៅវេលាម៉ោង ១២ និង២០នាទីថ្ងៃត្រង់។ យន្ដហោះដែលមានផ្ទុកមនុស្ស ចំនួន៣១៨នាក់នេះ នឹង​ត្រូវ​ទៅ​ចុះចត នៅព្រលានយន្ដហោះ «Seoul-Gimpo» របស់ប្រទេសកូរ៉េខាងត្បូង។ ប៉ុន្តែនៅពេលយន្ដហោះ ហៀប​ងើប​ខ្លួន​ពីដី​នោះ ហេតុការណ៍ដ៏ភ័យភិត​មួយបានកើតឡើង។

បើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមហ៊ុនអាកាសចរណ៍ខ្លួនឯង បានឲ្យដឹងថា អគ្គិភ័យបានកើតឡើង ទៅ​លើ​ម៉ាស៊ីន​ប្រតិកម្មលេខ១ នៅនឹងស្លាបផ្នែកខាងឆ្វេង ខណៈយន្ដហោះកំពុងរត់ នៅលើផ្លូវព្រលានយន្ដហោះ។ ការបង្ហើបខ្លួនពីដីរបស់យន្ដហោះ ត្រូវបានបញ្ឈប់ភ្លាម ហើយអ្នកដំណើរទាំងអស់ ត្រូវបានជម្លៀស​ចេញ​តាម​រយៈ​ពោង​សង្គ្រោះ​បន្ទាន់ មុននឹងត្រូវបានទទួលបន្ទុក ដោយក្រុមអ្នកជួយសង្គ្រោះ។

[...]
អគ្គិភ័យ​ឆេះ​អន្តេវាសិក​ដ្ឋាន​នៅ​ថៃ ស្លាប់​ក្មេងស្រី១៧នាក់

អគ្គិភ័យ​ឆេះ​អន្តេវាសិក​ដ្ឋាន​នៅ​ថៃ ស្លាប់​ក្មេងស្រី១៧នាក់

យ៉ាងហោចក្មេងស្រីចំនួន១៧នាក់ បានស្លាប់ នៅក្នុងគ្រោះអគ្គិភ័យមួយ ដែលបានឆាបឆេះអាគារ​ស្នាក់នៅ របស់​ពួកគេ ស្ថិតក្នុងខេត្ត ឈៀងរ៉ៃ ភាគខាងជើងនៃប្រទេសថៃ។ កុមារីប្រាំនាក់ទៀត បានរួចរស់មានជីវិត តែ​ពួក​គេ​សុទ្ធ​តែ​រងរបួស (ពីរនាក់របួសធ្ងន់)។ នេះ បើតាមតុល្យភាពបណ្ដោះអាសន្ន ផ្ដល់ដោយ​នគរបាល​តំបន់។

អគ្គិភ័យបានចាប់ផ្ដើមឆាបឆេះ នៅយប់ថ្ងៃអាតិត្យ ចូលមកថ្ងៃចន្ទនេះ បំផ្លាញអាគារអន្តេវាសិកដ្ឋាន នៅ​ក្នុង​សាលា​គ្រឹស្ដ៍សាសនា​មួួយ ដែលទទួលក្មេងស្រីអាយុពី៥ ទៅ១២ឆ្នាំ ឲ្យស្នាក់នៅ។ អាគារនោះ ធ្វើឡើង​អំពី​ឈើ និង​មាន​ចំណាស់ជាង៤០ឆ្នាំមកហើយ។

នាយនគរបាលតំបន់ លោក «Prayad Singsin» បានថ្លែងឲ្យដឹងថា៖ «ក្មេងដែលបានស្លាប់ទាំងនោះ ភាគ​ច្រើន ដោយសារពួកគេ កំពុងគេងលក់ស្កប់ស្កល់។ ចំណែកក្មេងដែលបានរត់រួច ដោយហេតុថា ពួកគេ​បាន​ភ្ញាក់​ទាន់​ពេល។»

អគ្គិភ័យត្រូវបានពន្លត់ជាស្ថាពរ។ កុមារពីរនាក់ ដែលរួចជីវិត [...]

ធនាគារ​ពិភពលោក​ឲ្យ​កម្ពុជា​ខ្ចី​ប្រាក់​ជា​ថ្មី ចំនួន​១៣០លាន​ដុល្លារ

ធនាគារ​ពិភពលោក​ឲ្យ​កម្ពុជា​ខ្ចី​ប្រាក់​ជា​ថ្មី ចំនួន​១៣០លាន​ដុល្លារ

ទឹកប្រាក់ចំនួន ១៣០លានដុល្លារ សម្រាប់គម្រោងចំនួនបួន ត្រូវបានធនាគារពិភពលោក  (The World Bank) យល់​ព្រម​ឲ្យ​កម្ពុជា​ខ្ចី​ជា​ថ្មី កាលពីយប់ថ្ងៃព្រហស្បត្តិ៍ បន្ទាប់ពីស្ថាប័នពិភពលោកមួយនេះ បានបង្កក​រាល​កម្ចី​ទាំង​ឡាយ សម្រាប់​ប្រទេស​កម្ពុជា រាប់​តាំង​ពី​ឆ្នាំ​២០១១មក ដោយហេតុការបណ្ដេញពលរដ្ឋច្រើន​ពាន់​គ្រួសារ​ ឲ្យ​ចេញ​​ពី​ទីលំនៅ​​​ដីធ្លី​របស់​ពួកគេ ពីសំណាក់អាជ្ញាធរកម្ពុជា។

នៅឆ្នាំ២០១១ ស្ថាប័នពិភពលោកមួយនេះ បានបែរខ្នងដាក់រដ្ឋាភិបាលលោក ហ៊ុន សែន និង​បាន​បង្កក​រាល់​កម្ចី​ទាំង​អស់ ដើម្បីជំទាស់ទៅនឹងវិធានការទាំងឡាយ​របស់រដ្ឋាភិបាល ដែលបានបណ្ដេញ​ពលរដ្ឋ​ប្រមាណ​ជា ​៣០០០​គ្រួសារ ចេញ​ពី​តំបន់​បឹងកក់ កណ្ដាលរាជធានីភ្នំពេញ។

សេចក្ដីប្រកាសព័ត៌មានមួយ ពីធនាគារពិភពលោក ដែលមានមូលដ្ឋានកណ្ដាល នៅរដ្ឋធានី​វ៉ាស៊ីនតោន បាន​សរសេរ​ថា ទឹក​ប្រាក់ទាំង១៣០លានដុល្លារនោះ មាននៅក្នុងបួនគម្រោង ដែលជាគម្រោង [...]

«បដិសេធ​​ប្រាក់​​រៀល នឹង​ត្រូវ​​ពិន័យ​​១០០​ដង​នៃ​ទឹក​ប្រាក់​នោះ»

«បដិសេធ​​ប្រាក់​​រៀល នឹង​ត្រូវ​​ពិន័យ​​១០០​ដង​នៃ​ទឹក​ប្រាក់​នោះ»

មានប្រាក់«រៀល» តែគេមិនទទួល។ មានប្រាក់«រៀល» តែមិនមានតម្លៃ សម្រាប់ស្ថាប័នឯកជន ឬ​ហាង​អាជីវកម្ម​ជា​ច្រើន។ មាន​ប្រាក់ តែមិនដឹងថា ទៅចាយនៅឯណា។ តើគេត្រូវធ្វើដូចម្ដេចទៅអញ្ចឹង?

ខាងលើនេះ សុទ្ធសឹងជាចំងល់ ដែលពិបាកនឹងរកចម្លើយ របស់បណ្ដាអ្នកប្រើប្រាស់បណ្ដាញសង្គម ទៅ​នឹង​ការ​បង្ហោះ​របស់​ទំព័រហ្វេសប៊ុកមួយ ដែលលើកឡើងពីការបដិសេធ មិនទទួលយកប្រាក់រៀល របស់ហាង​«Suki Soup» នៅក្នុងផ្សារទំនើប«សុវណ្ណា» ដើម្បីធ្វើការទូទាត់នោះទេ។ ទំព័រហ្វេសប៊ុកនេះ បាន​យក​រូបភាព និង​យោបល់ របស់​អ្នក​ប្រើប្រាស់បណ្ដាញសង្គមម្នាក់ផ្សេង ឈ្មោះ «Sotheam Sreng» មកធ្វើការ​បង្ហោះ​បន្ត តែ​ការបង្ហោះ​របស់​ទំព័រ​នោះ ទទួលបានការចែករំលែក ពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម មានចំនួន​ដល់​ទៅ​ជាង​ ១ម៉ឺន​១ពាន់​ដង​ហើយ គ្រាន់តែនៅក្នុងរយៈពេលមួយថ្ងៃប៉ុណ្ណោះ។

លោក «Sotheam Sreng» បានសរសេរអមជាមួយនឹងរូបភាព ថតពីអ្នកបម្រើការនៅ​ក្នុង​ហាង «Suki Soup» [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...