Posts by "កេសរ កូល"

អេហ្សីប៖ ក្រុម​ជំទាស់ បដិសេធ​ការ​​ធ្វើ​ប្រជាមតិ លើ​រដ្ឋធម្មនុញ្ញ

អេហ្សីប៖ ក្រុម​ជំទាស់ បដិសេធ​ការ​​ធ្វើ​ប្រជាមតិ លើ​រដ្ឋធម្មនុញ្ញ

ប្រជាមតិ នៅតែគ្រោងធ្វើនៅថ្ងៃទី១៥ធ្នូ ខាងមុខ ក្នុងប្រទេសអេហ្សីប។ តែក្រុមប្រឆាំង នឹងប្រធានាធិបតី មហាមេដ ម៉ូរស្សី បាន​ប្រកាសកាលពីថ្ងៃអាទិត្យទី៩វិច្ឆិកានេះ ច្រានចោលគំនិតចង់ធ្វើប្រជាមតិនេះ របស់ប្រមុខរដ្ឋរបស់ប្រទេស ហើយបានអំពាវនាវ​អោយធ្វើបាតុកម្មជាថ្មីទៀត។


កងទ័ពអេហ្សីប បានដាក់ពង្រាយរថក្រោះ ដើម្បីពង្រឹងសន្តិសុខ និងបំបែកក្រុមបាតុករទាំងសងខាង។
រូបថត MAHMOUD kHALED / AFP។

ការដកចេញដោយប្រធានាធិបតី នូវក្រិត្យដ៏រសើបមួយ ដែលនឹងអនុញ្ញាតិអោយលោកពង្រីកសន្ធឹងអំណាចនោះ មិនមានភាព​ជោគជ័យ ក្នុងការធ្វើអោយអ្នកប្រឆាំងស្ងប់ចិត្តនោះទេ។ ពួកអ្នកតវ៉ាទាំងនោះ គិតថា លោកប្រធានាធិបតីម៉ូរស្សី [...]

វៀតណាម៖ ឃាត់​ខ្លួន​បាតុករ នៅ​មុខ​ស្ថានទូត​ចិន​នៅ​ហាណូយ

វៀតណាម៖ ឃាត់​ខ្លួន​បាតុករ នៅ​មុខ​ស្ថានទូត​ចិន​នៅ​ហាណូយ

កងកម្លាំងនគរបាល របស់ប្រទេសកុម្មុយនីស វៀតណាម បានបំបែកជួរអ្នកធ្វើបាតុកម្ម ប្រឆាំងចិន នៅក្នុងទីក្រុងពីរនៃប្រទេសនេះ ដោយបានឃាត់ខ្លួនបាតុករទាំងនោះ ចំនួនជាង២០នាក់។ បាតុកម្មដែលមានរូបរាងឡើង នៅក្នុងប្រទេសវៀតណាម ក្រោយពេល ដែលភាពតានតឹង បានកើតមានឡើងវិញ ជុំវិញជម្លោះដែនសមុទ្រចិនខាងត្បូង ដែលទីក្រុងប៉េកាំង បានប្រកាសអធិបតេយ្យភាព។

 
ក្បួនដង្ហែរបស់ក្រុមអ្នកតវ៉ាវៀតណាម ប្រមាណជា២០០នាក់ តាមដងផ្លូវរបស់ទីក្រុងហាណូយ។
រូបថត beijingshots.com។

ភាពខឹងសម្បារប្រឆាំងប្រទេសចិនបែបនេះ ជាសំនុំរឿងរសើបយ៉ាងខ្លាំងមួយ សម្រាប់ក្រុមមេដឹកនាំនៃប្រទេសវៀតណាម ព្រោះពួក បាតុករអាចនឹងបំបែរទិសដៅរបស់ពួកគេ [...]

មហាក្សត្រ​ថៃ សុំ​អោយ​មាន​ការ​រួប​រួម​ជាតិ សម្រាប់​ខួប​ទី​៨៥​ព្រះវស្សា

មហាក្សត្រ​ថៃ សុំ​អោយ​មាន​ការ​រួប​រួម​ជាតិ សម្រាប់​ខួប​ទី​៨៥​ព្រះវស្សា

ព្រះមហាក្សត្រថៃ ព្រះចៅ ភូវិបុល អាឌុលយ៉ាដេត បានស្នើសុំអោយមាន សាមគ្គីភាព និងលំនឹងភាព សម្រាប់ប្រទេសរបស់ទ្រង់ នៅក្នុងព្រះរាជសង្កថាមួយ នៅពីមុខបណ្ដាជន រាប់សិបម៉ឺននាក់ កាលពីថ្ងៃពុធទី៥ធ្នូនេះ ធ្វើក្នុងឱកាសព្រះរាជពិធី ចម្រើនព្រះជន្ម ៨៥ព្រះវស្សារបស់ព្រះអង្គ។


អ្នកមានស្វាមីភ័ក្រ នឹងព្រះចៅ ភូវិបុល អាឌុលយ៉ាដេត បង្ហាញរូបរបស់ទ្រង់។ រូបថត Xinhua/Rachen Sageamsak ។

រូបភាពពីលើអាកាស បញ្ចាំងតាមទូរទស្សន៍ បានបង្ហាញអោយឃើញពី ហ្វូងមនុស្សយ៉ាងធំសម្បើម ពាក់អាវពណ៌លឿង ដែលជា ពណ៌នៃរាជានិយម កំពុងប្រមូលគ្នាពពាក់ពពូន ទៅមើលក្បួនដង្ហែររបស់ព្រះមហាក្សត្រ និងរងចាំស្ដាប់ ព្រះរាជបន្ទូលដ៏ខ្លីមួយ នៃ ព្រះមហាក្សត្រអង្គនេះ ដែលបានគ្រងរាជ្យលើបល្ល័ង្គ [...]

អេហ្សីប៖ អំពាវនាវ​ទាំង​អ្នក​គាំទ្រ និង​ប្រឆាំង ធ្វើ​បាតុកម្ម នៅ​មុខ​វិមាន​ប្រធានាធិបតី

អេហ្សីប៖ អំពាវនាវ​ទាំង​អ្នក​គាំទ្រ និង​ប្រឆាំង ធ្វើ​បាតុកម្ម នៅ​មុខ​វិមាន​ប្រធានាធិបតី

បណ្ដាអ្នកមានសមាណចិត្ត ទាំងគាំទ្រ និងទាំងប្រឆាំង នឹង លោកមហាមេដ ម៉ូរស្សី ប្រធានាធិបតី និយមអ៊ីស្លាម របស់ប្រទេស​អេហ្សីប បាន​ធ្វើការអំពាវនាវនៅថ្ងៃពុធទី៥ធ្នូនេះ ដើម្បីធ្វើបាតុកម្ម នៅមុខវិមានប្រធានាធិបតី ក្នុងខណៈពេលដែលស្ថានភាព កំពុងតឹងតែង​ស្រាប់ រវាងគូបដិបក្ខទាំងសងខាង។


ក្រុមអ្នកគាំទ្រ លោកប្រធានាធិបតី និយមអ៊ីស្លាម កំពុងរៀបចំសូត្រធម៌ នៅពីមុខវិមានប្រធានាធិបតី។ រូបថត Xinhua/STR។

ក្រុមបងប្អូនមូស្លីម ដែលជាប្រភពដើមរបស់លោក មហាមេដ ម៉ូរស្សី  (Mohamed Morsi) និង«កម្លាំងពលរដ្ឋ» ផ្សេងទៀត បាន​អំពាវនាវ អោយមានការប្រមូលផ្ដុំគ្នា ដើម្បីការពារភាពស្របច្បាប់របស់ ប្រមុខរដ្ឋរបស់ពួកគេ ហើយព្រមទាំងដើម្បីប្រឈមមុខ [...]

ចិន​ព្រួយ​បារម្ភ ពី​ការ​សាកល្បង​បាញ់​កាំជ្រួច របស់​កូរ៉េ​ខាង​ជើង

ចិន​ព្រួយ​បារម្ភ ពី​ការ​សាកល្បង​បាញ់​កាំជ្រួច របស់​កូរ៉េ​ខាង​ជើង

ប្រទេសចិន កាលពីថ្ងៃអាទិត្យទី២វិច្ឆិកា បាននិយាយពីភាពព្រួយបារម្ភរបស់ខ្លួន នៅក្រោយបន្ទាប់ពីការប្រកាស របស់ប្រទេស​កូរ៉េ​ខាងជើង ដែលមានគម្រោងចង់បាញ់កាំជ្រួច នៃប្រព័ន្ធផ្កាយរណបរបស់ខ្លួន។ ការព្រួយបារម្ភនេះ បានកើតមានឡើង បើទោះជា​គេដឹងថា ប្រទេសចិន និងកូរ៉េខាងជើង ជាសម្ព័ន្ធភាព ខាងវិស័យសេដ្ឋកិច្ច និងការទូតនោះក៏ដោយ។


ព្យុះហយាត្រា របស់កងទ័ពកូរ៉េខាងជើង ក្នុងថ្ងៃបុណ្យជាតិរបសប្រទេសនេះ។

ជាគម្រោងការបាញ់កាំជ្រួចមួយ ដែលទីក្រុងវ៉ាស៊ីនតោន របស់សហរដ្ឋអាមេរិក និងទីក្រុងសេអ៊ូល របស់កូរ៉េខាងត្បូង បានប្រឆាំង​យ៉ាងដាច់ណាត់ ថាជាការរំលោភថ្មីមួយទៀត របស់ប្រទេសកុម្មុយនីសមួយនេះ ក្នុងខណៈនៅមានទណ្ឌកម្ម ពីសហគមអន្តរជាតិ​នោះផងនៅឡើយ។

[...]

ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...