Posts by "កេសរ កូល"

កម្ពុជា៖ ក្រុមហ៊ុន​ចម្រុះ​កម្ពុជា​ចិន ផ្ដើម​គម្រោង​ចម្រាញ់​ប្រេង​នៅ​ប៉ែក​នារតី​ប្រទេស

កម្ពុជា៖ ក្រុមហ៊ុន​ចម្រុះ​កម្ពុជា​ចិន ផ្ដើម​គម្រោង​ចម្រាញ់​ប្រេង​នៅ​ប៉ែក​នារតី​ប្រទេស

សម្រាប់ប្រទេសកម្ពុជា ដែលនៅក្រីក្រនៅឡើយនោះ វាជាការវិវត្តិន៍ថ្មីមួយ និងអាចជាក្ដីសង្ឃឹមយ៉ាងធំទៀតផង។ កម្ពុជា​បានបើកភ្លើងខៀវ ដើម្បីសាងសង់ រោងចក្រចម្រាញ់ប្រេង លើកដំបូងរបស់ខ្លួន ដែលត្រូវចំណាយទឹកប្រាក់ ជាច្រើនពាន់​លានដុល្លា និងមានការរួមចំណែកពីប្រទេសចិន។ ការសាងសង់រោងចក្រចម្រាញ់ប្រេងនេះ នឹងអនុញ្ញាតិអោយ​ប្រទេស​កម្ពុជាអាចធ្វើអាជីវកម្ម លើធនធានប្រេងធម្មជាតិ នៅក្នុងសមុទ្ររបស់ខ្លួន។


លោកស៊ីវ គង់ទ្រីវ និងលោកសុខអាន កំពុងចុះហត្ថលេខាលើកិច្ចសន្យា នៃគម្រោង។

ក្រុមហ៊ុន ខេបូឌៀន ផេត្រូឆេមីខល (Cambodian Petrochemical) របស់ប្រទេសកម្ពុជា និងសហគ្រាសចិនចម្រុះមួយ ដែលមានឈ្មោះថា ស៊ីណូម៉ាចឆាណាផឺហ្វេចម៉ាស៊ីន័រីអ៊ីនដាកស្ទ្រី (SINOMACH China [...]

បង្ក​គ្រោះថ្នាក់​ចរាចរណ៍ រត់​គេច​ខ្លួន​រួច​បោះ​លុយ​ឲ្យ​ជន​រងគ្រោះ (Sic)?

បង្ក​គ្រោះថ្នាក់​ចរាចរណ៍ រត់​គេច​ខ្លួន​រួច​បោះ​លុយ​ឲ្យ​ជន​រងគ្រោះ (Sic)?

អង្គការជនពិការអន្តរជាតិ នៅប្រទេសប៊ែលហ្សិក បានប្រកាសថា ក្នុងអំឡុងតែមួយសប្ដាហ៍ អ្នកទទួលខុសត្រូវ​នៃ​គ្រោះថ្នាក់ចរាចរណ៍ ចំនួនបីលើក បានរត់គេចខ្លួន ក្រោយពីបានធ្វើអោយមនុស្ស២នាក់ស្លាប់ និង៦នាក់ផ្សេងទៀត រងរបួស។


មើលមួយភ្លែតដូចការជួបប្រជុំគ្នា ឬជាផ្សារណាត់មួយ ក្នុងផ្លូវបែកជាបួន។ តែមិនមែនទេ ព្រោះអ្នកប្រើប្រាស់យាន្ត
ទាំងអស់នេះ កំពុងតែធ្វើចរាចរណ៍ និងស្វែងរកច្រកចេញ ទៅតាម«សម្មាអាជីវោ» រៀងៗខ្លួនទៅហោង។

គ្រោះថ្នាក់នៅលើទ្រូងផ្លូវ បានបង្កអោយមានជនរងគ្រោះ កាន់តែច្រើនឡើងៗ ហើយវប្បធម៌នៃការរត់គេចខ្លួន របស់​អ្នក​ទទួលខុសត្រូវ ឬអ្នកជាប់ទាក់ទងនឹងគ្រោះថ្នាក់ទាំងនេះ ក៏ចេះតែមានជាប់រហូត។ នេះជាដំណឹង ផ្សាយក្នុងសារពត៌មាន​ជាភាសាអង់គ្លេសមួយ [...]

កម្ពុជា​និង​ថៃ ជជែក​គ្នា​ពី​​គម្រោងការ​រួម តាម​ព្រំដែន

កម្ពុជា​និង​ថៃ ជជែក​គ្នា​ពី​​គម្រោងការ​រួម តាម​ព្រំដែន

ប្រទេសកម្ពុជា និងថៃ នឹងពន្លឿនការសាងសង់ផ្លូវ​ និងបើកការិយាល័យត្រួតពិនិត្យថ្មីៗទៀត នៅតាមបណ្ដោយព្រំដែន នៃប្រទេសទាំងពីរ។ នេះជាសេចក្ដីរាយការណ៍ អោយដឹងរបស់ភ្នាក់ងារសារពត៌មានថៃ។


ច្រកប៉យប៉ែត នៅព្រំដែនកម្ពុជាថៃ។ រូបថត the-world-in-photos.com។

ការសម្រេចនេះ បានធ្វើឡើង ក្នុងជំនួបលើកទី៨ នៃគណកម្មាធិការកម្ពុជា-ថៃ នាទីក្រុងបាងកកប្រទេសថៃ ក្នុងពីរថ្ងៃ​កន្លង​មកនេះ ដោយមានវត្តមានរបស់រដ្ឋមន្ត្រីក្រសួងការបរទេស នៃប្រទេសទាំងពីរផង។

លេខាអចិន្ត្រៃយ៍ របស់ក្រសួងការបរទេសថៃ លោកស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow) បានលើក​បញ្ជាក់ថា ក្នុងចំណោមប្រធានបទជាច្រើន ដែលត្រូវបានលើកយកមកជជែកនៅក្នុងជំនួបនោះ [...]

តុលាការ​ខ្មែរ​ក្រហម៖ ឆ្នាំថ្មី អស់​លុយ​បើក​ប្រាក់​ខែ អោយ​​បុគ្គលិក

តុលាការ​ខ្មែរ​ក្រហម៖ ឆ្នាំថ្មី អស់​លុយ​បើក​ប្រាក់​ខែ អោយ​​បុគ្គលិក

តុលាការកូនកាត់ រវាងរដ្ឋាភិបាលក្រុងភ្នំពេញ និងអង្គការសហប្រជាជាតិ សម្រាប់កាត់ទោស មេដឹកនាំខ្មែរក្រហម នឹង​អស់​លទ្ធភាពបើកប្រាក់ខែ ជូនបុគ្គលិករបស់ខ្លួន បានជាបន្តទៅទៀត ចាប់ពីខែមករាឆ្នាំក្រោយនេះទៅ។


អង្គសាវនាការ នៃសាលាក្ដីវិសមញ្ញ ដើម្បីកាត់ក្ដីលើមេដឹកនាំខ្មែរក្រហម កាលពីថ្ងៃ៦ខែធ្នូ ឆ្នាំ២០១២។ រូបថត សាលាក្ដី។

សាលាក្ដីអន្តរជាតិវិសមញ្ញ ដែលមានទីតាំងនៅទីក្រុងភ្នំពេញមួយនេះ បានប្រកាសយ៉ាងដូច្នេះ កាលពីថ្ងៃសុក្រ​ទី២១ធ្នូ​កន្លងទៅនេះ ខណៈកំពុងទទួលរងការរិះគន់ ពីប្រសិទ្ធិភាពការងារកាត់ក្ដី ថាមានលក្ខណៈយឺតជ្រុល។ នៅក្នុងគម្រោង​ថវិការបស់ខ្លួន តុលាការនេះត្រូវចំណាយប្រមាណជា ៩,៥លានដុល្លាអាមេរិក បន្ថែមទៀត សម្រាប់ឆ្នាំ២០១៣នេះ។ [...]

កូរ៉េខាងត្បូង៖​ ប៉ាក ជុន-ហេ ប្រធានាធិបតី​ស្ត្រី​ថ្មី នៅ​ចន្លោះ​ញញួរ និង​ក្បាល​ដែក​គោល

កូរ៉េខាងត្បូង៖​ ប៉ាក ជុន-ហេ ប្រធានាធិបតី​ស្ត្រី​ថ្មី នៅ​ចន្លោះ​ញញួរ និង​ក្បាល​ដែក​គោល

បេក្ខនារីមកពីគណបក្សអភិរក្សនិយម បានក្លាយជាស្ត្រីទីមួយ ដែលត្រូវដឹកនាំប្រទេស។ ជាប្រវត្តិសាស្ត្រដំបូងមួយ ដែល ប្រទេសកូរ៉េខាងត្បួង មានស្ត្រីជាប្រធានាធិបតី បន្ទាប់ពីលទ្ធផលនៃការបោះឆ្នោត ត្រូវបានគេដឹង កាលពីថ្ងៃពុធទី១៩ធ្នូ ម្សិលម៉ិញ។ លោកស្រីបានសន្យា ថានឹងបើកសម័យកាលថ្មី នៅឧបទ្វីបកូរ៉េ ជាមួយប្រព័ន្ធនយោបាយយោគយល់មួយ ទល់នឹងទីក្រុងព្យុងយ៉ាង តែវានឹងអាចប្រទាំងប្រទើស ជាមួយនឹងទីក្រុងវ៉ាស៊ីនតោន នៅក្រោយពេលដែលប្រទេស​កូរ៉េ​ខាងជើង បានបាញ់កាំជ្រួចសាកល្បងកាលពីសប្ដាហ៍មុន។


លោកស្រី ប៉ាក ជុន-ហេ ប្រធានាធិបតីជាប់ឆ្នោតថ្មី នៃកូរ៉េខាងត្បូង។ រូបថត AP/ Lee Jin-man។

ជ័យជំនះរបស់លោកស្រី ប៉ាក ជុន-ហេ (Park Geun-hye) [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...