ផៃ ស៊ីផាន ប្រតិកម្មតប កឹម សុខា លើពាក្យ «ដៃគូសន្ទនា»
សង្គ្រាមពាក្យសម្ដី នៅតែបន្តភាគមិនចេះដាច់ រវាងលោក លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី ជាមួយនឹងលោក កឹម សុខា អនុប្រធានទីមួយនៃរដ្ឋសភា និងជាអនុប្រធាន គណបក្សសង្គ្រោះជាតិ។ ដើម្បីចូលមកបញ្ចប់ខែមីនា ម្សិលម៉ិញនេះ លោក ផៃ ស៊ីផាន បានសរសេរពន្យល់បក ទៅលោក កឹម សុខា តាមទំព័រហ្វេសប៊ុក របស់លោកថា៖ «ដៃគូសន្ទនា មិនមានសារធាតុនៃកិច្ចធានា ក្នុងកិច្ចរំលោភនីតិរដ្ឋ នោះឡើយ។ ក៏ប៉ុន្តែ ក៏បានផ្តល់ឱកាស ក្នុងការបញ្ចប់នូវភាពឧទ្ទាម និងបង្កើននូវក្រមសីលធម៌ និងការទទួលខុសត្រូវ នៃសណ្តាប់ធ្នាប់នយោបាយ។ ភាពសុចរិត និងជំនឿលើ “សេរីពហុបក្ស” ត្រូវតែជាមនោគមន៍វិជ្ជា ដែលរាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចតេជោ បានខំប្រឹងប្រែង ប្រមែប្រមូល គ្រប់និន្នាការ រាប់តាំងពីក្នុងព្រៃភ្នំ ពីក្រៅប្រទេស មករួមគ្នាកសាងជាតិ ដែលសម្តេចតេជោ យល់ឃើញថា “ជាកម្លាំងជាតិ”។»
ការលើកឡើង របស់លោក ផៃ ស៊ីផាន នាពេលនេះ [...]