Posts by "អ៊ុម វ៉ារី"

ហ៊ុន សែន អួត​ថា​បាន​ស្នើ​តុលាការ ឲ្យ​ដោះ​លែង​ស្ត្រី​ស្រវឹង​បើក​ឡាន

ហ៊ុន សែន អួត​ថា​បាន​ស្នើ​តុលាការ ឲ្យ​ដោះ​លែង​ស្ត្រី​ស្រវឹង​បើក​ឡាន

លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីបីទសវត្សន៍ របស់កម្ពុជា តែងបង្ហាញកណ្តាប់ដៃដែក របស់ខ្លួន ទៅលើស្ថាប័នតុលាការ នៅស្ទើរគ្រប់រឿងទាំងអស់ ជាពិសេសរឿង ដែលលោកគិតថា ជាការប្រឆាំង ឬមិនស្របតាមគំនិត និងការសម្រេច​របស់​លោកជាដើម។ មិនថាតែរឿង ដែលទាក់ទងនឹងសកម្មជនដីធ្លី សកម្មជនបក្សប្រឆាំង រឿងទាក់ទងនឹងឃាតករសម្លាប់ លោក អ៊ឹង ម៉េងជឺ ឬរឿងលោក កឹម សុខា នោះទេ បើទោះជាសំនុំរឿង បទល្មើសចរាចរណ៍ ដូចករណីស្រ្តីវ័យក្មេង ផឹក​ស្រវឹង បុករបងភូមិគ្រឹះ របស់លោក នៅជិតវិមានឯករាជ្យ ក៏តែងតែមានការលើកឡើង ឬបញ្ជាដោយផ្ទាល់ ពីនាយក​រដ្ឋ​មន្រ្តី​ដ៏​មហិមា ទៅកាន់តុលាការដែរ។

ជាក់ស្តែងកាលពីថ្ងៃទី ៦ ខែមេសា នេះ លោក ហ៊ុន សែន បានប្រកាសជាសាធារណៈទៀតថា ការដោះលែងស្រ្តី វ័យ​២៦ឆ្នាំ ដែលមានជាតិស្រវឹងក្នុងខ្លួន ហើយបើកបរ (ឡាន) បុករបងភូមិគ្រឹះរបស់លោក ដោយតុលាការ ជាគំនិតផ្ទាល់​របស់លោក។ លោកបានអះអាងថា ការដែលលោកស្នើទៅតុលាការ ឲ្យនៅក្រៅឃុំបែបនេះ [...]

បក្ស​ទាំង​ពីរ​ជួប​គ្នា ដើម្បី​តំណែង​ប្រធាន និង​អនុប្រធាន គ.ជ.ប?

បក្ស​ទាំង​ពីរ​ជួប​គ្នា ដើម្បី​តំណែង​ប្រធាន និង​អនុប្រធាន គ.ជ.ប?

បន្ទាប់ពីបញ្ចប់ ការទទួលពាក្យបេក្ខជន ដែលត្រូវមកឈរឈ្មោះ ចូលរួមធ្វើសមាជិក គ.ជ.ប ថ្មីនោះ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា បានសម្រេចបង្កើត នូវជំនួបមួយ ក្នុងល្ងាចថ្ងៃទី ៦ ខែមេសា នេះ រវាងថ្នាក់ដឹកនាំតំណាងរាស្ត្រ នៃ​គណបក្ស​ទាំងពីរ ដើម្បីជាការបង្ហាញ និងផ្សព្វផ្សាយជាព័ត៌មាន ក្នុងវិមានរដ្ឋសភា។ ជំនួបរវាងតំណាង មកពីគណបក្ស​ប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិនេះ ត្រូវបានគេបង្ហាញ ជាបថមថា និងអាចជាជំហានដំបូង ក្នុងការសម្រេច និងជ្រើសរើសបន្ថែម នូវចំនួនសមាជិក គ.ជ.ប នេះ គីការស្វែងរកបេក្ខភាព ក្នុងការឈរឈ្មោះធ្វើជាប្រធាន និង​អនុ​ប្រធាន គ.ជ.ប និងនឹងមានជំនួនជាផ្លូវការនាថ្ងៃទី៧ ខែមេសានេះ ហើយនឹងដាក់ជូន សភាពេញអង្គសម្រេចជាផ្លូវការ នាថ្ងៃទី១៣ ខែមេសា។

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំការបញ្ជាក់ ពីអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានទេ នាព្រឹកនេះ ដោយពុំ​មាន​អ្នកទទួលទូរស័ព្ទ។ តែតាមការអះអាង [...]

គ្រោះ​ថ្នាក់​ចរាចរណ៍៖ ទាល់​តែ​បុក​អង្គរក្ស​នាយក​រដ្ឋមន្ត្រី ទើប​ចាត់​ការ?

គ្រោះ​ថ្នាក់​ចរាចរណ៍៖ ទាល់​តែ​បុក​អង្គរក្ស​នាយក​រដ្ឋមន្ត្រី ទើប​ចាត់​ការ?

នៅប្រទេសកម្ពុជា កម្រថ្ងៃណាមួយ ដែលគ្មានគ្រោះថ្នាក់ចរាចរណ៍ណាស់។ តែប្រសិនជាមាន គ្រោះថ្នាក់​ចរាចរណ៍ សាហាវៗ ដូចយ៉ាង «កិនបែកខួរ» ឬ«បុកដាច់ក្បាល»... វាគ្រាន់តែជាព្រឹត្តិការណ៍ ដ៏«ពិសេសៗ» សម្រាប់ក្រុម អ្នក​សារព័ត៌មាន​មួយចំនួន ឬក្រុមអ្នកប្រើប្រាស់ បណ្ដាញសង្គម យកមកធ្វើជាអត្ថបទប្រចាំថ្ងៃ របស់​ពួកគេ ដើម្បីស្វែងរក​អតិថិជន ទាំងមិនដឹងថា តើរូបភាព ឬទិដ្ឋភាពនោះ គួរត្រូវចុះផ្សាយបិតបាំង បែបណា នោះ​ឡើយ។ ប៉ុន្តែចំពោះ​ចំណាត់​ការ ពីសំណាក់អាជ្ញាធរទទួលខុសត្រូវ ផ្នែកចរាចរណ៍ផ្លូវគោកវិញ មិនត្រូវបាន​គេ​ឃើញ​ថា បានបង្កើនវិធានការ ដើម្បី​ធ្វើ​យ៉ាងណា កាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍ ឲ្យបានយ៉ាងដូចម្ដេចទេ។

រហូតមកដល់ ថ្ងៃទី០១ ខែមេសា វេលាម៉ោង២ រំលងអាធ្រាតកន្លងទៅ បន្ទាប់ពីព្រឹត្តិការណ៍បើកបំបុក របស់និស្សិត​ស្រី​ម្នាក់ អ៊ុង កុលហ្សានិច អាយុ២៦ឆ្នាំ ដែលបានបើកបរទាំងស្រវឹង ទៅបុកបំបាក់ដើមឈើ និងឲ្យរបួសធ្ងន់​អង្គរក្ស​ពីរនាក់ [...]

តុលាការ​​អាច​​ចោទ​​ប្រកាន់ កឹម សុខា?

តុលាការ​​អាច​​ចោទ​​ប្រកាន់ កឹម សុខា?

អនុប្រធានទីមួយនៃរដ្ឋសភា និងជាអនុប្រធាន គណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលជាតំណាងរាស្ត្រ​មួយ​រូប​នោះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កោះអញ្ជើញ ឲ្យចូលបំភ្លឺ នៅចំពោះមុខតំណាងអយ្យការ អមសាលាដំបូង​រាជធានី​ភ្នំពេញ នៅថ្ងៃទី៨ ខែមេសាខាងមុខ ពាក់ព័ន្ធនឹងករណីហិង្សា នៅផ្លូវវ៉េងស្រេង ដែលបង្កឲ្យមាន​មនុស្ស​ស្លាប់ និង​របួស​ជា​ច្រើន​នាក់ កាលពីដើមឆ្នាំ២០១៤កន្លងមក។

សំនួរសួរថា តើការកោះហៅរបស់តុលាការ ដែលបានធ្វើទៅលើ តំណាងរាស្ត្រ នៅ​ក្នុង​អភ័យ​ឯក​សិទ្ធ​សភា ការពារ​ដោយ​រដ្ឋធម្មនុញ្ញជាតិ បែបនេះ តើអាចទៅរួចឬទេ?

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ បានសុំអញ្ជើញលោក អំ សំអាត ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេត របស់អង្គការ​ការពារ​សិទ្ធិមនុស្ស លីកាដូ មកធ្វើការបកស្រាយ ទៅតាមផ្លូវច្បាប់ថា លោក កឹម សុខា អាចចូលទៅតាមការកោះ របស់​តុលាការ​​បាន។ តែក្រោយការសាកសួរ តុលាការពុំមានសិទ្ធិ ក្នុងការចោទប្រកាន់ [...]

បែក​ធ្លាយ​ឈ្មោះ​សមាជិក​ទាំង​៩ របស់ គ.ជ.ប ថ្មី

បែក​ធ្លាយ​ឈ្មោះ​សមាជិក​ទាំង​៩ របស់ គ.ជ.ប ថ្មី

មកទល់នឹងថ្ងៃទី៣ ខែមីនានេះ បេក្ខជនទី៩ របសប់ គ.ជ.ប ត្រូវបានគណបក្សសង្គ្រោះជាតិ បានទទួលយកបេក្ខភាព នាយកប្រតិបត្តិនៃអង្គការនិកហ្វិក លោក ហង្ស ពុទ្ធា ជាផ្លូវការហើយ ក្នុងកិច្ចប្រជុំបន្ទាន់ របស់គណកម្មការនាយក នៃ គណបក្សនេះ កាលពីរសៀលថ្ងៃទី២ ខែមេសា ម្សិលម៉ិញនេះ។

ការទទួលយកបេក្ខភាព លោក ហង្ស ពុទ្ធា ដោយគណបក្សសង្គ្រោះជាតិនេះ បន្ទាប់ពីមានការព្រមាន ដោយពាក្យសម្តី ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មុននេះមួយថ្ងៃ ពីខេត្តស្ទឹងត្រែង ថាគណបក្សប្រជាជនកម្ពុជា ទទួលយកបេក្ខភាព​ទី៩ របស់ គ.ជ.ប ដែលមកពីសង្គមស៊ីវិល តែម្នាក់គត់ គឺលោក ហង្ស ពុទ្ធា។ លោកនាយករដ្ឋមន្រ្តីថា បើគណបក្ស​សង្គ្រោះ​ជាតិ មិនទទួលយកបេក្ខភាព លោកហង្ស ពុទ្ធា ទេ មានន័យថា គណបក្សទាំងពីរ នឹង«មិនត្រូវរ៉ូវ»គ្នាឡើយ ហើយ​លោក​នឹង​ដាក់ គ.ជ.ប ចាស់ នៅបន្តដំណើរការរបស់ខ្លួន ទៅមុខទៀត។

ដូច្នេះ បេក្ខភាពទី៩ (១) ត្រូវបានដឹងហើយ ក្នុងពេលនេះ បន្ទាប់ពីលោក ហង្ស ពុទ្ធា [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...