Posts by "អ៊ុម វ៉ារី"

ការ​ខក​ខាន​មើល​ព្រំដែន ព្រោះ​ជន​«បាត​ដៃ​ទី​បី»​បម្រើ​ប្រយោជន៍​វៀតណាម?

ការ​ខក​ខាន​មើល​ព្រំដែន ព្រោះ​ជន​«បាត​ដៃ​ទី​បី»​បម្រើ​ប្រយោជន៍​វៀតណាម?

ក្រុមយុវជន និងសកម្មជនព្រំដែន បានសម្ដែងការសោកស្តាយ ជាទូទៅរបស់ពួកគេ ចំពោះការខកខាន មិន​បានចូលទៅមើលដោយផ្ទាល់ ដល់បង្គោលព្រំដែន លេខ២០៣។ សម្រាប់ក្រុមតំណាងរាស្ត្រ មកពី​គណបក្ស​ប្រឆាំង ដែលបានដឹកនាំក្រុមពលរដ្ឋទាំងនេះ ចុះទៅមើលព្រំដែននោះ បានថ្លែងប្រតិកម្មថា ការហាមឃាត់​មិន​ឲ្យចូលទៅមើលបង្គោលព្រំដែននោះ ដោយសារបង្គោលនោះ ត្រូវបានបោះចូលមកក្នុងទឹកដីកម្ពុជា។ ខាង​ក្រោម​នេះ ជាប្រតិកម្មរបស់ពួកគេ ដែលបានធ្វើឡើង ជាមួយអ្នកសារព័ត៌មាន របស់ទស្សនាវដ្តី​មនោរម្យ.​អាំងហ្វូ ក្នុងការចុះទៅកាន់ទីនោះ ដោយផ្ទាល។

យុវជន សានីន និស្សិតមកពីសកលវិទ្យាល័យ ភូមិន្ទភ្នំពេញ បានលើកឡើងថា គេអនុញ្ញាតឲ្យមនុស្ស ចូល​បានតែ១០០នាក់ប៉ុណ្ណោះ។ យុវជនបានបន្តថា ការមកលើកនេះ ខុសពីលើកមុន ព្រោះកាលពីលើកមុន មាន​ការប៉ះទង្គិច ដោយផ្ទាល់ រវាងពលរដ្ឋកម្ពុជា និងពលរដ្ឋ-កងទ័ពវៀតណាម។ តែពេលនេះ បែរជាខ្មែរ និង​ខ្មែរ​បានប៉ះគ្នាទៅវិញ។ [...]

សម រង្ស៊ី៖ ផ្សាយ​តម្លៃ​ផែនទី​​ខ្មែរ​ទិញ​ពី​បារាំង ជា​ព័ត៌មាន​ធម្មតា

សម រង្ស៊ី៖ ផ្សាយ​តម្លៃ​ផែនទី​​ខ្មែរ​ទិញ​ពី​បារាំង ជា​ព័ត៌មាន​ធម្មតា

«​ខ្ញុំ​ចង់​ផ្តល់ព័ត៌មាន ​ជូន​ប្រជាពលរដ្ឋ ថា​អ្វីដែល​យើង​កំពុងតែ​ត្រូវការ កំពុងតែ​ចង់បាន នៅ​ស្រុក​គេ ​ចំហរ​​ជា​សាធារណៈ​ អត់​មាន​ពាក់ព័ន្ធ​អី​សោះ» នេះជាការថ្លែងឡើង របស់ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី នៅក្នុងពិធីជួបជាមួយ​ តំណាង​កម្មករ-កម្មការិនី នៅក្នុង​ទីស្នាក់ការ​ សហជីព​សេរី​កម្មករ​ នៃ​ព្រះរាជា​ណា​ចក្រ​​កម្ពុជា កាលពី​ព្រឹកថ្ងៃទី​១៩ ខែកក្កដានេះ​ ។

ការលើកឡើង របស់មដឹកនាំគណបក្សប្រឆាំង ជាការឆ្លើយតប ទៅនឹងការចោទប្រកាន់ របស់អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស ​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី រួមទាំង​រដ្ឋមន្ត្រីការបរទេស លោក ហោ ណាំហុង ផង ដែល​ថា​ការបង្ហោះ នៅលើទំព័រហ្វេសប៊ុកផ្លូវការ របស់លោក សម រង្ស៊ី ពីតម្លៃច្បាប់ចម្លងផែនទី ដែលគណបក្ស​សង្គ្រោះ​ជាតិ បានស្នើទិញពីវិទ្យាស្ថានជាតិ នៃព័ត៌មានភូមិសាស្ត្រ បារាំង ក្នុងតម្លៃ ១៦៨ដុល្លារនោះ [...]

សុខ ប៊ុន ត្រូវ​​ចាប់​ខ្លួន​បាន​សម្រេច ព្រោះ​ខ្លាច​​«ហ្វេសប៊ុក»?

សុខ ប៊ុន ត្រូវ​​ចាប់​ខ្លួន​បាន​សម្រេច ព្រោះ​ខ្លាច​​«ហ្វេសប៊ុក»?

ការបញ្ជាឲ្យតាមចាប់ខ្លួន លោក សុខ ប៊ុន ពីសំណាក់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងការបញ្ជា ពីលោកនាយក​រដ្ឋមន្រ្តី ឲ្យលោក សុខ ប៊ុន មកបង្ហាញខ្លួននោះ ជាការ«ភ័យខ្លាច» និង«ញញើត» នូវព័ត៌មានជាវីដេអូ ដែល​បណ្តាញសង្គមហ្វេសប៊ុក បានផ្សាយចេញទៅ ហើយក្នុងនាមរដ្ឋាភិបាល មិនអាចព្រងើយ មិនដោះស្រាយ​នោះឡើយ។ នេះជាការបញ្ចេញទស្សនៈ របស់មន្ត្រីអ្នកឃ្លាំមើលបញ្ហាសង្គម លោក យ៉ង់ គឹមអេង ថ្លែងក្នុង​កិច្ចសម្ភាស ជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ

លោក យ៉ង់ គឹមអេង ដែលជាប្រធានមជ្ឈមណ្ឌល ប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាពនោះ បានពន្យល់​ថា៖ «មានការដាក់សម្ពាធ តាមប្រព័ន្ធហ្វេសប៊ុកខ្លាំង។ អំពើហិង្សានោះ ដូចជាព្រៃផ្សៃទៅលើស្រ្តីម្នាក់ ដែល​មិន​គួរ​ឲ្យ​កើត​មាន ដែលជារឿងអសីលធម៌មួយធំ ក្នុងសង្គម និងជាអំពើឧក្រិដ្ឋ ដែលមានភាពសាហាវ និង​ឃោ​ឃៅ។»

កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដ្លែងថា [...]

សុខ ប៊ុន ត្រូវ​នាំ​​មក​​សាលា​​ដំបូង​​រាជធានី ដោយ​​មិន​​ដាក់​ខ្នោះ (vdo)

សុខ ប៊ុន ត្រូវ​នាំ​​មក​​សាលា​​ដំបូង​​រាជធានី ដោយ​​មិន​​ដាក់​ខ្នោះ (vdo)

លោក សុខ ប៊ុន កំពុងស្ថិតក្រោមការសាកសួរ របស់ចៅក្រមសើមសួរ លោក លាង សំណាត់ លើករណីការ​ប្រើ​ហឹង្សាជាក្រុម ទៅលើអតីត ពិធីការិនីទូរទស្សន៍ នាង ឯក សុជាតា ហៅកញ្ញា សាសា។ នេះបើតាមការអះអាង របស់ភ្នាក់ងារឆ្លើយឆ្លងព័ត៌មាន នៃទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ដែលបានប្រចាំការ នៅសាលាដំបូង​រាជធានី​ភ្នំពេញ នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៥។

ការនាំខ្លួនលោក សុខ ប៊ុន មកកាន់តុលាការនេះ បានធ្វើឡើង បន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាល​ពីថ្ងៃទី១៦ ខែកក្កដា បានប្រកាស ឲ្យបុរសអ្នកមានប្រាក់រូបនេះ ចូលខ្លួនមកកាន់តុលាការ និងបញ្ជាឲ្យមាន​ការ​នាំខ្លួនជាបន្ទាន់ ដោយមិនអាចរង់ចាំបានឡើយ។

លោកនាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងនៅពេលនោះថា៖ «ទោះក្មួយស្រី សាសា មិនប្តឹង ក៏ផ្នែករដ្ឋ ផ្នែកតុលាការ ត្រូវតែធ្វើសកម្មភាពដែរ។ (…) បើទោះជាក្មួយស្រី សាសា ធ្វើការសម្រុះសម្រួលជាមួយលោក សុខ ប៊ុន ក៏ផ្លូវ​តុលាការ មិនអនុញ្ញាត [...]

ឈាង វុន ព្រមាន​ដក​អភ័យឯក​សិទ្ធិ អ៊ុំ សំអាន ដោយ​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា (vdo)

ឈាង វុន ព្រមាន​ដក​អភ័យឯក​សិទ្ធិ អ៊ុំ សំអាន ដោយ​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា (vdo)

គណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភា អាចធ្វើការសម្រេច ជំនួសសភាពេញអង្គ ដើម្បីធ្វើការដកអភ័យឯកសិទ្ធិ​សភា ពីលោក អ៊ុំ សំអាន តំណាងរាស្ត្រមណ្ឌលសៀមរាប មកពីគណបក្សសង្គ្រោះជាតិ ប្រសិនបើ​តំណាង​រាស្ត្រ​រូបនេះ នៅតែព្យាយាមប្ដឹងលោក ហេង សំរិន ទៅក្រុមប្រឹក្សាធម្មនុញ្ញ ដែលប៉ះពាល់កិត្តិយស របស់​ប្រធាន​រដ្ឋសភា។ នេះជាការលើកឡើង របស់លោក ឈាង វុន តំណាងរាស្ត្រ មកពីគណបក្សប្រជាជនកម្ពុជា អ្នកនាំពាក្យ និងជាប្រធានគណៈកម្មការ កិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និង​ព័ត៌មាន​នៃរដ្ឋសភា ក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី១៧ ខែកក្កដានេះ។

លោក ឈាង វុន បានពន្យល់ ដោយលើកយក ការយល់ឃើញរបស់«អ្នកខ្លះ» មកបញ្ជាក់ថា ដើម្បីប្ដឹងអ្នក​តំណាងរាស្ត្រ ទៅតុលាការ និងដើម្បីឲ្យតុលាការ អាចចាត់វិធានការ តាមនីតិវិធីបាន លុះត្រាអ្នកតំណាង​រាស្ត្រ​នោះ ត្រូវបានដកអភ័យឯកសិទ្ធ ដោយសម្លេង២ភាគ៣ នៃសភាពេញអង្គ ជាមុនសិន។ តែការលើកឡើងនេះ [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...