ជាម យៀប៖ រដ្ឋសភាដំបូងជារដ្ឋសភា«ពេញលក្ខណៈ»ច្បាប់
គណបក្សប្រជាជនគោរពច្បាប់មួយរយភាគរយ គោរពតាមរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូល ច្បាប់ស្តីពីការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត គោរពតាមព្រះរាជសារ ព្រះមហាក្សត្រនរោត្តម សីហ មុនី និងគោរពតាមមាត្រា៨២ថ្មី នៃរដ្ធធម្មនុញ្ញ។ នេះជាការលើកឡើងរបស់លោក ជាម យៀប មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា និងប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ រដ្ឋសភាទើបនឹងតែងតាំងថ្មី។
រូបថតអនុស្សាវរីយ៍រវាងព្រះមហាក្សត្រ និងក្រុមអ្នកតំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Vary)
រាជធានីភ្នំពេញ - មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាលោក ជាម យៀប បញ្ជាក់ថា ក្នុងកិច្ចដាក់ឲ្យដំណើរការ នៃកិច្ចប្រជុំរដ្ឋសភាដំបូងនេះ [...]