សុខ សំអឿន៖ អនុសាន៍ និងស.ជ.ណ មិនមែនជា«ច្បាប់»
ពាក់ព័ន្ធនឹងបញ្ហាអនុសាសន៍ ឬស.ជ.ណ នេះ ច្រើនកើតឡើងក្នុងរឿងទំនាស់ដីធ្លី។ មន្រ្តីរដ្ឋាភិបាលទាំងថ្នាក់ក្រោម ទាំងថ្នាក់លើមួយចំនួនធំ មិនបានអនុវត្តច្បាប់ ដែលមានជាធរមាននោះឡើយ ហើយតែងតែបង្កហេតុនេះ ឬហេតុនោះ តាមរយៈអនុសាសន៍ ឬ ស.ជ.ណ ជាមួយប្រជាពលរដ្ឋ មិនចេះចប់ មិនចេះហើយ ឲ្យតែមានប្រយោជន៍សម្រាប់ខ្លួន ឬបក្សពួករបស់ខ្លួន។
តែផ្ទុយមកវិញ បើអនុសាសន៍ ឬស.ជ.ណ នោះមិនមានប្រយោជន៍សម្រាប់បក្សពួកខ្លួនទេ នោះពូកខ្លួន (ជាពិសេសបុគ្គលមានអំណាចមួយចំនួន) ក៏មិនបានគោរពដែរ ហើយថែមទាំងអនុវត្តផ្គើន (ផ្ទុយ) ទាំងកំរោល រហូតដល់យកកម្លាំងសមត្ថកិច្ចរបស់ជាតិទៅសំឡុត ឬកំហែងប្រជាពលរដ្ឋរងគ្រោះ ទាំងនោះថែមទៀត។ ក្រុមនោះ [...]