Posts by "អ៊ុម វ៉ារី"

សង្ឃដីកា​អន់​ព្រះ​ទ័យ នឹង​ម្ចាស់​សំដី​«យើស... អា​ត្រងោល!»

សង្ឃដីកា​អន់​ព្រះ​ទ័យ នឹង​ម្ចាស់​សំដី​«យើស... អា​ត្រងោល!»

បន្ទាប់ពីការវាយដំធាក់ទាត់ ទៅលើតំណាងរាស្ត្រពីររូប មកពីគណបក្សសង្គ្រោះជាតិ រហូតមានរបួស​ស្នាម​នោះ ហេតុការណ៍មួយនេះទៀត ក៏បានជួយបន្ថែមរសជាតិ ឲ្យបាតុកម្មទាមទារឲ្យទម្លាក់លោក កឹម សុខា ចេញ​​ពី​តំណែង ជាអនុប្រធានទីមួយ នៃរដ្ឋសភានោះ កាន់តែមានភាពល្បីល្បាញនោះដែរ។ ល្បីល្បាញ ព្រោះ​ពាក្យ​សម្ដី​មួយ​ឃ្លា របស់បុរសម្នាក់ ដែលមានអាហារនៅពេញមាត់ បានស្រែកទៅលើព្រះសង្ឃមួយអង្គ ព្រះ​នាម ណាំ ចាន់ថេន សឹងកក្រើកប្រថពី (ព្រោះសម្លេងខ្លាំងជាងសម្លេង របស់បាតុកររាប់សិប​ដទៃ​ទៀត) ថា៖ «គេ​វាយ​ឥឡូវ​ហ្នឹង!... ទៅវត្តទៅ! លោកឆ្កួតអីមកអញ្ចឹង! យើស​អាត្រងោល!... អើ​ចុះ​ហ្អែង​អាត្រងោល បើ​ប្រម៉ាណ​ពាន់អង្គ មកតែហ្អែងមួយ​ហ្នឹង! ចុយអានេះ!»

មានថេរដីកា នៅក្រោយព្រឹត្តិការណ៍នេះភ្លាមៗ ព្រះតេជគុណ ចាន់ថេន គង់នៅវត្តព្រះពុទ្ធ បានឲ្យដឹងថា ព្រះអង្គ​គ្រាន់តែចង់ចូលរួម ជាមួយនឹងសកម្មភាពផ្សេងៗ ដូចនឹងប្រជាពលរដ្ឋទូទៅដែរប៉ុណ្ណោះ [...]

ជា ប៉ូច៖ បាតុករ​ប្រឆាំង កឹម សុខា ភាគ​ច្រើន​ជា​«អាជ្ញាធរ​ដែនដី»!

ជា ប៉ូច៖ បាតុករ​ប្រឆាំង កឹម សុខា ភាគ​ច្រើន​ជា​«អាជ្ញាធរ​ដែនដី»!

ក្រោយពេលទទួលញត្តិ ពីបាតុកដែលទាមទារឲ្យទម្លាក់លោក កឹម សុខា ពីតំណែង ជាអនុប្រធានទីមួយ​នៃ​រដ្ឋសភា លោក ជា ប៉ូច តំណាងរាស្រ្តមណ្ឌលខេត្តកំពត មកពីគណបក្សសង្គ្រោះជាតិ បានលើកឡើង​ដោយ​ភាពជឿជាក់ថា បាតុករដែលចូលរួមធ្វើបាតុកម្មទាំងនោះ ភាគច្រើនជាសមាជិក របស់អាជ្ញាធរដែនដី ឯ​ប្រជា​ពលរដ្ឋមានតិចតួចប៉ុណ្ណោះ។

សមាជិកគណៈកម្មការទីមួយ នៃរដ្ឋសភារូបនេះ បានបន្តថា ទោះយ៉ាងណាក៏ដោយ ក្នុងនាមជាពលរដ្ឋ លោក​គាំទ្រនិងគោរពនូវការតវ៉ានេះ។ លោកថា ប្រជាពលរដ្ឋមានសិទ្ធិសម្តែងមតិ នៅក្នុងលិទ្ធិ​ប្រជាធិបតេយ្យ។

នៅចំពោះការចោទសួរ របស់អ្នកសារព័ត៌មាន ដែលសួរថា តើលោកគិតយ៉ាងណានៅ​ពេល​ដែល​«អាជ្ញាធរ»​ឡើងមកតវ៉ាបែបនេះ? លោក ជា ប៉ូច បានថ្លែងដោយការគាំទ្រថា នេះជាសិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិ។ បើគាត់គ្មានញតិ្ត គាត់អាចសម្តែងជាមតិ និងជាសេរីភាព ដោយសារនេះ ជាសង្គមប្រជាធិបតេយ្យ។ តែសិទ្ធិ​សេរីភាពនោះ ក៏ត្រូវមានព្រំដែននៃសេរីភាពដែរ។ លោកបានបង្ហាញ [...]

សម្ភាស៖ តើ​មាន​អ្វី​ខុស​គ្នា សម្រាប់​«បាតុកម្ម»​នៅ​កម្ពុជា?

សម្ភាស៖ តើ​មាន​អ្វី​ខុស​គ្នា សម្រាប់​«បាតុកម្ម»​នៅ​កម្ពុជា?

នៅចំពោះបាតុកម្ម ដែលបានធ្វើឡើងជាបន្តបន្ទាប់ ជាពិសេសបាតុកម្ម គាំទ្រគណបក្សប្រជាជនកម្ពុជា និង​ទាមទារឲ្យទម្លាក់លោក កឹម សុខា ឲ្យចេញពីតំណែង ជាអនុប្រធានទីមួយនោះ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានជួបសម្ភាសជាមួយពលរដ្ឋម្នាក់ ដែលកំពុងប្រកបរបរ ជាអ្នករត់ម៉ូតូឌុប និងឈប់រេរានៅមុខរដ្ឋសភា​ជាតិ។ បុរសម្នាក់នេះ ដែលបានផ្ដល់ការថតសម្លេង តែសុំលាក់មិនបញ្ចេញឈ្មោះ បានអះអាងថា នៅកម្ពុជាមាន​បាតុកម្ម បីប្រភេទ៖ បាតុកម្មគាំទ្រគណបក្សប្រជាជនកម្ពុជា បាតុកម្មគាំទ្រគណបក្សសង្គ្រោះជាតិ និង​បាតុកម្ម​របស់ពលរដ្ឋ ដែលសំដែងមតិ មិនពេញចិត្ត ឬទាមទារពីរឿងអ្វីមួយ។

ប៉ុន្តែទោះជាបាតុកម្ម ក្នុងប្រភេទណាក៏ដោយ ក៏លោកបានសង្កេតឃើញថា មានការអនុវត្តច្បាប់«ពីរ» ដោយ​ឡែកពីរគ្នា។ ការអនុវត្តច្បាប់បែបទីមួយ បើបាតុកម្មណា ដែលមាននិន្នាការប្រឆាំងការគ្រប់គ្រង ឬការ​ដោះ​ស្រាយ របស់អាជ្ញាធររដ្ឋ តែងមានការរារាំង ឬការបង្ក្រាប [...]

នៅ​ពេល​ដែល​កងទ័ព​ស្នើ​ដក​អនុ​ប្រធាន​ទី១​រដ្ឋសភា ​ពី​តំណែង...

នៅ​ពេល​ដែល​កងទ័ព​ស្នើ​ដក​អនុ​ប្រធាន​ទី១​រដ្ឋសភា ​ពី​តំណែង...

តើលោក កឹម សុខា អនុប្រធានទីមួយ នៃរដ្ឋសភា បានប្រព្រឹត្តិទង្វើអ្វីខ្លះ ទើបតម្រូវឲ្យស្ថាប័នមួយ នៃកងទ័ព​ជាតិរបស់កម្ពុជា បង្ហាញការឈឺឆ្អាល លូកដៃលូកជើងចូល យ៉ាងដូច្នេះ? យ៉ាងណាក៏ដោយ លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ បានការពារទង្វើ«លូកដៃលូកជើង»នោះ នៅក្នុងថ្ងៃទី២៨ ខែ​តុលា​នេះ​ថា ជាសិទ្ធិ​របស់​បុគ្គល។

«ញត្តិ»មួយ របស់កងទ័ពនៅសមរភូមិទិសប្រាសាទព្រះវិហារ ដែលតំណាងដោយ​លោកឧត្តមសេនីយ៍ គន់ គីម អគ្គ​មេបញ្ជាការរង និងជាអនុប្រធានទីមួយគណៈបញ្ជាការ នៃសមរភូមិព្រំដែនកម្ពុជា-ថៃ និងដែលមក​ដល់ដៃ​អ្នកសារព័ត៌មានដែរនោះ បានស្នើឲ្យមានការដកលោក កឹម សុខា ពីតំណែងជាអនុប្រធានទីមួយ នៃ​រដ្ឋសភា។ ញត្តិនេះបានធ្វើឡើង នៅក្នុងពេលតែមួយ នៃបាតុកម្មមហាជន នៅរាជធានីភ្នំពេញ ទាមទារឲ្យ​លោក ហេង សំរិន ទម្លាក់អនុប្រធានទីមួយនៃរដ្ឋសភា ពីតំណែង កាលពីថ្ងៃទី២៦ ខែតុលានេះ។

ញត្តិនោះ បានសរសេរជាអាថ៌ថា៖ [...]

បាតុកម្ម​មិន​ជូន​ដំណឹង ប្រែ​ជា​«ជូន​ដំណឹង» ក្រោយ​មាន​អំពើ​ហិង្សា

បាតុកម្ម​មិន​ជូន​ដំណឹង ប្រែ​ជា​«ជូន​ដំណឹង» ក្រោយ​មាន​អំពើ​ហិង្សា

តាមការចុះផ្សាយ របស់សារព័ត៌មានដើមអំពិល ក្នុងថ្ងៃទី២៧ ខែតុលានេះ បានលើកសរសេរថា លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានអះអាងជាថ្មីថា បាតុកម្មនេះបានជូនដំណឹង ដល់សាលា​រាជធានី​រួចរាល់ហើយ មុននឹងធ្វើបាតុកម្មនោះ។ សារព័ត៌មានដដែល បានលើកសំដី របស់អ្នកនាំពាក្យ​រូប​នេះ មកសរសេរក្នុងអត្ថបទរបស់ខ្លួន ដែលមានចំណងជើងថា «សាលារាជធានីភ្នំពេញបញ្ជាក់ឡើងវិញ៖ ការ​ធ្វើ​បាតុកម្មនៅមុខរដ្ឋសភា បានជូនដំណឹងដល់អាជ្ញាធរ នឹងបញ្ចប់ការតវ៉ា នៅម៉ោង១០៖៣០នាទី»។

តាមខ្លឹមសារនៃការសែត ដែលមាននិន្នាការស្និត នឹងរដ្ឋាភិបាលមួយនេះ បានបរិយាយថា៖ «លោក ឡង់ ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានថ្លែងបញ្ជាក់ឡើងវិញ ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅ​មុន​នេះបន្តិច នាល្ងាច ថ្ងៃទី២៧ ខែតុលានេះថា ការធ្វើបាតុកម្មតវ៉ា របស់ក្រុមបាតុករ នៅមុខវិមាន​រដ្ឋសភា គឺ​បាន​ជូនដំណឹង ដល់អាជ្ញាធរមុននឹងធ្វើការតវ៉ា»។

[...]

ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...