Posts by "អ៊ុម វ៉ារី"

សម្ព័ន្ធ ERA ថា គ.ជ.ប ថ្មី នៅ​តែ​«មិន​ឯករាជ្យ អព្យាក្រិត្យ»

សម្ព័ន្ធ ERA ថា គ.ជ.ប ថ្មី នៅ​តែ​«មិន​ឯករាជ្យ អព្យាក្រិត្យ»

នៅក្នុងកិច្ចពិភាក្សាតុមូល ដែល​បាន​រៀបចំ​ឡើង ដោយ​សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត កាល​ពី​ថ្ងៃ​ទី​៣០ ខែ​តុលា ឆ្នាំ​២០១៤ នា​សណ្ឋាគារ​អ៊ីមភើរៀល លោក ហង្ស ពុទ្ធា នាយក​ប្រតិបត្តិ​អង្គការ​និកហ្វិក បាន​ថ្លែង​ឡើង​ថា គណបក្ស​នយោបាយ​ធំៗ​ទាំង​ពីរ ហាក់​ដូច​ជា​មិន​ចង់​បាន ឬ​ដាក់ គ.ជ.ប ឲ្យ​ស្ថិត​ក្នុង​ភាព​អព្យាក្រិត្យ​១០០%​ឡើយ។ ព្រោះ​កន្លង​មក កិច្ច​ប្រជុំ​នៃ​គណបក្ស​ទាំង​ពីរ មិន​ដែល​បាន​បង្ហាញ នូវ​ព័ត៌មាន​ជា​សាធារណៈ​ឡើយ រហូត​មក​ទល់​ពេល​នេះ។ ចំណុច​នេះ ដែល​ជា​ការ​បារម្ភ​មួយ យ៉ាង​ធំ​របស់​នាយក​ប្រតិបត្តិ​អង្គការ​រូប​នេះ ចំពោះ គ.ជ.ប ថ្មី។

ការថ្លែងបារម្ភរបស់លោក ហង្ស ពុទ្ធា បាន​ធ្វើ​ឡើង នៅ​ក្នុង​កិច្ច​ពិភាក្សា​តុ​មូល​នេះ ដែល​មាន​គោល​ដៅ រៀប​ធ្វើ​ជា​សំណើ​ច្បាប់​នៃ​គណៈ​កម្មាធិការ​រៀប​ចំ​ការ​បោះឆ្នោត ទៅ​កាន់​គណបក្ស​នយោបាយ​ធំៗ​ទាំង​ពីរ ដើម្បី​ឲ្យ​ដាក់​គ.ជ.ប ទៅ​ក្នុង​ភាព​អព្យាក្រិត ឯករាជ្យ [...]

តឹក វណ្ណារ៉ា៖ បញ្ហា​ប្រឈម​របស់​កម្ពុជា នៅ​ពេល​សមាហរណកម្ម​អាស៊ាន (vdo)

នាយកប្រតិបត្តិអង្គការ វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល ស្តី​ពី​កម្ពុជា លោក តឹក វណ្ណារ៉ា បាន​បង្ហាញ​នូវ​កិច្ចការ​ស្រាវជ្រាវ នៃ​ក្រុម​ការងារ​លោក ពាក់​ព័ន្ធ​នឹង​ផែនការ​យុទ្ធសាស្រ្ត​អភិវឌ្ឍន៍​ជាតិ និង​យុទ្ធសាស្រ្ត​សហប្រតិបត្តិ ការ​អភិវឌ្ឍន៍ និង​ភាព​ជា​ដៃ​គូរ ឆ្នាំ​២០១៤​-២០១៨ ត្រូវ​ធ្វើការ​ផ្សព្វផ្សាយ ជា​សាធារណៈ​បាន​ដល់​យុវជន សិស្ស និស្សិត និង​ប្រជា​ពលរដ្ឋ ដើម្បី​ត្រៀម​ខ្លួន ក្នុង​ការ​ចូលរួម និង​ស្វែង​យល់ ដើម្បី​អនាគត​របស់​ពួក​គេ ក្នុង​សមាហរណកម្ម​អាស៊ាន។

ក្រោយការស្រាវជ្រាវ​ក្នុង​ពេល​កន្លង​មក លោក តឹក វណ្ណារ៉ា បាន​បង្ហាញ​ក្នុង​សិក្ខា​សាលា​ព្រឹក​ថ្ងៃ​ទី៣០ ខែ​តុលា នៅ​មជ្ឈមណ្ឌល​សហ​ប្រតិបត្តិការ​ជប៉ុន ពី​បញ្ហា​ប្រឈម​មួយ​ចំនួន ដូច​ជា​កម្ពុជា​នឹង​ទទួល​បាន​ប្រាក់​ចំណូល មធ្យម​កំរិត​ខ្ពស់​ក្នុង​ឆ្នាំ​២០៣០។ ជំនួយ​ឥត​ចំណង នឹង​ត្រូវ​ផ្លាស់​ប្តូរ​មក​ជា​ជំនួយ​ហិរញ្ញបទាន​វិញ។ [...]

អ្នក​សារព័ត៌មាន​កម្ពុជាធ្វើ​ខ្លួន​ដូចម្តេច ក្នុង​សមាគមន៍​អាស៊ាន​២០១៥? (vdo)

និពន្ធនាយក​ព័ត៌មាន​វិទ្យុ​បារំាង​អន្តរជាតិ (RFI) លោក ប៉ែន បូណា និង​ជា​ប្រធាន​រដ្ឋបាល​ក្លឹប​អ្នក​កាសែត (ក.អ.ក) បាន​ស្នើ​ដល់​ស្ថាប័ន​រដ្ឋ បើក​ទូលាយ​នូវ​ព័ត៌មាន​ស្តី​ពី​«អាស៊ាន»​ដល់​អ្នក​សារព័ត៌មាន​កម្ពុជា ដោយ​យក​ភាសា​ខ្មែរ​ជា​គោល។ ហើយ​លោក ក៏​ស្នើ​ឲ្យ​អ្នក​សារព័ត៌មាន​ខ្មែរ​ទាំង​អស់ ត្រូវ​បន្ថែម​នូវ​ចំណោះ​ដឹង​ផ្នែក​ភាសា​បន្ថែម ដើម្បី​ទទួល​បាន​ព័ត៌មាន​ច្រើន គ្រប់​ជ្រុង​ជ្រោយ និង​តម្លា​ភាព។

ការថ្លែងរបស់លោក ប៉ែន បូណា បាន​ធ្វើ​ឡើង​បន្ទាប់​ពី​​វេទិកា​សម្រាប់​​អ្នក​​សារព័ត៌មាន​ទូទៅ លើ​ប្រធាន​បទ «តើ​អ្នក​សារព័ត៌មាន​កម្ពុជា រៀបចំ​ខ្លួន​ហើយ​ឬ​នៅ ចំពោះ​សមាហរណកម្ម​អាស៊ាន?» ដែល​រៀបចំ​ឡើង​ដោយ​ក្លឹប​អ្នក​កាសែត​កម្ពុជា (ក.អ.ក) នៅ​សណ្ឋាគារ​កំាបូឌីយ៉ាណា កាល​ពី​ថ្ងៃ​ទី​២៨ ខែ​តុលា ឆ្នាំ២០១៤​នេះ។

លោក ប៉ែន បូណា បានបន្ថែមថា សម្រាប់បរិបទកម្ពុជាបច្ចុប្បន្ននេះ អ្នកសារព័ត៌មាន ក៏ដូចប្រជាពលរដ្ឋទូទៅ [...]

ទសវត្សរ៍​ទី​មួយ រំលឹក​ការ​គ្រង​រាជ​សម្បត្តិ នៃ​ព្រះ​មហាក្សត្រ នរោត្តម សីហមុនី

ទសវត្សរ៍​ទី​មួយ រំលឹក​ការ​គ្រង​រាជ​សម្បត្តិ នៃ​ព្រះ​មហាក្សត្រ នរោត្តម សីហមុនី

នៅក្នុងការប្រារព្ធពិធីខួប១០ឆ្នាំ នៃ​ការ​គ្រង​ព្រះ​បរម​រាជ​សម្បត្តិ ថ្វាយ​ព្រះអង្គ​ជា​ស្ដេច​ផែនដី នៅ​ថ្ងៃ​ទី​២៩ ខែ​តុលា ឆ្នាំ​២០១៤ នេះ មាន​ការ​ចូល​រួម​ពី​មហាជន ប្រមាណ​ជាង​ពីរ​ម៉ឺន​នាក់ មក​ពី​គ្រប់​ខេត្ត ក្រុង ស្រុក ខណ្ឌ។ ក្នុង​ចំណោម​នោះ ក៏​មាន​ឥស្សរជន​ថ្នាក់​ដឹកនាំ​រដ្ឋ ក្រសួង​ ស្ថាប័ន​ មន្ទីរ អង្គភាព កង​កម្លាំង​ប្រដាប់​អាវុធ និង​តំណាង​រាជធានី​ខេត្ត ទាំង​២៥ បូក​រួម​ទាំង​អង្គ​ទូត​ផងដែរ។

ជាមួយគ្នានេះ ក៏​មាន​ពិធី​រាប់​បាត្រ ដែល​មាន​ការ​និមន្ត​ចូល​រួម ពី​ព្រះ​សង្ឃ​ប្រមាណ​ជា​៥០០​អង្គ​នោះ​ផង​ដែរ។ ព្រះសង្ឃ​រាប់​រយ​អង្គ​ទាំង​នេះ បាន​និមន្ដ​មក​កាន់​មុខ​ព្រះ​បរម​រាជ​វាំង តាំង​ពី​ថ្ងៃ​ទី២៨ ខែ​តុលា​ម្សិល​ម៉ិញ ដើម្បី​ទទួល​ទ័យ​ទាន និង​វត្ថុ​ផ្សេងៗ ក្នុង​ពិធី​រាប់​បាត្រ​ដែល​ពុំ​ធ្លាប់​មាន ក្រោយ​ការ​ឡើង​គ្រង​រាជ​សម្បត្តិ តាំង​ពី​ឆ្នាំ​២០០៤​មក​នោះ។

ឯគណៈកម្មាធិការរៀបចំបុណ្យជាតិ [...]

ប្រលង​រើស​សមត្ថភាព​ខាង​ភាសា​កូរ៉េ ឆ្នាំ​២០១៤ មាន​«តុល្យភាព»​ បើ​តាម​ក្រសួង​ការងារ

អ្នកនាំពាក្យរបស់​ក្រសួង​ការងារ​កម្ពុជា លោក ហេង សួរ បាន​លើក​ឡើង​ក្នុង​កិច្ច​សម្ភាស ជា​មួយ​អ្នក​សារព័ត៌មាន កាល​ពី​យប់​ថ្ងៃ​ទី​២៧ ខែ​តុលា​ថា ការ​សាក​ល្បង​ជ្រើស​រើស​សមត្ថភាព ខាង​ភាសា​កូរ៉េ​នេះ ត្រូវ​អនុវត្តន៍​ទៅ​លើ​ខេត្ត-ក្រុង​ចំនួន​បួន រួម​មាន​មណ្ឌល​ភ្នំពេញ មណ្ឌល​ខេត្ត​តាកែវ មណ្ឌល​ខេត្ត​ត្បូង​ឃ្មុំ និង​មណ្ឌល​ខេត្ត​កំពង់​ឆ្នាំង ហើយ​មាន​បេក្ខជន​ចូល​រួម​ប្រលង​ជាង​ប្រាំ​ម៉ឺន​នាក់ ដើម្បី​ឈាន​ទៅ​សម្រេច​ជ្រើសរើស​យក​ត្រឹម​តែ ជាង​បួន​ពាន់​នាក់​ប៉ុណ្ណោះ។

សម្រាប់ឆ្នាំ២០១៤ និងឆ្នាំ២០១៥ ខាង​មុខ​នេះ​វិញ ក្រសួង​ការងារ​នៃ​សាធារណរដ្ឋកូរ៉េ នឹង​ជ្រើសរើស​ពលករ​កម្ពុជា ត្រឹម​តែ​ជាង​បួន​ពាន់​នាក់​ប៉ុណ្ណោះ បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០១៣ មាន​ចំនួន​ជិត​ប្រាំពីរ​ពាន់​នាក់​នោះ។

រាល់ការប្រលងទាំងអស់ ត្រូវបានរៀបចំតាមលក្ខណៈបច្ចេកវិទ្យា ដោយប្រព័ន្ធកុំព្យូទ័រ ដូចជាស្កេនម្រាមដៃ [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...