មុត ចន្ថា៖ កឹម សុខា បន្តមិនគាំទ្រ«វត្តមាន»ជនភៀសខ្លូនអូស្រ្តាលី នៅកម្ពុជា
នាយខុទ្ទកាល័យអនុប្រធានទី១នៃរដ្ឋសភា លោក មុត ចន្ថា បានអះអាងពីជំហររបស់ លោក កឹម សុខា ថានៅតែបន្តឲ្យរដ្ឋាភិបាលកម្ពុជា និងអូស្ត្រាលីពិចារណាជាថ្មី ជុំវិញករណីទទួលយកជនភៀសខ្លួនខុសច្បាប់ ពីប្រទេសអូស្ត្រាលីមកកម្ពុជា។ លោកបានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា លោក កឹម សុខា បានស្នើលិខិតទៅភាគីទាំងសងខាងរួចហើយ និងក៏បានជួបជាមួយលោកស្រី សារ៉ា ហាន់សុងយ៉ុង (Sarah Hanson-Young) សមាជិកព្រឹទ្ធសភាអូស្ត្រាលី នៃគណបក្សបៃតងអូស្ត្រាលី ដើម្បីពិភាក្សាពីបញ្ហាខាងលើនេះដែរ។
ការប្រកាសជំហរជាថ្មីរបស់លោក កឹម សុខា ដោយនាយខុទ្ទកាល័យរបស់លោកខាងលើនេះ ជាការឆ្លើយតបទៅនឹងលិខិតមួយ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សរសេរមកកាន់លោក ហេង សំរិន ប្រធានរដ្ឋសភា កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៤ អះអាងពីករណីយកិច្ចរបស់ប្រទេសកម្ពុជា [...]